អាជីវកម្ម
  • មិនធម្មតា! ក្រុមហ៊ុនថៃ CP Foods កំពុងបោះជំហានយ៉ាងធំសម្បើម គឺនាំយកផលិតផលមាន់របស់ខ្លួនទៅកាន់លំហ
    អាជីវកម្ម
    June 22, 2023 Khmernote

    ក្រុមហ៊ុនផលិតចំណីអាហារដ៏ធំមួយរបស់ប្រទេសថៃ CP Foods ត្រូវបានអនុញ្ញាតឱ្យនាំយកផលិតផលមាន់របស់ខ្លួន ដាក់បម្រើនៅក្នុងអាហារថ្នាក់អវកាស ពោលគឺសម្រាប់អវកាសយានិកនៅក្នុងលំហ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thialand នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ។ យោងតាមប្រភពខាងលើ មាន់របស់ក្រុមហ៊ុន CP Foods នឹងដាក់នៅក្នុងមុខ​ម្ហូប​ដំបូង​ដែល​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ទៅ​ក្នុង​លំហ​ ហើយក៏​ជា​ម្ហូប​ថៃផងដែរ ​ដោយ​មាន​ឈ្មោះ​ថា “Thai Holy Basil with Chicken”។ ការឆ្ពោះទៅកាន់លំហរបស់ CP Foods ត្រូវបានគេមើលឃើញថា ជាការកំណត់ឡើងវិញនូវស្តង់ដារឧស្សាហកម្មម្ហូបអាហារពិភពលោក ដោយលើកកំពស់កេរ្តិ៍ឈ្មោះអន្តរជាតិនៃម្ហូបថៃ។ លោក Prasit Boondoungprasert

  • លោក Elon Musk និយាយថា Tesla កំពុងស្វែងរកការវិនិយោគនៅប្រទេសឥណ្ឌា ហើយអាចលេចវត្តមានឆាប់ៗនេះ
    អាជីវកម្ម
    June 22, 2023 Khmernote

    នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន កំពុងស្វែងរកការវិនិយោគនៅក្នុងប្រទេសឥណ្ឌា “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ ការអត្ថាធិប្បាយរបស់គាត់បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងញូវយ៉ក អំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Modi នៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបសសារព័ត៌មាន vnexpress កាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ​២០២៣ ថ្មីៗនេះ។ ឆ្លើយតបទៅកាន់សំណួររបស់អ្នកសារព័ត៌មានអំពីផែនការរបស់ក្រុមហ៊ុន Tesla ក្នុងការវិនិយោគនៅក្នុងប្រទេសឥណ្ឌា លោក Musk បានលើកឡើងថា “ខ្ញុំមានទំនុកចិត្តថា Tesla នឹងស្ថិតនៅក្នុងប្រទេសឥណ្ឌា ហើយនឹងកើតឡើងឱ្យបានឆាប់តាមដែលអាចធ្វើបានសម្រាប់មនុស្សជាតិ”។ នាយកប្រតិបត្តិរូបនេះបានបន្ថែមថា៖

  • ប្រធានក្រុមហ៊ុន Ford ប្រាប់ CNN ថា សហរដ្ឋអាមេរិកមិនទាន់អាចប្រកួតប្រជែងជាមួយចិនលើរថយន្តអគ្គិសនីបាននោះទេ
    អាជីវកម្ម
    June 20, 2023 Khmernote

    ប្រធានប្រតិបត្តិក្រុមហ៊ុន Ford Motor (F.N) លោក Bill Ford បាននិយាយថា សហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិនក្នុងការផលិតរថយន្តអគ្គិសនីនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន VNexpress កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣​ កន្លងទៅនេះ។ លោក លោក Bill Ford បានប្រាប់កម្មវិធី ‘Fareed Zakaria GPS’ របស់ CNN កាលពីថ្ងៃអាទិត្យថា៖ “ប្រទេសចិនបានអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងការផលិតរថយន្តអគ្គិសនី ហើយពួកគេបានអភិវឌ្ឍវាក្នុងទ្រង់ទ្រាយធំ ហើយឥឡូវនេះ ពួកគេក៏កំពុងនាំចេញផងដែរ”។ ប៉ុន្តែទោះជាយ៉ាងណាក្ដី លោក

  • ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់ជប៉ុន​ ចាប់អារម្មណ៍បង្កើតការិយាល័យនៅខេត្តសៀមរាប និងភ្នំពេញ ដើម្បីជួយសម្រួលឱ្យមានភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជា
    អាជីវកម្ម
    June 15, 2023 Khmernote

