- BoostrongBoostrong September 27, 2025 Naren
កក្រើកមេឃ កក្រើកដីក្នុងថ្ងៃតែ១នៅខណ្ឌកំបូល ប៊ូសស្រ្តងលេងឈុតធំ រៀបចំប្រកួតប្រដាល់ដ៏ធំវាយលក្ខណៈអំបោះឆៅ លើសង្វៀនមូល BOOSTRONG KING OF THE RING KUN KHMER ថែមទាំងចុះហេត្ថលេខាប្រកាសទូតសុឆន្ទៈថ្មីម្ដង៣នាក់។ អបអរសាទរកីឡាករគុនខ្មែរលំដាប់A ធឿន ធារ៉ា, អេ អាំម៉ារីនភូថង និង ម៉ឺន មេឃា ក្លាយជាទូតសុឆន្ទៈក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តងជាផ្លូវការចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ គួរបញ្ជាក់ផងដែរថា ប៊ូសស្រ្តង គឺជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដ៏ធំដែលមានចិត្តល្អ តែងតែជួយគុនខ្មែរជាហូរហែរ ធ្លាប់ផ្ដល់ផ្ទះ ផ្ដល់ឡានសរុប៧គ្រឿង និងប្រាក់ឧបត្ថម្ភជាច្រើនលើកទឹកចិត្តកីឡាករគុនខ្មែរ។ លើសពីនេះ អំឡុងពេលជម្លោះខ្មែរ-ថៃ
- ទេសចរណ៍ទេសចរណ៍ September 25, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បើតាមមន្ត្រីអាជ្ញាធរជាតិអប្សរា បានបង្ហាញថា “សមរាត្រី” ឬ ព្រះអាទិត្យចំកំពូលប្រាសាទអង្គរវត្ត នារដូវវស្សា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណ ៣៦ ៣០០នាក់ ទោះព្រឹត្តិការណ៍លើកនេះ មិនឃើញពន្លឺព្រះអាទិត្យច្បាស់ដោយសារអាកាសធាតុមិនល្អក៏ដោយ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរប្រមាណ ៣៦ ៣០០នាក់ខាងលើ មានភ្ញៀវទេសចរអន្ដរជាតិ ២ ៥៧៦នាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៣៣ ៧៤០នាក់។
- BoostrongBoostrong September 9, 2025 Khmernote
ភាពឈឺចាប់ដែលខ្មែរនឹងចងចាំអស់មួយជីវិតនៃការពលីរបស់វីរៈកងទ័ពដែលតស៊ូទប់ទល់ការពារទឹកដីពីសត្រូវឈ្លានពាន។ កាលពីបិណ្ឌ១ ប៊ូសស្រ្តងនិមន្តព្រះសង្ឃ ១០០០ព្រះអង្គ ធ្វើបុណ្យឧទ្ទិសមហាកុសលជូនវីរៈកងទ័ពពលីឱ្យបានទៅបដិសន្ធិក្នុងសុគតិភព រួចផុតចាកទុក្ខទាំងពួង និងបានឡើងឋានសួគ៌ក្លាយជាទេវត្តា។ បងប្អូនខ្មែរយ៉ាងច្រើន ក៏បានចូលរួមមកធ្វើបុណ្យ និងគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពពលីផងដែរនៅវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ។ ខ្មែរនឹងចងចាំអស់មួយជីវិតនូវវីរៈភាពដ៏អង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ និងពលីដើម្បីការពារបូរណភាពទឹកដីពីជនឈ្លានពាន។ គួរបញ្ជាក់ផងដែរថា បច្ច័យពុទ្ធបរិស័ទចូលបុណ្យគ្រួសារកងទ័ពពលី តាម QR បុណ្យ សរុប ៦៩១៧ដុល្លារ, បច្ច័យចូលបុណ្យពីក្រុមហ៊ុនប៊ូសស្រ្តងជូនគ្រួសារកងទ័ពពលី សរុប ១៤៥លានរៀល និងបច្ច័យប៊ូសស្រ្តងចូលបុណ្យ កសាងវត្តពោធិ៍ ៥០០០ដើម សរុប ១១៤១០ដុល្លារ។ ចំពោះបងប្អូនខ្មែរដែលមានបំណងចង់ធ្វើបុណ្យឧទ្ទិសមហាកុសលជូនវីរៈកងទ័ពពលីដែរ បងប្អូនអាចរកទិញផលិតផលខ្មែរ ដូចជាទឹកផ្លែឈើហ្រ្វេសស៊ី, ភេសជ្ជៈប៊ូសស្រ្តង
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 5, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ គ្រាប់ស្វាយចន្ទីកម្ពុជាចំនួន ១៤តោន ដែលត្រូវបានកែច្នៃសម្រេច ១០០ភាគរយពីក្រុមហ៊ុនអ៊ែមភល តាមរយៈការគាំទ្របច្ចេកទេស និងវាយតម្លៃពីក្រុមហ៊ុនដៃគូសហភាពអឺរ៉ុប ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលើកដំបូង។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកថា ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី គឺជាជំហានដ៏សំខាន់សម្រាប់ដំណាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកែច្នៃ។ ការចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា គ្រាប់ស្វាយចន្ទីខ្មែរ នឹងមានទីផ្សារនាំចេញកាន់តែច្រើននិងទូលំទូលាយបន្ថែមទៀតនាពេលអនាគត៕ ប្រភព៖ ក្រសួងព័ត៌មាន
