ព័ត៌មានចុងក្រោយ
  • ADB បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីគាំទ្រអន្តរកម្មថាមពលកកើតឡើងវិញរបស់កម្ពុជាជាមួយនឹងគម្រោងផ្ទុកថាមពលថ្មខ្នាតធំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 24, 2026 Khmernote

    យោងតាមការចុះផ្សាយរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន (២៤ មិថុនា ២០២៦) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា ពង្រឹងស្ថិរភាពបណ្តាញអគ្គិសនី និងសន្តិសុខថាមពល និងជំរុញពាណិជ្ជកម្មថាមពលឆ្លងដែន។ គម្រោងផ្ទុកថាមពលថ្មខ្នាតធំភ្ជាប់បណ្តាញអគ្គិសនីនៅកម្ពុជា នេះ នឹងគាំទ្រដល់ការសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម (battery energy storage system) ដែលមានកម្រិតថាមពល ២៥០ មេហ្គាវ៉ាត់ ជាមួយនឹងសមត្ថភាពផ្ទុក ៥០០ មេហ្គាវ៉ាត់ម៉ោងនៅស្ថានីយ៍រងខេត្តតាកែវ។ ប្រព័ន្ធនេះនឹងរក្សាទុកថាមពលកកើតឡើងវិញដែលសល់ ហើយបញ្ជូនវាត្រឡប់ទៅបណ្តាញវិញនៅពេលតម្រូវការថាមពលកើនឡើង និងជួយរក្សាស្ថេរភាពថាមពល។ ការណ៍នេះនឹងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងដោយសារ

  • គម្រោងវិនិយោគចំនួន៧ ក្នុងទុនវិនិយោគប្រមាណ ១១០លានដុល្លារអាម៉េរិក ត្រូវបានលើកមកពិនិត្យ និងពិភាក្សានាថ្ងៃនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 24, 2026 Khmernote

    នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ ប្រភពព័ត៌មានពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១១០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៦គម្រោង រួមមាន៖ អាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃ, រោងចក្រផលិតផលិតផលធ្វើពីប្លាស្ទិក (កាបូបក្លាសេ, ធុងក្លាសេ, ធុងទឹក, ធុងដាក់សម្ភារៈ, ប្រដាប់ប្រដារក្មេងលេង និងសម្ភារៈបន្ទាប់បន្សំ), រោងចក្រផ្គុំដំឡើងម៉ូតូ និងម៉ូតូកង់បី,

  • ក្នុងមួយឆ្នាំៗ សមាជិកសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រមាណ ៨៥% និងផ្គត់ផ្គង់ស៊ីម៉ងត៍នៅក្នុងទីផ្សារក្នុងស្រុកសរុបពី ៨ ទៅ ៩ លានតោន បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ June 23, 2026 Khmernote

    អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានគោរពជម្រាបជូនសម្ដេចធិបតីអំពីការងារ​ និងប្រតិបត្តិការអាជីវកម្មរបស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម​​ បាន​ និងកំពុងបោះទុនវិនិយោគសរុបប្រមាណ ១,២ ពាន់លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបបានប្រមាណ ១២ លានតោនក្នុងមួយឆ្នាំ និងបានបង្កើតការងារសម្រាប់បុគ្គលិក និងកម្មករសរុបចំនួន ២ ១១៩ នាក់ ក្នុងនោះបុគ្គលិក និងកម្មករខ្មែរមាន ១ ៩០០ នាក់ ស្មើនឹង ៩០%។ ប្រធានក្រុមប្រឹក្សាភិបាល ថ្លែងបែបនេះក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចមហាបវរធិបតី

  • សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 23, 2026 Khmernote

    នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនសម្ដេចធិបតីអំពីការងារ​ និងប្រតិបត្តិការអាជីវកម្មរបស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម​​ បាន​ និងកំពុងបោះទុនវិនិយោគសរុបប្រមាណ ១,២ ពាន់លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបបានប្រមាណ ១២ លានតោនក្នុងមួយឆ្នាំ និងបានបង្កើតការងារសម្រាប់បុគ្គលិក និងកម្មករសរុបចំនួន ២ ១១៩

  • ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលើវិស័យយានយន្ត​នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 20, 2026 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ​ Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកនាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group បាន​ជម្រាប​ជូន​សម្តេច​ធិបតី​អំពី​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​នៅក្នុង​ប្រទេស​រុស្ស៊ី​ និងនៅ​បណ្តាប្រទេសមួយចំនួន​ក្នុង​តំបន់​អាស៊ាន​