    ក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន Japan Dream Tours ចាប់អារម្មណ៍ក្នុងការបង្កើត ការិយាល័យនៅខេត្តសៀមរាប និងរាជធានីភ្នំពេញរបស់កម្ពុជា ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុន។ គោលបំណងរបស់ក្រុមហ៊ុនខាងលើ ត្រូវបានលើកឡើងដោយឯកឧត្ដម Yuji Kumamaru អតីតឯកអគ្គតរាជទូតជប៉ុនប្រចាំកម្ពុជា នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោក និងគណៈប្រតិភូអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា។ សូមជម្រាបជូនថា យោងតាមការបង្ហាញរបស់​ឯកឧត្ដម Yuji Kumamaru ក្រុមហ៊ុន Japan Dream Tours ជាក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន ដែលមានវត្តមានស្នាក់ការរហូតដល់ ២៥ប្រទេសជុំវិញពិភពលោក

  • ក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំរបស់ជប៉ុន Meiko គ្រោងបោះទុន ២០០លានដុល្លារ សង់រោងចក្រនៅវៀតណាម
    អាជីវកម្ម
    June 13, 2023 Khmernote

    ក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំរបស់ជប៉ុន Meiko គ្រោងសាងសង់រោងចក្រនៅភាគខាងជើងខេត្ត Hoa Binh ប្រទេសវៀតណាម ក្រោមទុន 200 លានដុល្លារអាមេរិក ដើម្បីផលិតបន្ទះសៀគ្វីបោះពុម្ព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ តាមសារព័ត៌មានដដែល ក្រុមហ៊ុនគ្រោងជួលដីទំហំ ៩.២​ហិកតា នៅក្នុងខេត្តភាគខាងជើងនេះ សម្រាប់រោងចក្រទី៤ របស់ខ្លួននៅក្នុងប្រទេសវៀតណាម។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Meiko បាន​វិនិយោគ​ដំបូង​នៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ២០០៦ ដោយ​បាន​សាងសង់​រោងចក្រ​នៅ​ជាយក្រុង​ Thach That ក្នុង​ទីក្រុង​ហាណូយ។ បច្ចុប្បន្ននេះ Meiko មានរោងចក្របន្ទះសៀគ្វីបោះពុម្ពចំនួន ៣ នៅក្នុងប្រទេសវៀតណាម ដែលមានតម្លៃ ៥០០លានដុល្លារ និងផ្តល់ការងារដល់មនុស្ស

  • កសិដ្ឋានដាំបន្លែស្តង់ដារនៃប្រទេសជប៉ុន គ្រោងបើកដំណើរការដាំម្ទេសស្តង់ដារជប៉ុននៅខេត្តសៀមរាប នាំចេញ ៥០០តោនទៅក្រៅប្រទេសជារៀងរាល់ខែ
    អាជីវកម្ម
    June 12, 2023 Khmernote

    សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប និងក្រុមការងារ បានដឹកនាំក្រុមអ្នកវិនិយោគជនជាតិជប៉ុន ដែលដឹកនាំដោយលោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ចុះទៅពិនិត្យទីតាំងដី ក្នុងគម្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដីចំនួន ៧២ហិកតា ជំហានទី១ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ បើតាមលោក NABESHIMA KATSUHITO បានអោយដឹងថា កសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន ដែលគ្រោងនឹងសាងសង់នេះ គឺជាបច្ចេកទេសថ្មី ហើយនឹងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ

  • ក្រុមហ៊ុនថាមពលថ្មរបស់ចិនចំនួន ២ កំពុងពិចារណាចាក់ទុនវិនិយោគរាប់រយលានដុល្លារនៅប្រទេសវៀតណាម
    អាជីវកម្ម
    June 10, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា ក្រុមហ៊ុនផលិតប្រព័ន្ធផ្ទុកថាមពល និងថ្ម របស់ចិនចំនួនពីរកំពុងពិចារណាវិនិយោគក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារនៅក្នុងប្រទេសវៀតណាម។ បើតាមប្រភពដែលបានដឹងពីរឿងនេះ បានឱ្យដឹងថា គម្រោងនេះកំពុងត្រូវបានពិភាក្សា ហើយតម្លៃសរុបនៃការវិនិយោគអាចឡើងដល់ជាង ១ពាន់លានដុល្លារ។ ប្រភពខាងលើបានឱ្យទៀតថា ក្រុមហ៊ុន Xiamen Hithium Energy Storage Technology ដែលក្រុមហ៊ុន startup ដែលកំពុងពង្រីកខ្លួននៅអឺរ៉ុប និងសហរដ្ឋអាមេរិក បានទាក់ទងមន្ត្រី និងអ្នកគ្រប់គ្រងឧស្សាហកម្មក្នុងប្រទេសវៀតណាម ដើម្បីពិភាក្សាការវិនិយោគរហូតដល់ ៩០០ លានដុល្លារ ដើម្បីសាងសង់រោងចក្រលើផ្ទៃដីឧស្សាហកម្មជាង ៣០ហិកតា។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Growatt New Energy

