- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 15, 2026 Naren
លឺហើយ ដាច់ចង្កេះផឹង! ធ្វើឱ្យនាយប៉ូយទប់ទឹកភ្នែកមិនចង់ជាប់ ពេលបងស្រីម្ចាស់រង្វាន់សេដ្ឋីក្មេងពីប៊ូសស្រ្តង ភ្លេចពាក្យសន្យារ ក្រោយពេលបានទទួលទឹកប្រាក់គ្រប់ចំនួន ថែមទាំងបោះសម្ដីចុកៗទៅកាន់នាយប៉ូយបែបនេះ…។ នរណាស្មានចិត្តមនុស្សស្រីត្រូវ បើពេលក្រុមហ៊ុនចុះពិនិត្យក្រវិលកំប៉ុងរង្វាន់សេដ្ឋីក្មេង 130លានរៀល នាយប៉ូយសុំចូលចែចូវ ដោយនិយាយត្រូវរ៉ូវគ្នាហើយ បែរជាពេលក្រុមហ៊ុនប៊ូសស្រ្តងចុះទៅប្រគល់លុយបានគ្រប់ចំនួន បងស្រីម្ចាស់រង្វាន់សេដ្ឋីក្មេង ឆ្លើយតបទៅកាន់នាយប៉ូយវិញថា គាត់មិនយល់ព្រមទេ ខ្លាចមុខនាយប៉ូយណាស់ ស៊ូនៅមើលថែម្ដាយចាស់ម្នាក់ឯងដូចសព្វថ្ងៃវិញ។ គួររំលឹកផងដែរថា បងស្រី សូរ ឃឿម មានអាយុ 48ឆ្នាំ ជាម្ចាស់រង្វាន់សេដ្ឋីក្មេង 130លានរៀលពីប៊ូសស្រ្តង។ បច្ចុប្បន្នគាត់នៅលីវ និងមើលថែម្ដាយចាស់នៅផ្ទះរស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ដើមហេតុនៃការត្រូវរង្វាន់ គឺបងស្រី ឃឿម
- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 9, 2026 Khmernote
ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍ ស្តីពីកិច្ចការពាណិជ្ជកម្មអន្តរជាតិ ដោយបង្ហាញថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ មានប្រទេសចិន ស្ថិតក្នុងលេខរៀងទី១ មានទំហំទឹកប្រាក់ ១៩,៧៣ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះអាស៊ាន នៅលេខរៀងទី២ មានទំហំទឹកប្រាក់ ១៦,៣៧ ពាន់លានដុល្លារអាមេរិក ខណៈដែលសហរដ្ឋអាមេរិកនៅលេខរៀងទី៣ មានទំហំទឹកប្រាក់ ១៣,១៥ ពាន់លានដុល្លារអាមេរិក ។ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ចិន ១៩,៧៣ ពាន់លានដុល្លារអាមេរិក, អាស៊ាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 8, 2026 Khmernote
យោងតាមការផ្សាយនៅលើបណ្តាញសង្គមរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. នឹងបោះទីតាំងស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា ក្នុងពេលឆាប់ៗ។ ប្រភពដដែលបានឱ្យដឹងបន្ថែមថា ការស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចរបស់ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំ “ច្រកចេញ-ចូលតែមួយ” លើកទី១
- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 8, 2026 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ដឹកនាំដោយឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោង ដែលគិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ សម្រេចបាន ៥៤,២០% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ វឌ្ឍនភាពគម្រោងគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ សម្រេចបាន ៥៤,២០ % លឿនជាងផែនការ ៣,៤៥%
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 6, 2026 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា
- BoostrongBoostrong December 23, 2025 Naren
គ្រាដ៏សែនលំបាកនេះ គ្មានក្រុមហ៊ុនថៃឯណាមកជួយខ្មែរយើងទេ មានតែក្រុមហ៊ុនខ្មែរប៉ុណ្ណោះដែលជួយខ្មែរគ្នាឯង ដូចក្រុមហ៊ុនប៊ូសស្រ្តងអ៉ីចឹង ជួយខ្មែរច្រើនណាស់ ជួយធ្វើម្ហូបជូនបងប្អូនភៀសសឹកហើយ ជួយទាំងប្រជាកសិករក្នុងស្រុកទៀត តាមរយៈជួយម៉ៅសាច់គោ សាច់មាន់ និងត្រីជាច្រើនតោន ដើម្បីធ្វើម្ហូបឆ្ងាញ់ៗ ជូនបងប្អូនភៀសសឹករៀងរាល់ថ្ងៃជាច្រើនទីតាំង មិនឱ្យបងប្អូនភៀសសឹកខ្វះខាតអាហារហូបឡើយ។ គួររំលឹកផងដែរថា ប៊ូសស្រ្តង បានធ្វើម្ហូបជូនបងប្អូនភៀសសឹកជាច្រើនទីតាំងរួចមកហើយ ឥឡូវនេះក៏កំពុងបន្តធ្វើម្ហូបអាហារជូនបងប្អូនភៀសសឹកគ្រប់ទីតាំងដែលកំពុងខ្វះខាតអាហារ។ ដរាបណាបងប្អូនភៀសសឹកនៅតែបន្តការកើនឡើង និងមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន ប៊ូសស្រ្តងនឹងបន្តបេសកម្មធ្វើម្ហូបជូនបងប្អូនភៀសសឹករាល់ថ្ងៃ និងរិះរកមុខម្ហូបឆ្ងាញ់ៗ ប៉ូវកម្លាំងជូនបងប្អូនភៀសសឹកផងដែរ។ ប៊ូសស្រ្តង នឹងនៅជាមួយបងប្អូនភៀសសឹក និងវីរៈកងទ័ព គ្រប់ពេលដែលត្រូវការ!គាំទ្រប៊ូសស្រ្តង ដូចបានជួយជនភៀសសឹក និងវីរៈកងទ័ពផ្ទាល់ដៃ!
- BoostrongBoostrong December 18, 2025 Khmernote
រំភើបចិត្តណាស់ ក្រុមហ៊ុនប៊ូសស្រ្តងចិត្តល្អ ធ្វើម្ហូបបន្ថែម 1,000ខ្ទះត្នោត ជូនបងប្អូនភៀសសឹក និងវីរៈកងទ័ព នៅតំបន់ដែលកំពុងត្រូវការជំនួយបន្ទាន់ខ្លាំង។ ប៊ូសស្រ្តងមិនឱបដៃឈរមើលបងប្អូនខ្មែរអត់ឃ្លានឡើយ ប៊ូសស្រ្តងនឹងនៅចាំជួយទម្រុងបំរុងគ្រប់ពេលវេលា ដរាបណាចំនួនបងប្អូនខ្មែរភៀសសឹកបន្តកើនឡើងខ្លាំងរហូតលើស 40ម៉ឺននាក់ និងវីរៈកងទ័ព នៅតែបន្តឈរជើងនៅជួរមុខប្រយុទ្ធការពារទឹកដីពីជនឈ្លានពានថៃ។ ចំពោះការធ្វើម្ហូបបន្ថែម 1,000ខ្ទះត្នោតនេះ មិនមែនត្រឹមតែបំបាត់ភាពអត់ឃ្លានប៉ុណ្ណោះទេ ប៉ុន្តែជាការផ្ដល់ក្ដីសង្ឃឹម និងផ្ដល់កម្លាំងចិត្ត ដល់បងប្អូនភៀសសឹក និងវីរៈកងទ័ព។ គួររំលឹកផងដែរថា ប៊ូសស្រ្តង បានធ្វើម្ហូបជូនបងប្អូនភៀសសឹកជាច្រើនទីតាំងរួចមកហើយ ឥឡូវនេះក៏កំពុងបន្តធ្វើម្ហូបអាហារជូនបងប្អូនភៀសសឹកនៅតំបន់ផ្សេងៗ និងដឹកជូនវីរៈកងទ័ពជួរមុខបានហូបផងដែរ។ប៊ូសស្រ្តង នឹងនៅជាមួយបងប្អូនភៀសសឹក និងវីរៈកងទ័ព គ្រប់ពេលដែលត្រូវការ!គាំទ្រប៊ូសស្រ្តង ដូចបានជួយជនភៀសសឹកនិងវីរៈកងទ័ពផ្ទាល់ដៃ!
- BoostrongBoostrong December 14, 2025 Khmernote
ឈឺចាប់ណាស់ ពេលឃើញបងប្អូនខ្មែរនៅជាប់ព្រំដែនរត់ភៀសសឹកការពារគ្រួសារគេចគ្រាប់ផ្លោងរបស់យោធាថៃ ទៅរកទីកន្លែងសុវត្ថិភាព ឥឡូវនេះបងប្អូនភៀសសឹកកើនឡើងខ្លាំង លើស 30មុឺននាក់ហើយ។ ហេតុនេះ ប៊ូសស្រ្តង ប្រកាសស្វែងរកចុងភៅស្ម័គ្រចិត្តជាច្រើននាក់ ដើម្បីមកជួយធ្វើម្ហូបអាហារជួយបងប្អូនភៀសសឹក ការពារពួកគាត់ពីភាពអត់ឃ្លាននៅកន្លែងដែលខ្វះខាតជាច្រើនទីតាំង។ បងប្អូនខ្មែរជួយស៊ែបន្តឱ្យបងៗចុងភៅបានឃើញផង ដើម្បីចូលរួមធ្វើម្ហូបជាមួយប៊ូសស្រ្តង។ ចំពោះព័ត៌មានដើម្បីចូលរួមធ្វើម្ហូបស្ម័គ្រចិត្ត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016 555 397។ ទោះយ៉ាង ក៏សូមអរគុណក្រុមហ៊ុនប៊ូសស្រ្តង ដែលតែងតែនៅជាមួយប្រជាជនខ្មែរ និងយកចិត្តទុកដាក់ជួយទំនុកបម្រុងបងប្អូនភៀសសឹក និងបងៗវីរៈកងទ័ពគ្រប់ពេលវេលា។










