- សេដ្ឋកិច្ចសេដ្ឋកិច្ច June 15, 2026 Khmernote
ឯកឧត្តម Yeo Han-koo រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ គូសបញ្ជាក់ពីឆន្ទៈក្នុងការបន្តថែរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីដែលមានតាំងពីដើមមក ព្រមទាំងបន្តគាំទ្រនិងជំរុញឱ្យសហគមន៍ធុរកិច្ចពីកូរ៉េ បង្វែរទិសដៅមកសិក្សាស្វែងយល់ ពិនិត្យលទ្ធភាពនិងឱកាសក្នុងការបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យដែលផ្តល់នូវតម្លែបន្ថែមខ្ពស់។ ការលើកឡើងរបស់ រដ្ឋមន្ត្រីខាងលើ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នារសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ។ ប្រភពព័ត៌មានពីបណ្តាញសង្គមការងារផ្លួវការ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងលើ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់កម្ពុជា ក្នុងការជំរុញការទាក់ទាញវិនិយោគដោយផ្ទាល់ពីបរទេស។ ជាមួយគ្នានេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 15, 2026 Khmernote
នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ដែលជាថ្ងៃទីមួយនៃការបំពេញបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Park Seung-Hee អគ្គនាយកផ្នែកទំនាក់ទំនងធុរកិច្ចរបស់ក្រុមហ៊ុន Samsung Electronics ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung Electronics Co.,Ltd. ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលនវានុវត្តន៍ Samsung ស្ថិតក្នុងទីក្រុង Suwon ខេត្ត Gyeonggi ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីសេអ៊ូល។
- BoostrongBoostrong June 13, 2026 Khmernote
ផ្អើលស្រុកបវេល! អ្នកបាត់ដំបង 2នាក់ ឈ្នះរង្វាន់អ្នកជិតខាងល្អពីប៊ូសស្រ្តងភ្លាម សម្រេចចិត្តចែកលុយឱ្យអ្នកជិតខាងម្នាក់ 168$ ថែមទាំងម៉ៅសៅម៉ាវញុំាជុំគ្នាសប្បាយពេញមួយចម្ការទៀត។ ម្ចាស់រង្វាន់ទាំង2នាក់ រួមមាន ហុង រ៉ាឌី ភេទស្រី អាយុ27ឆ្នាំ បច្ចុប្បន្នធ្វើការសំណង់នៅកំពង់សោម និង ធូ ថា ភេទប្រុស អាយុ24ឆ្នាំ បច្ចុប្បន្នធ្វើស្រែចម្ការនៅស្រុកបវេល ខេត្តបាត់ដំបង។ ក្រោយទទួលបានរង្វាន់ពីប៊ូសស្រ្តង ពួកគាត់ក៏បាននាំអ្នកជិតខាងល្អរបស់ខ្លួនមកទទួលលុយម្នាក់ 168$ នៅនឹងកន្លែងផងដែរ។ បរិយាកាសកាន់តែអ៊ូអរ ពួកគាត់រៀបចំជប់លៀងញុំាសៅម៉ាវពេញមួយចម្ការនៅស្រុកបវេល ខេត្តបាត់ដំបង។ គួររំលឹកផងដែរថា រង្វាន់អ្នកជិតខាងល្អ 168$ នេះ ម្ចាស់រង្វាន់អាចជ្រើសរើសចែកលុយ 168$
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 12, 2026 Khmernote
ក្នុងឱកាសអញ្ជើញចុះទស្សនកិច្ចនៅរោងចក្រផលិតឯកសណ្ឋានយោធា DSS ក្នុងខេត្តបាត់ដំបង នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា ការពង្រឹងសមត្ថភាពផលិតសម្ភារៈយោធារបស់កម្ពុជានាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងបម្រើឱ្យវិស័យការពារជាតិ និងកាត់បន្ថយការនាំចូលពីក្រៅប្រទេសតែប៉ុណ្ណោះ ពោលគឺមិនមែនដើម្បីឈ្លានពានប្រទេសណាមួយឡើយ។ សម្តេចបានសង្កត់ធ្ងន់ថា ចាប់តាំងពីមានវត្តមានរោងចក្រ DSS នេះមក កងកម្លាំងយោធា និងនគរបាលជាតិលែងមានការនាំចូលសម្លៀកបំពាក់ ឬអាវក្រោះពីបរទេសដូចមុនទៀតហើយ ដែលនេះជាការជួយសម្រួលដល់ការចំណាយ និងដោះស្រាយបញ្ហាតម្លៃបានយ៉ាងច្រើន។ ក្រៅពីការផ្គត់ផ្គង់តម្រូវការក្នុងស្រុក សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីផែនការយុទ្ធសាស្ត្រក្នុងការនាំចេញសម្ភារៈយោធាដែលកម្ពុជាផលិតបាន ទៅកាន់ទីផ្សារអន្តរជាតិនៅថ្ងៃខាងមុខផងដែរ។ ទោះជាយ៉ាងណា ការលក់សម្ភារៈទាំងនេះទៅក្រៅប្រទេស នឹងត្រូវធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងផ្លូវការជាមួយរដ្ឋាភិបាលនៃប្រទេសដែលមានតម្រូវការតែប៉ុណ្ណោះ ដើម្បីធានាបាននូវសុវត្ថិភាព
- BoostrongBoostrong June 12, 2026 Khmernote
ឱកាសល្អ មិនគួររំលងសម្រាប់ហ្វេន Messi និង Ronaldo! មកសាកសមត្ថភាពស៊ុតប៉េណាល់ទី ឈ្នះលុយពិតៗបានភ្លាមៗ ក្នុងព្រឹត្តិការណ៍ “ប៊ូសស្រ្តងប៉េណាល់ទីឈ្នះលុយ” នៅគ្រប់តារាងបាល់ទាត់រៀងរាល់ថ្ងៃសៅរ៍។ សប្ដាហ៍នេះប្រកួតនៅថ្ងៃសៅរ៍ ទី13ខែមិថុនា ឆ្នាំ2026 នៅតារាងបាល់ទាត់ “ផ្ការីកគ្រប់រដូវ” រាជធានីភ្នំពេញ ចាប់ពីម៉ោង 6ល្ងាចតទៅ។ កុំបង្កង់យូរ! ចំនួនមានកំណត់! បងប្អូនអាចចុះឈ្មោះបានភ្លាមៗនៅទីតាំងប្រកួតផ្ទាល់ឱ្យបានមុនគេ ឬស្កេន QR ដើម្បីចុះឈ្មោះ។ លក្ខខណ្ឌចូលរួម 1. មានសុខភាពល្អ, 2. ពាក់ឯកសណ្ឋានឈុតកីឡា, 3. អាយុចាប់ពី 16ឆ្នាំឡើងទៅ និង 4.
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 10, 2026 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅកាន់ទីស្នាក់ការកណ្តាលរបស់សហព័ន្ធធុរកិច្ចជប៉ុន (Keidanren) ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារជាយុទ្ធសាស្ត្រជាមួយ លោក Noriyuki Hara ប្រធានគណៈកម្មាធិការអាស៊ី និងអូសេអានី នៃសហព័ន្ធធុរកិច្ចជប៉ុន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រង MS&AD Insurance Group Holdings។ ឯកឧត្តម ស៊ុន ចាន់ថុល
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 10, 2026 Khmernote
នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Seo Ae Jin ជាប្រធានក្រុមហ៊ុន និងជាអ្នកច្នៃម៉ូតគ្រឿងអលង្ការរបស់ក្រុមហ៊ុន SUKARF កូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។ ក្រុមហ៊ុន SUKARF ជាក្រុមហ៊ុនច្នៃម៉ូដគ្រឿងអលង្ការមាស ប្រាក់ និងត្បូងមានតម្លៃរបស់កូរ៉េ ដែលគ្រឿងអលង្ការរបស់ក្រុមហ៊ុនលោកស្រីត្រូវបានជ្រើសរើសធ្វើជាកាដូថ្នាក់ជាតិសម្រាប់ជូនភ្ញៀវកិត្តិយសបរទេសក្នុងព្រឹត្តិការណ៍ និងកម្មវិធីផ្លូវការនានានៅសាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសនៃជំនួប លោកស្រីបានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីបំណងចង់ពង្រីកការវិនិយោគរបស់ក្រុមហ៊ុនលោកស្រីក្នុងប្រទេសកម្ពុជា ដោយស្វែងរកក្រុមហ៊ុនដៃគូ រឺរោងចក្រផលិតគ្រឿងអលង្ការនៅកម្ពុជា ដើម្បីបណ្តុះបណ្តាលបច្ចេកទេសផលិត និងច្នៃម៉ូដត្បូងមានតម្លៃរបស់ប្រទេសកម្ពុជា រួចធ្វើការនាំចេញទៅក្រៅប្រទេស។ ឆ្លៀតក្នុងឱកាសនេះ
- BoostrongBoostrong May 26, 2026 Naren
អ្នកជិតខាងដែលគ្រប់គ្នាប៉ងប្រាថ្នា!… ឈ្នះរង្វាន់ 168$ x 10 ពីប៊ូសស្រ្តងភ្លាម ហៅអ្នកជិតខាងមកចែកលុយម្នាក់ 168$ ហើយម៉ៅទុរេនចែកគ្នាញុំាទៀត។ ចុះបើអ្នកវិញ ឈ្នះរង្វាន់បែបនេះ តើចែកឱ្យអ្នកជិតខាងដែរឬទេ? ម្ចាស់រង្វាន់អ្នកជិតខាងល្អ 168$ x 10 ពីប៊ូសស្រ្តង មានចំនួន4នាក់ រួមមានបងស្រី យ៉ុន សាអែម អាយុ 44 មុខរបរលក់បន្លែ, បងប្រុសភឿក ផែង អាយុ 43 មុខរបរដាំដំឡូង, បងស្រី សំ ស្រីរ័ត្ន អាយុ 33