- BoostrongBoostrong September 4, 2025 Khmernote
ការពលីរបស់វីរៈកងទ័ពយើងដើម្បីការពារបូរណភាពទឹកដីពីជនឈ្លានពាន មកទល់ពេលនេះយើងជាកូនខ្មែរនៅតែឈឺចាប់ និងចងចាំនូវវីរៈភាពអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់សម្រាប់ជាតិមាតុភូមិមួយនេះ។ ដល់ពេលហើយ ដែលខ្មែរត្រូវរួមគ្នាតបស្នងសងគុណនូវការពលីរបស់វីរៈកងទ័ពយើង។ បិណ្ឌ១ ខ្មែររួមគ្នាគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពពលី និងធ្វើបុណ្យឧទ្ទិសមហាកុសលផលបុណ្យជូនវីរៈកងទ័ពពលីឲ្យបានឡើងឋានសួគ៌ក្លាយជាទេវត្តា។ បិណ្ឌ១ ត្រូវនឹងថ្ងៃទី៨ កញ្ញា ២០២៥ នៅវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ ក្រុមហ៊ុនប៊ូសស្រ្តងនិមន្តព្រះសង្ឃ ១០០០ព្រះអង្គ ធ្វើពិធីភត្តានុមោទនា ឧទ្ទិសមហាកុសលជូនវីរៈកងទ័ពដែលបានពលីក្នុងសមរភូមិឱ្យបានទៅបដិសន្ធិក្នុងសុគតិភព រួចផុតចាកទុក្ខទាំងពួង និងឡើងឋានសួគ៌ក្លាយជាទេវត្តា។ ដូច្នេះប៊ូសស្រ្តង សូមជម្រាបបុណ្យជូនបងប្អូនខ្មែរ ចូលរួមដោយផ្ទាល់ក្ដី ដោយបច្ច័យក្ដី ដើម្បីឧទ្ទិសផលបុណ្យជូនកងទ័ពពលីទាំងអស់គ្នា។ បងប្អូនអាចចូលបច្ច័យ តាមរយៈ QR បុណ្យបាន។ គួររំលឹកផងដែរថា ក្រុមហ៊ុនប៊ូសស្រ្តង តែងតែជួយខ្មែរជានិច្ច
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 4, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី0៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមទទួលទានអាហារការងារពេលព្រឹកជាមួយតំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែលដឹកនាំដោយលោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) និងសហការី ព្រមទាំងតំណាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia)
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 4, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាល្ងាចថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Taniguchi Kentaro អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាងក្រុមហ៊ុន ITOCHU Corporation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 1, 2025 Khmernote
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ ធនាគារពិភពលោកប្រចាំកម្ពុជា World Bank Cambodia បានឱ្យដឹងថា ធនាគារពិភពលោកផ្តល់ជំនួយថ្មីសម្រាប់កែលម្អការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា។ កុមារកម្ពុជាជាង ១,៧ លាននាក់ ត្រូវបានកំណត់ថានឹងជាអ្នកទទួលបានប្រយោជន៍ពីការកែលម្អការអប់រំនៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោកបានអនុម័តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននៅប្រទេសកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។ ក្រោមជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥ លានដុល្លារអាម៉េរិក ពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី (Early Learning Partnership Multi-Donor Trust Fund)គម្រោងនេះនឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ លើសពីនេះ