  • សញ្ញាល្អ! ក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយទៀតរបស់ចិន ចាប់ចិត្តមកវិនិយោគក្នុងវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា
    អាជីវកម្ម
    June 1, 2023 Khmernote

    ក្រុមហ៊ុន WANLI TIRE CORPORATION LIMITED. គឺជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយនៅក្រុងក្វាងចូវ និងក្រុងហឺបុីយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានចំណាប់អារម្មណ៍ខ្ពស់ និងមានគោលបំណងស្វែងយល់កាលានុវត្តភាពវិនិយោគក្នុងវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបសំដែងការរគួរសមនិងពិភាក្សាការងារ របស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូនៃក្រុមហ៊ុន WANLI TIRE CORPORATION LIMITED. មកពីសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Wang Song ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាលពីថ្ងៃទី៣០​​​​ ខែឧសភា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ ឯកឧត្ដម

  • ក្រវាញខេត្តពោធិ៍សាត់ កំពុងមានតម្រូវការទីផ្សារខ្ពស់សម្រាប់យកមកបរិភោគ ហើយអាចឱ្យពលរដ្ឋរកចំណូលបានដល់ខ្ទង់ពាន់ដុល្លារនៅរដូវវស្សា
    អាជីវកម្ម
    May 30, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រវាញជារុក្ខជាតិមួយប្រភេទដុះនៅតាមដងអូរ និងតំបន់ព្រៃភ្នំ។ នៅក្នុងប្រទេសកម្ពុជា ខេត្តដែលសម្បូរក្រវាញជាងគេគឺខេត្តពោធិ៍សាត់ និងមានបន្ទាប់បន្សំនៅ ខេត្តប៉ៃលិននិងខេត្តបាត់ដំបង។ រុក្ខជាតិនេះបានក្លាយជាបន្លែដ៏ពេញនិយមប្រចាំតំបន់ផងដែរ។ បច្ចុប្បន្ន ក្រវាញកំពុងល្បីល្បាញណាស់ ហើយអ្នកធ្លាប់បរិភោគក្រវាញតែងតែជាប់ចិត្តនឹងរសជាតិប្រហើរឆ្ងាញ់ និងហិរតិចៗរបស់វា។ រុក្ខជាតិដែលគេសក បកយកកណ្ដៀងបណ្ដូលខ្ចីទៅធ្វើអន្លក់ ឬអាចយកទៅឆាជាមួយសាច់សត្វគ្រប់ប្រភេទនេះត្រូវបានអ្នកក្រុង កុម្ម៉ុងទិញជាហូរហែពីខេត្តពោធិ៍សាត់។ ខណៈពេលតម្រូវការទីផ្សារកំពុងកើនឡើង សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ នៃតំបន់ការពារធម្មជាតិភ្នំសំកុស ស្ថិតក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបង្កើតគម្រោងបណ្តុះក្រវាញដើម្បីយកទៅដាំតាមដងអូរ និងជួរភ្នំនៃតំបន់ស្នូលការពារធម្មជាតិភ្នំសំកុស។ កណ្តៀងបណ្ដូលខ្ចីក្រវាញ ត្រូវបានយកទៅប្រើប្រាស់ជាបន្លែដូចជាអន្លក់ ឬឆាជាមួយប្រេងខ្យង និងសាច់គោជាដើម។ ចំណែកឯ ផ្លែក្រវាញ ប្រើប្រាស់ជាថ្នាំបុរាណ គេក៏អាចប្រើប្រាស់ផ្លែក្រវាញ

  • ក្រុមហ៊ុន Boeing របស់អាមេរិក គ្រោងបង្កើនការវិនិយោគនៅក្នុងប្រទេសវៀតណាម
    អាជីវកម្ម
    May 29, 2023 Khmernote

    ក្រុមហ៊ុនផលិតយន្ដហោះដឹកអ្នកដំណើរដ៏ធំមួយរបស់សហរដ្ឋអាមេរិក Boeing គ្រោងនឹងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសវៀតណាមសម្រាប់ការផលិតគ្រឿងបន្លាស់យន្តហោះ និងឧបករណ៍ផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នេះ។ លោក Steve Biegun អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសាធារណៈពិភពលោកបានពិភាក្សា អំពីផែនការពង្រីកនេះ ជាមួយលោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅខាងក្រៅក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកកាលពីថ្ងៃទី២៦ ឧសភា។ នាពេលនោះ លោក Dien បានអំពាវនាវឱ្យក្រុមហ៊ុន Boeing បង្កើនល្បឿនបណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យានៅវៀតណាម។ លោក​បាន​ធានា​ថា ប្រទេស​វៀតណាម​មាន​ក្រុមហ៊ុន​ផលិត​គ្រឿងយន្ត​ ដែល​ជា​ដៃគូ​ដ៏​មាន​សក្តានុពល​សម្រាប់​ក្រុមហ៊ុន Boeing