- អាជីវកម្មApril 11, 2024 Khmernote
យីហោម៉ាតល្បីឈ្មោះ 7-Eleven ប្រកាសជ្រើសរើសបុគ្គលិកចូលបម្រើការងារនៅក្នុងហាងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងកំពង់ចាម ដោយមិនទាមទារបទពិសោធន៍ការងារ និងមិនទាមទារឱ្យចេះភាសាអង់គ្លេស (បើអាចប្រើបានកាន់តែល្អ) និងផ្ដល់ប្រាក់ខែចាប់ពី ២២០ ដុល្លារឡើងទៅ។ (រូបតំណាង) ដូច្នេះ សម្រាប់ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA ឥឡូវនេះ។ ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ 077 232378 / 016 786655 និងគេហទំព័រ http://www.nea.gov.kh៕
- អាជីវកម្មApril 2, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងទេសចរណ៍ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់ម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាបថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) ដាក់ចេញនូវ “កម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប – Tourism Financing Scheme for Siem Reap – TFSS”។ (រូបតំណាង) តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចំពោះទំហំហិរញ្ញប្បទាន គឺអាចធ្វើឡើង ចាប់ពី២០០០០ ដល់៦០០ ០០០ ដុល្លារអាមេរិក ឬសមមូលប្រាក់រៀល។
- អាជីវកម្មMarch 26, 2024 Khmernote
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣៤ ម្សិលមិញនេះ ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតន័រ) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានដោយបានបញ្ជាក់ថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល។ នៅក្នុងសេចក្ដីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ ដូចការចោទប្រកាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។ សេចក្ដីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា
- អាជីវកម្មMarch 25, 2024 Khmernote
ម្ចាស់ចម្ការទុរេននៅក្នុងខេត្តកំពតមួយរូប បានដឹកទុរេនឪខាក់កំពតមួយកេសតាមឡានផ្ទាល់ខ្លួន យកឱ្យអតិថិជនចម្រុះជាតិសាសន៍ សាកល្បងភ្លក់រសជាតិ នៅប្រទេសថៃ ជាលទ្ធផលអតិថិជនទាំងនោះ ពេញចិត្តខ្លាំង និងសរសើរទុរេនខ្មែរ ឆ្ងាញ់ជាងពូជទុរេនឆៈនី ឬម៉នថងរបស់ថៃ អ្នកខ្លះថែមទាំងថា ឪខាក់ឆ្ងាញ់ជាងទុរេនម៉ូសាងឃីងម៉ាឡេសុីទៀតផង។ យោងតាមការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលើផេកផ្ទាល់ខ្លួនកាលពីថ្ងៃសុក្រ ទី២២ ខែមីនា កន្លងទៅថ្មី បានឱ្យដឹងថា ម្ចាស់ចម្ការទុរេនកំពតនោះ មានឈ្មោះថា ឃឹម ប៊ុនឡែន បានផ្ញើវីដេអូ និងសារមួយនេះមកកាន់ឯកឧត្តមដោយរៀបរាប់ដូច្នេះថា៖ «កាលពីសប្តាហ៍មុន ខ្ញុំបានដឹកទុរេនឪខាក់កំពតមួយកេសតាមឡានដោយខ្លួនឯងផ្ទាល់ យកអោយអតិថិជនចិន
- អាជីវកម្មMarch 22, 2024 Khmernote
ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ បានសេចក្ដីប្រកាសព័ត៌មាន បដិសេធទៅនឹងព័ត៌មានចចាមអារ៉ាមថ្មីៗទាក់ទងនឹងការបើកដំណើរការគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេស អ៊ីអន ម៉លទី៤ នៅប្រទេសកម្ពុជា រួមទាំងបដិសេធទៅនឹង គណនីបណ្ដាញសង្គមក្លែងក្លាយ ដែលអះអាងថា ជាតំណាងឲ្យផ្សារទំនើប អ៊ីអន។ (រូបតំណាង) បន្ថែមពីលើការបដិសេធ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនមិនមានទំនាក់ទំនងជាមួយនឹងព័ត៌មានសម្រាប់ការបើកដំណើរការ ផ្សារទំនើប AEON MALL 4 ឬ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម
- អាជីវកម្មMarch 22, 2024 Khmernote
