រដូវភ្លៀង តែសង្វៀនប៊ូសស្រ្តងក្ដៅ! ធឿន ធារ៉ា និង ពេជ្រ សម្បត្តិ ត្រៀមប្រកួត
Boostrong September 17, 2026 Khmernote

ហ្វេនគុនខ្មែរមិនគួររំលង គុនខ្មែរលំដាប់ស្រុកខ្មែរ ធឿន ធារ៉ា និងពេជ្រ សម្បត្តិ ត្រៀមឡើងប្រកួតបញ្ចេញក្បាច់ស្នៀត កម្លាំងថាមពលនៅលើសង្វៀនប៊ូសស្រ្តងតែមួយ។

ទោះបីជាខែនេះ ជារដូវភ្លៀងក៏ដោយ ក៏ប៊ូសស្រ្តង នៅតែបន្តនាំយកនូវព្រឹត្តិការណ៍គុនខ្មែរធំៗ ដែលមានកីឡាករគុនខ្មែរល្អៗជាច្រើនសម្រាប់អ្នកគាំទ្រគុនខ្មែរទស្សនា។ ជាពិសេសរសជាតិប៊ូសស្រ្តងកំប៉ុងថ្មី ឆ្ងាញ់ដិតជ្រៅ បញ្ចូលនូវក្ដីស្រលាញ់ និងក្ដីសង្ឃឹមជូនប្រជាជនខ្មែរ។

មហាព្រឹត្តិការណ៍ប៊ូសស្រ្តង នឹងប្រព្រឹត្តិទៅ 2ថ្ងៃជាប់គ្នា ថ្ងៃទី19 កញ្ញា ឆ្នាំ2026 នៅមុខរង្វង់មូលសាលាខេត្តត្បួងឃ្មុំ ដែលមានគូឯក ពេជ្រ សម្បត្តិ និងថ្ងៃទី20 កញ្ញា ឆ្នាំ2026 នៅបរិវេណសួនច្បារមាត់ស្ទឹង ក្រុងសៀមរាប ដែលមានគូឯក ធឿន ធារ៉ា។ ដូច្នេះហ្វេនគុនខ្មែរ ត្រៀមកម្លាំងជាមួយប៊ូសស្រ្តង គាំទ្រគុនខ្មែរ មិនថាទស្សនាផ្ទាល់ ឬការ Live លើផេកផ្លូវការប៊ូសស្រ្តង។

ប៊ូសស្រ្តង ជួយគុនខ្មែរ ស្រលាញ់គុនខ្មែរ ញុំាប៊ូសស្រ្តង!