មិនគួរឱ្យជឿ! ឈ្នះ168$x10 ម្ដង4នាក់ពីប៊ូសស្រ្តង ចែកលុយ ចែកទុរេនឱ្យអ្នកជិតខាង
Boostrong May 26, 2026 Naren

អ្នកជិតខាងដែលគ្រប់គ្នាប៉ងប្រាថ្នា!… ឈ្នះរង្វាន់ 168$ x 10 ពីប៊ូសស្រ្តងភ្លាម ហៅអ្នកជិតខាងមកចែកលុយម្នាក់ 168$ ហើយម៉ៅទុរេនចែកគ្នាញុំាទៀត។ ចុះបើអ្នកវិញ ឈ្នះរង្វាន់បែបនេះ តើចែកឱ្យអ្នកជិតខាងដែរឬទេ?

ម្ចាស់រង្វាន់អ្នកជិតខាងល្អ 168$ x 10 ពីប៊ូសស្រ្តង មានចំនួន4នាក់ រួមមានបងស្រី យ៉ុន​ សាអែម​ អាយុ​ 44 មុខរបរ​លក់បន្លែ, បងប្រុសភឿក​ ផែង​ អាយុ​ 43 មុខរបរដាំដំឡូង​, បងស្រី សំ ស្រីរ័ត្ន​​ អាយុ​ 33 ជាស្រ្តីមេផ្ទះ​ និងបងស្រី ម៉ៅ​ ស្រីនី អាយុ​ 24 មុខរប​រជាកៅស៊ូ​ នៅខេត្តត្បូងឃ្មុំ។ ពួកគាត់បានប្រាប់ថា ក្រោយពីធ្វើការងារប្រចាំថ្ងៃហត់ ពួកគាត់តែងតែទិញប៊ូសស្រ្តងត្រជាក់ៗញុំាប៉ូវកម្លាំង ស្រាប់តែពេលនេះសំណាងល្អ ឈ្នះរង្វាន់អ្នកជិតខាងល្អ 168$ គុណនឹង10។ លុះពេលក្រុមហ៊ុនប៊ូសស្រ្តង ចុះមកប្រគល់រង្វាន់ ស្រាប់តែពួកគាត់ម៉ៅទុរេនចែកអ្នកជិតខាងញុំា សើចក្អាកក្អាយផ្អើលពេញស្រុកភូមិ។

គួររំលឹកផងដែរថា រង្វាន់អ្នកជិតខាងល្អ 168$ នេះ ម្ចាស់រង្វាន់អាចជ្រើសរើសចែកលុយ 168$ ឱ្យនរណាក៏បាន ដែលគាត់ចាត់ទុកថាជាអ្នកជិតខាងល្អរបស់គាត់ តាមចំនួនដែលក្រុមហ៊ុនកំណត់។

ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់ច្រើន! មើលតែអ្នកត្បូងឃ្មុំដឹងហើយ គឺត្រូវរង្វាន់ម្តង 4នាក់។