ក្រុមហ៊ុនសិប្បករអង្គរ អាទីហ្សង់អង្គរ មានគម្រោងពង្រីកផលិតកម្មតម្បាញ និងបង្កើនចំនួនសិប្បករតម្បាញ បន្ទាប់ពីតម្រូវការសូត្រមានការកើនឡើងសម្រាប់ដាក់លក់ជូនអតិថិជនដែលភាគច្រើនជាភ្ញៀវទេសចរបរទេសដែលអញ្ជើញមកទស្សនាកម្ពុជា។ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដោយមានការចាត់តាំងពីឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ជាអ្នកនាំពាក្យ និងទទួលបន្ទុកការងារព័ត៌មាននិងទំនាក់ទំនងសាធារណៈ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅកាន់រោងតម្បាញសូត្រ របស់ក្រុមហ៊ុនសិប្បករអង្គរ ដែលមានទីតាំងនៅស្រុកពួក ខេត្តសៀមរាប។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ និងក្រុមការងារ បានស្វែងយល់អំពីស្ថានភាពនៃសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ
- អាជីវកម្មMarch 16, 2024 Khmernote
ផ្លែស្វាយខ្មែរកំពុងពេញនិយម និងផ្ទុះការគាំទ្រជាខ្លាំងនៅលើទឹកដីប្រទេសជប៉ុន ក្រោយជប៉ុនបានយកស្វាយខ្មែរច្នៃចេញជាភេសជ្ជៈយកទៅដាក់លក់លើវេបសាយ shop.umenoyado ព្រមទាំងនៅតាមបណ្ដាម៉ាតនានា ទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់ប្រជាជនជប៉ុន និងពីប្រជាជនខ្មែរដែលរស់នៅទីនោះ ពោលគឺលក់រហូតដល់ដាច់ស្តុកតែម្ដង។ បើតាមការបង្ហោះនៅលើគណនីផ្លូវការរបស់អ្នកស្រី សែម ណាវី ម្ចាស់ក្រុមហ៊ុន Sisyphus.inc បានឱ្យដឹងថា ភេសជ្ជៈដែលច្នៃចេញពីស្វាយខ្មែរ មានរសជាតិឆ្ងាញ់ណាស់ នេះដាច់ស្តុករហូត រកទិញទម្រាំតែបាន។ ទន្ទឹមនឹងនេះ អ្នកស្រីបានឱ្យដឹងបន្ថែមថា ខាងក្រុមហ៊ុនដែលច្នៃ បានមកពិភាក្សាជាមួយអ្នកស្រី ដេីម្បីរកវីធីសាស្រ្ត យកស្វាយខ្មែរមកប្រទេសជប៉ុនឱ្យបានកាន់តែច្រើន ដេីម្បីឱ្យស្វាយខ្មែរលេចធ្លោជាងប្រទេសថៃ និងហ្វីលីពីន ដោយសារស្វាយខ្មែរមានរសជាតិឆ្ងាញ់ជាងប្រទេសជិតខាងដាច់។ លើសពីនេះទៅទៀត ក្រុមហ៊ុនចង់ឱ្យស្វាយខ្មែរក្លាយជាស្វាយប្រេនមួយសម្រាប់ប្រទេសខ្មែរ ដែលមានផ្លាកសញ្ញាប្រចាំផលិតផល ដែលអាចសម្គាល់ថាជាផលិតផលខ្មែរ ដែលទទួលស្គាល់ពីរដ្ឋាភិបាល ផងដែរ។ អ្នកស្រីបានបន្ថែមទៀតថា
- អាជីវកម្មJanuary 30, 2024 Khmernote
ក្រុមហ៊ុន Toyota Motor នៅតែរក្សាបានតំណែងរបស់ខ្លួនជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោក សម្រាប់រយៈពេល ៤ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ។ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ បានប្រកាសពីការលក់ប្រចាំឆ្នាំចំនួន ១១.២ លានគ្រឿងក្នុងឆ្នាំ២០២៣ ខណៈការលក់ជាក្រុមនៅទូទាំងពិភពលោក ដែលក្នុងនោះរួមទាំងការលក់របស់ក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu និងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors មានការកើនឡើង ៧.២%។ ជាមួយគ្នានេះដែរ បើយោងតាមទិន្នន័យនៅថ្ងៃអង្គារនេះ បានបង្ហាញពីការលក់រថយន្តសម្រាប់តែក្រុមហ៊ុន Toyota តែឯង និងរាប់បញ្ចូលទាំងម៉ាកយីហោ និងម៉ាក Lexus បានឈានដល់កំណត់ត្រាចំនួន ១០.៣
- អាជីវកម្មJanuary 26, 2024 Khmernote
ក្រុមហ៊ុន Pernod Ricard Cambodge ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនផលិតស្រាម៉ាកល្បីៗ បានវិនិយោគផលិតកែច្នៃស្រាអង្ករខ្មែរតាមស្តង់ដានាំចេញទៅបរទេសតាំងពីឆ្នាំ២០១៧។ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Ong Daren នាយកគ្រប់គ្រងនៃក្រុមហ៊ុន Pernod Ricard Cambodge ដែលជាក្រុមហ៊ុនវិនិយោគលើការផលិតកែច្នៃប្រភេទស្រាអង្ករខ្មែរ។ តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា Pernod Ricard Cambodge ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Pernod
- អាជីវកម្មJanuary 24, 2024 Khmernote
ក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិនមួយ នៅកម្ពុជា បាននាំចេញមៀនប៉ៃលិនស្រស់ជាង ១០០តោនក្នុងមួយថ្ងៃទៅកាន់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ។ ក្រសួងកសិកម្ម បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ បាន អញ្ជើញទស្សនកិច្ចក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) ដែលជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិន។