- PRគម្រោងបុរី Chankiri Palm Creek ជាគំរូនៃការរចនាផ្ទះប្រកបដោយការ “គិតគូរពីតម្រូវការអ្នករស់នៅជាចម្បង”October 6, 2020 Chan Sreyny
ស្របពេលដែលគម្រោងបុរី ខុនដូ និងគម្រោងអភិវឌ្ឍ អចលនទ្រព្យផ្សេងទៀតកំពុងរីកដុះដាលពេញទីក្រុងភ្នំពេញ និងបណ្ដាក្រុងផ្សេងទៀត នៅក្នុងប្រទេស កម្ពុជាក្នុងរយៈកាលជាច្រើនឆ្នាំមកនេះ អតិថិជនគ្រប់រូប អាចមានការពិបាកក្នុងការបែងចែក ឲ្យឃើញពីភាពខុសគ្នានៃគម្រោង និងក្រុមហ៊ុនអចលនទ្រព្យ ទាំងនោះ ។ យោងតាមការសិក្សាមួយកាលពីពេលថ្មីៗនេះ ដែលចេញផ្សាយដោយក្រុមហ៊ុន Urbanland បានឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាកំពុងចាប់ផ្ដើមគិតគូរកាន់តែខ្លាំង អំពីការបង្កើនលទ្ធភាពប្រើប្រាស់លំនៅដ្ឋាន របស់ខ្លួនសម្រាប់ការរស់នៅ តាំងពីក្នុងផ្ទះរហូតដល់ក្រៅផ្ទះ ជាជាងការផ្ដោតតែទៅលើសោភ័ណភាព ខាងក្រៅ។ ទន្ទឹមនឹងនេះ ពួកគាត់ក៏ចង់បានការរចនាផ្ទះ ដែលមានភាពសាមញ្ញ និងទំនើបជាងមុន លើសពី ការរចនាម៉ូតផ្ទះដែលមើលទៅសើរៗ ពោលគឺចង់បានលំនៅដ្ឋានដែលស្រស់ស្អាត អាចបំពេញបំណង ផ្ទាល់ខ្លួន និងតម្រូវការក្នុងការប្រើប្រាស់ជាក់ស្ដែង ហើយជួយបន្ថែម
- PROctober 1, 2020 Chan Sreyny
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបាននិងកំពុងរីកចម្រើនជាលំដាប់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ កាលពីឆ្នាំ២០១៩ របាយការណ៍បានបង្ហាញពីការវិនិយោគផ្ទាល់ពីបរទេសខ្ពស់បំផុតដែលមិនធ្លាប់មាន ចំនួន ៣,៧ពាន់លានដុល្លារអាមេរិក កំណើននេះមើលទៅនឹងបន្តនៅប៉ុន្មានឆ្នាំខាងមុខដែលនេះត្រូវបានឆ្លុះបញ្ចាំងពីការបង្កើនភាពច្នៃប្រឌិត និងការទទួលយកបច្ចេកវិទ្យាថ្មីៗនៅទូទាំងប្រទេស។ ទិន្នន័យដែលដកស្រង់ចេញពីគេហទំព័រ VisaNet ក៏បានបង្ហាញឲ្យឃើញពីការកើនឡើងនៃការទទួលយកការទូទាត់តាមរយៈអេឡិចត្រូនិកក្នុងចំណោមអតិថិជន និងពាណិជ្ជករកម្ពុជា ជាមួយនឹងការកើនឡើង ៤៥% ពីមួយឆ្នាំទៅមួយឆ្នាំនូវប័ណ្ណសកម្ម។ វិស័យមួយដែលប្រុងប្រៀបសម្រាប់ការធ្វើទំនើបកម្មគឺវិស័យ B2B (Business to Business) ដែលយើងបានឃើញការរីកចម្រើនយ៉ាងខ្លាំង ហើយតម្រូវការកើនឡើងសម្រាប់ការទូទាត់តាមរយៈឌីជីថលក៏ខ្ពស់។ ថ្វីបើមានកម្លាំងជំរុញទាំងនេះក៏ដោយក្តី ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិកត្រូនិក និងមូលប្បទានប័ត្រនៅតែគ្របដណ្តប់នៅក្នុងបណ្តាញទូទាត់ B2B ។ ទោះជាយ៉ាងណាក៏ដោយ សេវាកម្មតាមអ៊ិនធើណេតមួយចំនួនត្រូវបានគេមើលឃើញថាមានការកើនឡើងនៃការទូទាត់តាមរយៈឌីជីថល ជាពិសេសនៅខណៈពេលដែលធនាគារកណ្តាលបានចាប់ផ្តើមគាំទ្រដល់កសិករតាមរយៈប្រព័ន្ធអ៊ីនធើណេតដើម្បីកាត់បន្ថយការលំបាកមួយចំនួនដែលវិស័យកសិកម្មជួបប្រទះក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19 ដែលភាគច្រើននៃប្រតិបត្តិការនៅតែត្រូវបានអនុវត្តតាមវិធីសាស្រ្តប្រពៃណី។ ភាពខុសគ្នារវាងតម្រូវការសម្រាប់ការទូទាត់តាមរយៈឌីជីថល និងអត្រាអនុម័តក្នុងចំណោមបណ្តាសហគ្រាស គឺបណ្តាលមកពីកង្វះការយល់ដឹងអំពីទីផ្សារជុំវិញកាតឥណទានពាណិជ្ជកម្ម
