- BoostrongBoostrong September 24, 2026 Naren
កូនខ្មែរស៊ែមួយ ដូចបានចូលរួមវិចអន្សមជាមួយប៊ូសស្រ្តងដែរ ទោះមិនបានចូលរួមផ្ទាល់ក៏ដោយ។ ក្នុងឱកាសបុណ្យកាន់បិណ្ឌ១ខាងមុខនេះ ប៊ូសស្រ្តង រួមដៃគ្នាជាមួយបងប្អូនខ្មែរ នឹងរៀបចំវិចអន្សម ១០០ខ្ទះត្នោត ដើម្បីផ្ញើក្ដីដឹងគុណ និងក្ដីស្រលាញ់ជូនដល់វីរៈកងទ័ព។ បុណ្យកាន់បិណ្ឌ១ ជាពេលដែលកូនខ្មែរជួបជុំគ្នាធ្វើបុណ្យ និងរំលឹកដល់អ្នកមានគុណ។ ដូច្នេះហើយប៊ូសស្រ្តង ក៏មិនភ្លេចអ្នកមានគុណការពារទឹកដី និងមិនភ្លេចការលះបង់របស់ពួកគាត់ឡើយ ក៏បានរៀបចំព្រឹត្តិការណ៍វិចអន្សម ១០០ខ្ទះត្នោតនៅភូមិរង់ចាំ ដើម្បីដឹកជូនវីរៈកងទ័ពយើងបានពិសារ។ អន្សម ១០០ខ្ទះត្នោតនេះ គឺជាបេះដូងខ្មែររាប់រយ ដែលសុទ្ធតែចងជាប់នូវក្ដីដឹងគុណ និងក្ដីស្រលាញ់របស់បងប្អូនខ្មែរ។ ប៊ូសស្រ្តងចិត្តល្អពេកហើយ តែងតែនៅក្បែរបងប្អូនខ្មែរ និងវីរៈកងទ័ព មិនឱ្យពួកគាត់ឯកាឡើយ។ ប៊ូសស្រ្តង ស្រលាញ់ខ្មែរ! ប៊ូសស្រ្តង ដឹងគុណវីរៈកងទ័ព! គាំទ្រប៊ូសស្រ្តង គាំទ្រអំពើល្អ!
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 17, 2026 Khmernote
សេអ៊ូល៖ ផលិតផលម្ហូបអាហាររបស់កម្ពុជាកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសកូរ៉េខាងត្បូង ដោយបច្ចុប្បន្នមានផលិតផលប្រមាណជាង ៣០មុខ បានដាក់លក់នៅលើទីផ្សារនេះ ខណៈផលិតផលជាច្រើនទៀតកំពុងស្ថិតក្នុងដំណាក់កាលពិនិត្យលទ្ធភាពនាំចូល។ នេះបើតាមការឱ្យដឹងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និង ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ក្នុងជំនួបនោះ ឯកឧត្តម ឃួន ផុនរតនៈ បានគូសបញ្ជាក់អំពីកំណើននៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ ដែលមានការវិវត្តជាវិជ្ជមាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ផលិតផលរបស់កម្ពុជាមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនខ្មែរដែលរស់នៅកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការពេញនិយមពីសំណាក់ប្រជាជននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែលរស់នៅក្នុងប្រទេសកូរ៉េផងដែរ។ ចំណែកឯកឧត្តម មៀវ សុខទ្រី បានលើកឡើងថា
- BoostrongBoostrong September 17, 2026 Khmernote