  • រំភើបជំនួស! ក្រោយដឹងពីការលះបង់របស់ពុក ប៊ូសស្រ្តងធ្វើរឿងមួយនេះដល់សាម៉ាន និងអ៊ុំៗស៊ីក្លូ Boostrong
    Boostrong
    Boostrong June 19, 2026 Naren

    ស្ទើរស្រក់ទឹកភ្នែក! នៅពេលកូនប្រុសរបស់សាម៉ាន លុតជង្គង់សុំទោសឪពុក បន្ទាប់ពីបានដឹងការពិតថា ការសម្ដែងកំប្លែងតែងខ្លួនជាស្រីដែលធ្លាប់ធ្វើឱ្យខ្លួនខ្មាស់គេនោះ គឺជាការលះបង់ដ៏ធំធេងរបស់ឪពុក ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូនៗ។ ហេតុការណ៍ដ៏រំជួលចិត្តនេះ បានកើតឡើងក្នុងកម្មវិធីប្រគល់រង្វាន់សេដ្ឋីក្មេង ១៣០លានរៀលពី ប៊ូសស្រ្តង ជូនដល់លោក កើត ឧស្សាហ៍ និងភរិយា អ្នកស្រី ណន ច័ន្ទណារី ដែលជាកម្មកររោងចក្រនៅខណ្ឌកំបូល។ ទិដ្ឋភាពនោះបានធ្វើឱ្យអ្នកចូលរួមជាច្រើនរំភើបចិត្ត និងស្ទើរទប់ទឹកភ្នែកមិនជាប់។ ជាពិសេស ក្នុងឱកាសទិវាគុណលោកឪពុក ប៊ូសស្រ្តង ក៏បានរៀបចំប៊ូហ្វេអាហារដ៏ឈ្ងុយឆ្ងាញ់ ជូនដល់អ៊ុំៗអ្នកធាក់ស៊ីក្លូចំនួន ១០០នាក់ ដើម្បីចែករំលែកភាពកក់ក្តៅ និងលើកទឹកចិត្តដល់អ្នកប្រឹងប្រែងរកស៊ីប្រចាំថ្ងៃ។ ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់សេដ្ឋីក្មេង

  • មិនគួរឲ្យជឿ! សន្តិសុខយាមធនាគារម្នាក់ ប្រែជាសេដ្ឋីភ្លាមៗ ដោយសារប៊ូសស្រ្តង ១កំប៉ុង Boostrong
    Boostrong
    Boostrong June 17, 2026 Khmernote

    រឿងនឹកស្មានដល់! បុរសពោះម៉ាយម្នាក់ ធ្វើជាសន្តិសុខយាមនៅធនាគារជាង10ឆ្នាំ ប៉ុន្តែគ្មានផ្ទះសម្បែងទេ រាល់ថ្ងៃជួលផ្ទះគេរស់នៅ។ ឥឡូវនេះ ក្លាយជាសេដ្ឋីប្រាក់លាន ត្រឹមតែប៊ូសស្រ្តង 1កំប៉ុង ផ្អើលក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ទេវតាពិតជាមានភ្នែកមែន បានផ្ដល់សំណាងធំដល់អ៊ុំប្រុស អ៊ឺម ប៊ុនធឿន ឱ្យក្លាយជាម្ចាស់រង្វាន់ សេដ្ឋីក្មេង 130 លានរៀល ពីប៊ូសស្រ្តង ធ្វើឱ្យជីវិតគាត់ផ្លាស់ប្ដូរភ្លាមៗ។ អ៊ុំប្រុសធឿន ប្រាប់ថា គាត់នឹងយកលុយរង្វាន់នេះ ទិញដី សង់ផ្ទះ រស់នៅ ឱ្យបានសុខស្រួលជាងសព្វថ្ងៃ។ អញ្ចឹងបានថា ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់សេដ្ឋីក្មេង

  • ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តដល់ក្រុមហ៊ុន Daejoo KC Group បង្កើនការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 16, 2026 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ជាថ្ងៃទី២ នៃបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញវិនិយោគនៅក្នុងសាធារណរដ្ឋកូរ៉េ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Daejoo KC Group ដើម្បីសិក្សាស្វែងយល់អំពីសកម្មភាពប្រប្រតិបត្តិការ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពី លោក Joo Bong Park ប្រធានក្រុមហ៊ុន ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិក និយោជិតជាច្រើនរូប។ អមដំណើរ