- PROctober 1, 2020 Chan Sreyny
ភ្នំពេញ [ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០] ៖ ធនាគារ ព្រីនស៍បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណម៉ាស្ទ័រកាត និងវីសា ដើម្បីបង្កើននូវបទពិសោធន៍នៃការទូទាត់របស់អតិថិជន ក៏ដូចជា ត្រួសត្រាយផ្លូវក្នុងការឆ្ពោះទៅកាន់អនាគតនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់។ ប័ណ្ណម៉ាស្ទ័រកាត និងវីសារបស់ធនាគារ ព្រីនស៍ មានចំនួន ៨ ប្រភេទ ដូចជា៖ ប័ណ្ណឥណពន្ធ/ឥណទានម៉ាស្ទ័រកាត Standard ប័ណ្ណឥណពន្ធ/ឥណទានម៉ាស្ទ័រកាត Platinum ប័ណ្ណឥណពន្ធ/ឥណទានវីសា Classic និងប័ណ្ណឥណពន្ធ/ឥណទានវីសា Platinum ដែលឆ្លើយតបទៅនឹងតម្រូវការឌីជីថលរបស់អតិថិជនដែលកំពុងវិវត្តឥតឈប់ឈរ។ កម្មវិធីនេះ ប្រព្រឹត្តិទៅនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងរបស់ធនាគារ ព្រីនស៍
- PRSeptember 29, 2020 Chan Sreyny
រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ – ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញជាងពាក់កណ្ដាល ចំណាយពេលភាគច្រើននៅក្នុងបន្ទប់គេងក្នុងគេហដ្ឋានរបស់ខ្លួន ដោយសារតែកង្វះទីធ្លា និង ឯកជនភាពនៅបន្ទប់ទទួលភ្ញៀវ ហើយនេះក៏ដោយសារតែប្រជាជន ៨០% ដែលរស់នៅក្នុងផ្ទះវីឡា កូនកាត់ (Link house) ផ្ទះអាជីវកម្ម ឬផ្ទះល្វែងជាដើម ចតរថយន្ត ឬម៉ូតូរបស់ខ្លួននៅខាងក្នុង គេហដ្ឋាន ។ នេះបើយោងតាម ការចេញផ្សាយការសិក្សាដែលបានបោះពុម្ពផ្សាយ នៅថ្ងៃនេះដោយក្រុមហ៊ុន Urbanland ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកឈានមុខគេមួយ។ ការចេញផ្សាយការសិក្សាមួយដែលមានចំណងជើងថា “លំនៅដ្ឋាននាពេលអនាគត” (The Future of
- PRSeptember 26, 2020 Chan Sreyny
ជាប្រភេទអាជីវកម្មលក់រាយ ដែលមានគម្រោងបើកដំណើរឲ្យបាន ៥០សាខានៅមុនបំណាច់ឆ្នាំនេះ និងក្លាយជាអាវជីកម្មលក់រាយគ្រឿងអេឡិចត្រូនិក ដែលធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ សហព័ន្ធ Mobile World Group (Hose: MWG) ដែលជាក្រុមហ៊ុនស្ថិតក្នុងលំដាប់ក្រុមហ៊ុនលក់រាយធំជាងគេទាំង១០០នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្វើការប្រកាសកម្មវិធីអបអរការបើកសម្ពោធបានចំនួន ២០សាខា Bluetronics នៅក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកមួយក្នុងគម្រោងពង្រីកបណ្ដាញរបស់ខ្លួនឲ្យពេញផ្ទៃប្រទេស។ ឈានជើងចូល ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៧ អាជីវកម្មលក់រាយមួយនេះមិនដែលបន្ថយការតាំងចិត្តក្នុងការបំពេញតម្រូវការក្នុងស្រុកមួយនេះឡើយ។ ឈ្មោះដំបូងរបស់ក្រុមហ៊ុនត្រូវបានហៅថា BigPhone ដែលមានលក់ទូរស័ព្ទ ថេបប្លេត និងគ្រឿងបន្លាស់ផ្សេងៗ។ យ៉ាងណាក៏ដោយ ចក្ខុវិស័យរបស់ក្រុមហ៊ុនត្រូវបានផ្លាស់ប្ដូរ ដោយឃើញពីសក្ដានុពលនៃហាង Bluetronics ដែលមានរួមបញ្ចូលការលក់ដូចជា បរិក្ខាអេឡិចត្រូនិក ទូរទស្សន៍
- PRSeptember 8, 2020 Chan Sreyny
រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលធំជាងគេលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា បានប្រកាសកម្លាយខ្លួនដោយជោគជ័យទៅជាធនាគារពាណិជ្ជ ដែលមានឈ្មោះថា ធនាគារ ហត្ថា ម.ក ហើយការប្រកាសនេះបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី ធនាគារ ហត្ថា ប្រកាសបើកស្លាកសញ្ញាថ្មីជាផ្លូវការ ជាមួយនឹងការប្តេជ្ញាផ្តល់ជូននូវសេវាកម្មរហ័ស សាមញ្ញ និងងាយស្រួលជូនអតិថិជន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារសុខា នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦:៣០ ល្ងាច ។ កម្មវិធីនៅថ្ងៃនេះ គឺជាសក្ខីភាព និងភ័ស្តុតាងថ្មីមួយទៀត ដែលបានសបញ្ជាក់អោយឃើញថា
- PRSeptember 8, 2020 Chan Sreyny
ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០៖ ពានរង្វាន់សរុបចំនួន៣២ ត្រូវបានប្រគល់ជូនកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ លើកទី៥ របស់ Property Guru Cambodia ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។ នេះគឺជារាត្រីមួយប្រកបដោយភាពចែងចាំង និងមិនអាចបំភ្លេចបានឡើយ ដែលក្រុមហ៊ុន Meridian International Holding ទទួលបាន ពានរង្វាន់រហូតដល់ទៅ១៣ សម្រាប់គម្រោង Flatiron by Meridian ដែលជាគម្រោងថ្មីចុងក្រោយរបស់ក្រុមហ៊ុន ដោយរួមបញ្ចូលទាំង ពានរង្វាន់ទទួលបានការស្ងើចសរសើរជាពិសេស (Highly
- PRSeptember 8, 2020 Chan Sreyny
ចូលរួមអបអរសាទរដល់ អ្នកស្រី សំ ពឿយ រស់នៅខេត្តបាត់តំបង បានក្លាយជាអតិថិជនមានសំណាងឈ្នះម៉ូតូហុងដាឌ្រីមសេរី២០២០ប្រចាំខែកក្កដា ក្រោយពីបានទូទាត់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តាមរយៈវីង។ អ្នកស្រីពឿយ បានបង្ហើបឲ្យដឹងថា អ្នកស្រីគ្រាន់តែធ្វើការទូទាត់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តាមរយៈភ្នាក់ងារវីង ជាប្រចាំខែដូចសព្វមួយដង ហើយក្នុងអំឡុងខែកក្កដាកន្លងទៅនេះស្រាប់តែក្រុមការងាររបស់ អម្រឹត បានប្រាប់គាត់ពីដំណឹងល្អមួយនេះ។ «ពេលគេតេមកខ្ញុំដំបូង ខ្ញុំអត់ជឿទេ។ តែដល់ពេលស្តាប់ការបកស្រាយូរបន្តិចទើបជឿថាខ្ញុំពិតជាបានឈ្នះរង្វាន់ម៉ូតូមែន។ ពីមុនពិបាក ពេលបង់ប្រាក់កម្ចីម្តងៗ ខ្ញុំត្រូវធ្វើដំណើរឆ្ងាយហើយពេលខ្លះត្រូវតម្រង់ជួរ។ ឥឡូវលែងពិបាកហើយ ខ្ញុំគ្រាន់តែចំងាយពេលត្រឹមតែ៥នាទី។ទៅដល់ភ្លាមបង់បានភ្លាម។ និយាយទៅវាងាយស្រួល មានសុត្តិភាព» នេះបើតាមឲដឹងពី អ្នកស្រី ពឿយ។ ដើម្បីក្លាយជាអតិថិជនមានសំណាង លោកអ្នកគ្រាន់តែធ្វើការទូទាត់ប្រាក់កម្ចីរបស់ អម្រឹត តាមរយៈភ្នាក់ងារវីងណាមួយដែលកំពុងធ្វើប្រតិបត្តិការច្រើនជាង៨០០០កន្លែងនៅទូទាំងប្រទេស ឬកម្មវិធីស្មាតហ្វូនវីង(Wing
- PRSeptember 3, 2020 Khmernote
សម្រាប់អតិជនរបស់ធនាគារ ABA ឥឡូវនេះលោកអ្នកអាចបង់ប្រាក់កម្ចីABA តាមរយៈវីងបានយ៉ាងងាយស្រួលថែមទាំងមានឲកាសឈ្នះទឹកប្រាក់៥០ដុល្លារ៣រង្វាន់ប្រចាំសប្តាហ៍ និង៥០០ដុល្លារ៣រង្វាន់ជារៀងរាល់ខែ។ ងាយស្រួលបំផុត លោកអ្នកគ្រាន់តែធ្វើការបង់ប្រាក់កម្ចីABA តាមរយៈភ្នាក់ងារវីងជិត៨០០០ កន្លែងនៅទូទាំងប្រទេស ឬតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) នោះលោកអ្នកនឹងអាចមានសំណាងក្លាយជាម្ចាស់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ។ ការផ្តល់ជូនដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ធនាគារឯកទេសវីង និង ធនាគារ ABA នឹងធ្វើការប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៏និងប្រចាំខែជារៀងរាល់ថ្ងៃចន្ទនៃសប្តាហ៍បន្ទាប់តាមរយៈទំព័រហ្វេកបុកផ្លូវការរបស់ធនាគារឯកទេសវីងនិង ធនាគារ ABA។ រាល់អតិថិជនដែលបានឈ្នះរង្វាន់ ក្រុមការងាររបស់ធនាគារឯកទេសវីងនឹងធ្វើការទំនាក់ទំនងទៅ។ សម្រាប់ព័ត៌មានបន្ថែមសូមចុចនៅទីនេះ! https://www.wingmoney.com/km/repay-aba-loan-change-wing-cash-prices/
- PRAugust 29, 2020 Chan Sreyny
ក្រុមហ៊ុន ហ្គោលវែល ខាភីថល បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈយោគយល់គ្នាលើភាពជាដៃគូអាជីវកម្ម ជាមួយក្រុមហ៊ុនម៉ាឡេស៊ី Sun Hill Assets ដែលជាអនុស្សរណៈយោគយល់គ្នាដំបូងគេនៅកម្ពុជា រវាងក្រុមហ៊ុនឈ្មួញជើងសាក្នុងតំបន់ដែលមានស្ដង់ដារលំដាប់ពិភពលោក និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យអន្តរជាតិ។ តាមរយៈការចុះហត្ថលេខានេះ ក្រុមហ៊ុនទាំងពីរនឹងជួយបង្កើនសមត្ថភាពគ្នាទៅវិញទៅមកក្នុងដំណើរឆ្ពោះទៅមុខរួមគ្នាដើម្បីសម្រេចបាននូវផលប្រយោជន៍រួម និងនាំមកនូវភាពជោគជ័យសម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងតាមរយៈកម្មវិធីអនឡាញ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។ ក្រៅពីក្រុមហ៊ុនភាគីដែលត្រូវចុះហត្ថលេខា ក៏មានការអញ្ជើញចូលរួមជាអធិបតី និងជាសក្ខីភាព ដោយឯកឧត្ដម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ឯកឧត្ដម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា លោកបណ្ឌិត វិន ភក្ដី