ហ្វេនគុនខ្មែរមិនគួររំលង គុនខ្មែរលំដាប់ស្រុកខ្មែរ ធឿន ធារ៉ា និងពេជ្រ សម្បត្តិ ត្រៀមឡើងប្រកួតបញ្ចេញក្បាច់ស្នៀត កម្លាំងថាមពលនៅលើសង្វៀនប៊ូសស្រ្តងតែមួយ។ ទោះបីជាខែនេះ ជារដូវភ្លៀងក៏ដោយ ក៏ប៊ូសស្រ្តង នៅតែបន្តនាំយកនូវព្រឹត្តិការណ៍គុនខ្មែរធំៗ ដែលមានកីឡាករគុនខ្មែរល្អៗជាច្រើនសម្រាប់អ្នកគាំទ្រគុនខ្មែរទស្សនា។ ជាពិសេសរសជាតិប៊ូសស្រ្តងកំប៉ុងថ្មី ឆ្ងាញ់ដិតជ្រៅ បញ្ចូលនូវក្ដីស្រលាញ់ និងក្ដីសង្ឃឹមជូនប្រជាជនខ្មែរ។ មហាព្រឹត្តិការណ៍ប៊ូសស្រ្តង នឹងប្រព្រឹត្តិទៅ 2ថ្ងៃជាប់គ្នា ថ្ងៃទី19 កញ្ញា ឆ្នាំ2026 នៅមុខរង្វង់មូលសាលាខេត្តត្បួងឃ្មុំ ដែលមានគូឯក ពេជ្រ សម្បត្តិ និងថ្ងៃទី20 កញ្ញា ឆ្នាំ2026 នៅបរិវេណសួនច្បារមាត់ស្ទឹង ក្រុងសៀមរាប ដែលមានគូឯក ធឿន
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 17, 2026 Khmernote
AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ –សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ច្បាប់ការងាររបស់កម្ពុជា បានចែងថា រោងចក្រមួយ ឬក៏ក្រុមហ៊ុនមួយត្រូវមានបុគ្គលិកក្នុងស្រុក ៩០% និង១០% ប៉ុណ្ណោះដែលមកពីក្រៅប្រទេស ដោយមិនអាចរោងចក្រមួយ ឬក្រុមហ៊ុនមួយមានអ្នកធ្វើការជាជនបរទេសច្រើនជាងជនជាតិខ្មែរនោះទេ ហើយការប្រើប្រាស់បុគ្គលិកបរទេសច្រើនជាងបុគ្គលិកក្នុងស្រុកនៅពេលចប់ការងារគេទៅស្រុកគេវិញអស់ ដោយពុំបានផ្ទេរចំណេះ ជំនាញមកឱ្យយើងទេ។ ការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មរថយន្តម៉ាក GAC ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី១៧ ខែកញ្ញា
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 14, 2026 Khmernote
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ លើកទី១៦ ដែលបានរៀបចំឡើងក្នុងរយៈ ពេល ២ថ្ងៃ ក្រោមប្រធានបទ “ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព” នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយពិព័រណ៍ជាតិនេះសម្រេចបាននូវគោលបំណងធំៗចំនួនបី និងមានអ្នកចូលរួមទស្សនាប្រមាណ ១២ម៉ឺននាក់ទាំងផ្ទាល់ និងតាមអនឡាញ។ ថ្លែងទៅកាន់អ្នកចូលរួមជិត ៨០០នាក់ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃពិព័រណ៍ជាតិដ៏ធំប្រចាំឆ្នាំ ដោយទទួលបានការគាំទ្រកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងចាប់អារម្មណ៍ពីអ្នកស្វែងរកការងារធ្វើ ជាពិសេសយុវជន។ ឯកឧត្តមគូសបញ្ជាក់ថា គោលបំណងទី១
- BoostrongBoostrong September 12, 2026 Naren
រង្វាន់អាចនឹងបិទនាពេលខាងមុខ ប៉ុន្តែបេះដូងប៊ូសស្រ្តង ចូលរួមជួយសង្គមជាតិខ្មែរនៅតែបន្ត។ ប៊ូសស្រ្តង ប្រកាសចេញកំប៉ុងថ្មី ដោយជំនួសពីការដាក់ “រង្វាន់” លើកំប៉ុង មកដាក់ “Power of Hope, Power of Love” ដែលតំណាងឱ្យ “ក្ដីសង្ឃឹម និងក្ដីស្រឡាញ់”ដែលប៊ូសស្រ្តងចង់ចែករំលែកជូនប្រជាជនខ្មែរ។ ជាមួយគ្នានេះ ប៊ូសស្រ្តង នៅតែបន្តទទួលខុសត្រូវរាល់ការប្ដូររង្វាន់ពីកំប៉ុងចាស់ជូនអតិថិជនទាំងអស់ មុនថ្ងៃបិទរង្វាន់ជាផ្លូវការ ស្របតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាល។ កន្លងមក ប៊ូសស្រ្តងបានជួយសង្គមជាតិខ្មែរ តាមរយៈសកម្មភាពជាច្រើន ដូចជាចូលរួមចំណែកជួយគ្រួសារវីៈកងទ័ព និងកងទ័ពផ្ទាល់ ជួយបងប្អូននៅភូមិរង់ចាំ ជួយវិស័យកីឡារ ការលើកស្ទួយវិស័យអប់រំការលើកតម្កើងស្រ្តីខ្មែរ និងកម្មវិធីមនុស្សធម៍ជាច្រើនផ្សេងទៀតដែលរាប់មិនអស់។ ប៊ូសស្រ្តង ស្រលាញ់ខ្មែរ! ប៊ូសស្រ្តង ជួយសង្គមជាតិខ្មែរ! ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ!
- បុគ្គលជោគជ័យបុគ្គលជោគជ័យ September 10, 2026 Khmernote
គិតត្រឹមខែសីហាឆ្នាំ២០២៦នេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ទទួលបានប្រាក់ខែអប្បបរមាសរុបចំនួន ២២៩.៥ដុល្លារ ដែលក្នុងនោះប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតត្រូវតែទទួលបានចំនួន ១៩,៥ដុល្លារ។ ប្រាក់ឈ្នួលអប្បបរមាសរុប នៅកម្ពុជាខ្ពស់ជាងប្រទេស ស្រីលង្កា ៩៣ដុល្លារ មីយ៉ាន់ម៉ា ៩៧ដុល្លារ បង់ក្លាដេស ១០២ដុល្លារ ឡាវ ១១៤ដុល្លារ ប៉ាគីស្ថាន ១៤៣ដុល្លារ ឥណ្ឌាប្រមាណ ១៩២ដុល្លារ និងវៀតណាមចន្លោះពី១៤៧ដល់២១១ដុល្លារ។ ផ្សាយ៖ កន ចំណាន ប្រភព ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 10, 2026 Khmernote
ក្នុងរយៈពេល មួយឆ្នាំពេញនៃប្រតិបត្តិការ អាកាសយានដ្ឋាន អន្តរជាតិតេជោ ទទួលបានអ្នកដំណើររហូតដល់ជាង ២,៤ លាននាក់ និងបានពង្រីកបណ្តាញហោះហើរអន្តរជាតិយ៉ាង មមាញឹក។អ្វីដែលជាមោទកភាពជាតិដ៏ធំធេងនោះ ព្រលានយន្តហោះដ៏ទំនើបរបស់ព្រះរាជាណាចក្រមួយនេះ ត្រូវបាន ស្ថាប័ន Skytrax ចាត់ថ្នាក់ជា «អាកាសយានដ្ឋានថ្មីល្អបំផុត» លេខ ៥ លើពិភពលោកក្នុងឆ្នាំ២០២៦។ គិតចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការដំបូងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មក អាកាសយានដ្ឋានអន្តរជាតិតេជោ បានបំពេញ តួនាទីជាច្រកចេញចូលផ្លូវអាកាសដ៏សំខាន់ និងទំនើបបំផុត របស់កម្ពុជា។ ព្រលានយន្តហោះនេះ ត្រូវបានសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់










