- PRMarch 20, 2020 Khmernote
ទោះបីជាស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះនៅតំបន់អាស៊ាន ក្រុមហ៊ុនហ៊ួត ជា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ទូទាំងប្រទេសកម្ពុជា បានសម្ពោធផ្តល់សិទ្ធចែកចាយសាខារហូតដល់ 7 សាខារួមមានខេត្ត ពោធិសាត់ បាត់ដំបង ឱត្តមានជ័យ ខេត្តកណ្តាល ត្យូងឃ្មុំ កំពង់ស្ពឺ ក្នុងខែកុម្ភៈកន្លងមកនេះ។ នេះសបង្ហាញពីភាព ជោគជ័យដ៏ខ្លាំងក្លា របស់ក្រុមហ៊ុន ហ៊ូត ជាក្នុងវិស័យផ្គត់ផ្គង់សម្ភារៈសំណង់ដែលកាន់តែមានការរីកចម្រើន ព្រមជាមួយនឹងការកសាងទំនុកចិត្ត និងផ្តល់ភាពងាយស្រួលកាន់តែខ្លាំងឡើង សម្រាប់ការប្រើប្រាស់សម្ភារៈសំណង់ដែលមានគុណភាពល្អ និងសេវាកម្មឆាប់រហ័សជូនអតិថិជន។
- PRMarch 6, 2020 Khmernote
ធនាគារ ជីប ម៉ុង បានទទួលបណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថានពីប្រសួងបរិស្ថានក្រោមអធិបតីភាពរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។ ធនាគារ ជីប ម៉ុង គឺជាធនាគារពាណិជ្ជទីមួយ ដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរ តាមរយៈការកាត់បន្ថយការប្រើប្រាស់ក្រដាស ការបង្កើតប្រព័ន្ធឌីជីថលសម្រួលប្រតិបត្តិការសេវាកម្មធនាគារជូនអតិថិជន ការរៀបចំការិយាល័យប្រកបដោយផាសុកភាព និងមានអនាម័យខ្ពស់សម្រាប់បុគ្គលិក ព្រមទំាងការចូលរួមអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព។ លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា ការទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាននេះពិតជាធ្វើឲ្យលោក និងសហការី ធនាគារ
- PRFebruary 28, 2020 Khmernote
ភាពជោគជ័យរបស់មនុស្សម្នាក់ៗមិនមែនកើតឡើងដោយភាពចៃដន្យទេ គឺត្រូវមានការខិតខំប្រឹងប្រែងដោយខ្លួនឯងដើម្បីសម្រេចគោលដៅក្នុងជីវិត។ ចង់សម្រេចគោលដៅ និងមានភាពជោគជ័យក្នុងជីវិត មនុស្សត្រូវមាន ចំណុច ៤យ៉ាងធំៗ មិនអាចខ្វះបានរួមមាន៖ ជោគជ័យផ្នែកសុខភាពផ្លូវចិត្ត និងផ្លូវកាយ គ្រួសារ ការសិក្សារ និងអាជីព ឫការងារ។។លោក ឧកញ្ញា ហ៊ួត ជា បានថ្លែងក្នុងកម្មវិធីសម្ពោធសាខាថ្មីក្រុមហ៊ុន ហ៊ួត ជា ក្នុងខេត្តបាត់ដំបង។ ការចែករំលែក នេះបង្ហាញឲ្យឃើញថា ក្រុមហ៊ុន មានការរីកចម្រើនមកដល់សព្វថ្ងៃនេះអាស្រ័យបានលើការខិតខំប្រឹងប្រែង និងការផ្តល់ទំនុកចិត្តជូនអតិថិជនទូទាំងប្រទេស ដើម្បីការផ្តល់សេវាកម្ម និងសហការធ្វើការក្នុង រយៈពេលយូរអង្វែង។ លោកហ៊ួត ជាប្រធានក្រុមហ៊ុនហ៊ួត ជាខូអិលធីឌីផ្គត់ផ្គង់សម្ភារៈសំណង់ បានមានប្រសាសន៍ថាមានវិនិយោគិនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសបានបោះទុនខ្ទង់លានដុល្លារធ្វើការវិនិយោគអាជីវកម្មក្នុងខេត្តណាមួយនោះ ដោយការវិនិយោគនេះវាទាល់តែខេត្តនោះមានសក្ដានុពលអ្វីមួយ
- PRFebruary 26, 2020 Khmernote
ភ្នំពេញ៖ ក្រុមហ៊ុនជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចនទ្រព្យដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជានឹងធ្វើកម្មវិធីបើកលក់ទីតាំងថ្មីបន្ថែម ៣ គម្រោងព្រមគ្នាតែម្តង នៅថ្ងៃទី 29 កុម្ភៈ – 01 មីនា ឆ្នាំ 2020។ កម្មវិធីនេះធ្វើឡើងនៅក្នុងគម្រោង ផាក លែន ៥៩៨ ផ្ទាល់ដែលមានទីតាំងតាមបណ្តោយផ្លូវឯកឧត្តមជាសុផារ៉ា (ផ្លូវ ៥៩៨) ជាមួយប្រូម៉ូសិនពិសេសចំណេញរហូតដល់ $80,000។ កម្មវិធីបើកលក់ទីតាំងថ្មី ៣ គម្រោងព្រមគ្នានេះ គឺសុទ្ធតែស្ថិតនៅលើទីតាំងសក្តានុពលខ្ពស់។ គម្រោងទីមួយគឺ ផាក លែន ៥៩៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវឯកឧត្តមជាសុផារ៉ា
- PRFebruary 26, 2020 Samrith Choung
ភ្នំពេញ៖ នៅថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ ២០២០ នឹងមានពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដែលធ្វើឡើងរវាង ៣ភាគីគឺ សមាគម អ្នកវិនិយោគកម្ពុជា អង្គការ អុកស្វាមកម្ពុជា និង ក្រុមហ៊ុន ផ្លេតហ្វម។ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះនឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពលោកឡែម ចាន់សំរេច នាយកគ្រប់គ្រងនៃសមាគម អ្នកវិនិយោគកម្ពុជា លោក Mathieu Vergez អ្នកសម្របសម្រួលការអភិវឌ្ឍន៍អាជីវកម្ម អង្គការអុកស្វាម ប្រចាំនៅប្រទេសកម្ពុជានិងលោក ហាសាន ហាចាម (Hassan Hajam) នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្លេតហ្វម។ក្រៅពីនេះ ក៏នឹងមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនសមាជិករបស់សមាគមអ្នកវិនិយោគកម្ពុជា ក៏ដូចជាសាធារណជនដែលមានចំណាប់អារម្មណ៍
- PRFebruary 15, 2020 Chan Sreyny
ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។ ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចទទួលនូវសេវាកម្មដ៏សម្បូរបែបដូចជា បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប ម៉ុង ហើយមុខងារផ្សេងៗទៀតដែលនឹងត្រូវបានដាក់បន្ថែមក្នុងពេលឆាប់ៗខាងមុខនេះដូចជា សេវាវេរលុយ ជាដើម។ ថ្លែងក្នុងពិធីបើកសម្ពោធភ្នាក់ងារធនាគារ ជីប ម៉ុង លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា៖
- PRFebruary 12, 2020 Khmernote
កាលពីថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គេឃើញមានការរៀបចំកម្មវិធីរត់ប្រណាំងម៉ារ៉ាតុងក្នុងរយៈចំងាយខ្លីមួយដែលទីតាំងចាប់ផ្តើមចេញពីទីលានជល់ដំរី រហូតដល់មុខប្រាសាទអង្គរវត្ត។ កម្មវិធីនេះ មានអ្នកចូលរួមប្រមាណជាង៣០០នាក់ ដោយកីឡាករ កីឡាការនីភាគច្រើនជាបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត រួមមានគណៈគ្រប់គ្រងជាន់ខ្ពស់ ថ្នាក់គ្រប់គ្រង និងបុគ្គលិកមកពីគ្រប់បណ្តារាជធានី ខេត្ត/ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការចែកជូនទឹកបរិសុទ្ធសម្រាប់អ្នកចូលរួម ព្រមទាំងការរៀបចំអាហារសម្រន់ជាមួយកាហ្វេជាដើមនៅទីតាំងមាត់ត្រពាំងសេះខាងជើង (មុខប្រាសាទអង្គរវត្ត)។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺគេសង្កេតឃើញថាក្នុងព្រឹត្តិការណ៍មួយនេះមិនមានការចោលសំរាមណាមួយដែលគ្មានសណ្តាប់ធ្នាប់នៅទីសាធារណៈនោះទេ គិតចាប់ពីទីតាំងផ្តើមរត់រហូតដល់គោលដៅចុងក្រោយ ព្រមទាំងទីតាំងរៀបចំអាហារសម្រន់ផងដែរ។ ទង្វើបែបនេះមិនត្រឹមតែជាគំរូដ៏ល្អមួយក្នុងការថែរក្សារបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនោះទេ ថែមទាំងទទួលបាននូវការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរណ៍នានាទៀតផង។ ព្រឹត្តិការណ៍រត់ប្រណាំង ដែលមានសណ្តាប់ធ្នាប់ល្អក្នុងការរត់ ព្រមទាំងមានការគ្រប់គ្រងសំរាមបានយ៉ាងល្អនេះ សបញ្ជាក់ឱ្យឃើញថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ
- PRFebruary 12, 2020 Khmernote
ភ្នំពេញ៖ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យឈានមុខគេក្នុងប្រទេសកម្ពុជា នឹងធ្វើកម្មវិធីមួយដ៏ធំ ដែលមានឈ្មោះថា “Love @ Condo” ក្នុងទិវានៃក្តីស្រឡាញ់ឆ្នាំ ២០២០ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤-១៦ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅផ្សារទំនើបជីប ម៉ុង Noro Mall វេលាម៉ោង ៩ព្រឹក រហូតដល់ ៩យប់ ជាមួយប្រូម៉ូសិនបញ្ចុះតម្លៃទៅលើការទិញខុនដូ និងមានផ្តល់រង្វាន់ពិសេសៗជាច្រើនទៀតផង។ កម្មវិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងចែករំលែកភាពរីករាយនិងក្តីស្រឡាញ់ តាមរយ:ការផ្តល់ជូនយ៉ាងពិសេសលើការបញ្ចុះតម្លៃប្រភេទខុនដូ រហូតដល់ ៥% និង ប័ណ្ណទឹកប្រាក់
- PRFebruary 12, 2020 Khmernote
ធនាគារ ជីប ម៉ុង បើកដំណើរការសាខាថ្មី២បន្ថែមទៀត មួយនៅក្នុងអគារពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក និងមួយទៀតក្នុងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដើម្បីបំពេញតម្រូវការជូនអតិថិជនរបស់ខ្លួន។ ឥឡូវនេះ ធនាគារ ជីប ម៉ុង សាខាបាក់ទូក និងសាខា ណូរ៉ូ ម៉ល ចាប់ផ្ដើមផ្តល់ផលិតផល និងបម្រើ សេវាកម្មធនាគារដ៏សំបូរបែបជូនអតិថិជន។ លោកអ្នកអាចអញ្ជើញមកសាខាថ្មីទាំង២នេះ ដើម្បីបើកគណនីសន្សំ គណនីបញ្ញើមានកាលកំណត់ ពិភាក្សាអំពីសេវាកម្មកម្ចីនានាជាមួយនឹងបុគ្គលិកជំនាញ ប្រកបដោយវិជ្ជាជីវៈខ្ពស់។ លើសពីលើនេះសាខាក៏មានបំពាក់ ម៉ាស៊ីន ATM និងម៉ាស៊ីនដាក់/ដកប្រាក់
- PRJanuary 28, 2020 Khmernote
ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយក្នុងប្រទេសកម្ពុជាបានធ្វើការប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួន ដែលការប្រគល់រង្វាន់នេះបានប្រព្រឹត្តិ នៅក្នុងកម្មវិធីរាត្រីកម្សាន្ត របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន (CTN) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ គួររំលឹកផងដែរថាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានធ្វើការចាប់ឆ្នោត “ផ្តល់រង្វាន់លើកទឹកចិត្តអតិថិជនប្រើប្រាស់ឥណទានខ្នាតតូច” ដែលរង្វាន់ទាំងអស់នោះរួមមានម៉ូតូហុងដា ឌ្រីម (Honda Dream) ឆ្នាំ២០២០ ចំនួន០៥រង្វាន់ ទូរទស្សន៍អិលជី LED ៤២ អ៊ីញ ចំនួន