បុគ្គលជោគជ័យ
  • លោក Chen Lip Keong ថៅកែធំ Naga Corp និងជាមហាសេដ្ឋីម៉ាឡេស៊ី ទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ
    បុគ្គលជោគជ័យ
    December 11, 2023 Khmernote

    លោក Chen Lip Keong ដែលជាមហាសេដ្ឋីម៉ាឡេស៊ី និងជាស្ថាបនិក, ម្ចាស់ភាគហ៊ុនធំ និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ Naga Corp Ltd បានទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia ដែលដកស្រង់ចេញពីកាសែតចិន Nanyang Siang Pau ដែលជាប្រភពគួរឱ្យទុកចិត្ត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះ។ កាសែតចិនខាងលើនេះ បានរាយការណ៍ថា លោក Chen Lip Keong បានស្លាប់នៅសហរដ្ឋអាមេរិក ប៉ុន្តែមូលហេតុនៃការស្លាប់របស់គាត់

  • មោទកភាព! សៀវភៅធ្វើម្ហូបខ្មែរ របស់ចុងភៅ ណាក់ ជាប់ជ័យលាភីជា “សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក”
    បុគ្គលជោគជ័យ
    November 30, 2023 Khmernote

    ស្ត្រីខ្មែរមួយរូប ដែលអ្នកលេងបណ្តាញសង្គមស្គាល់ឈ្មោះថា ចុងភៅ ណាក់ (Chef Nak) និងក្រុមការងារ នាពេលថ្មីៗនេះបានទទួលជ័យលាភីដ៏ធំមួយ គឺ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» តាមរយៈស្នាដៃសៀវភៅចំណងជើងថា «សោយ» ក្នុងព្រឹត្តិការណ៍ធ្វើម្ហូបដ៏ធំបំផុត ដែលប្រព្រឹត្តនៅលើទឹកដីអារ៉ាប៊ីសាអូឌីត។ នេះអាចនិយាយបានថា ជាមោទកភាពថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជាយើង។ ចុងភៅ ណាក់ (Chet Nak) ដែលមានឈ្មោះពិតថា អ្នកនាង រស់ រតនៈ បានបង្ហោះវីដេអូទទួលពានរង្វាន់ អមជាមួយសំណេរដោយក្ដីរំភើបនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា៖ « ខ្មែរធ្វើបានហើយ!!! យើងទទួលបានជ័យលាភី “សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក” ដែលនេះជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលសៀវភៅធ្វើម្ហូបខ្មែររបស់យើង “សោយ” ដែលជាស្នាដៃរបស់ខ្មែរ

  • ក្រុមហ៊ុនចិនធំមួយ ត្រៀមវិនិយោគរោងចក្រកាត់ដេរនៅខេត្តកំពង់ស្ពឺ ហើយស្វែងរកកម្លាំងពលកម្មជាង ៦ពាន់នាក់ នាពេលខាងមុខនេះ
    បុគ្គលជោគជ័យ
    October 6, 2023 Khmernote

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្តល់ជំនួយស្វែងរកកម្លាំងពលកម្មចំនួនជាង ៦ពាន់នាក់ ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្ម នៃការពង្រីកការវិនិយោគរោងចក្រកាត់ដេរទី២ របស់ក្រុមហ៊ុនចិនធំមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខនេះ។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតិឱ្យលោក Ray Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ឯ.ក. (General Enterprise Garment (Cambodia) Co., Ltd) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥

  • ព្រះមហាក្សត្រ រួមទាំងមេដឹកនាំធំៗនៅលើពិភពលោក បានផ្ញើព្រះរាជសារនិងសារអបអរសាទរជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា
    បុគ្គលជោគជ័យ
    August 23, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលល្ងាចពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម រួមទាំងមេដឹកនាំធំៗនៅលើពិភពលោក បានផ្ញើព្រះរាជសារ និងសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ ក្រសួងការបរទេស បានឱ្យដឹងទៀតថាក្នុងចំណោមមេដឹកនាំធំៗរួមមាន៖ ១.ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម, ២.ឯកឧត្តម Li Qiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ៣.ឯកឧត្តម KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន ៤.ឯកឧត្តម Ahmed

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន
    បុគ្គលជោគជ័យ
    August 8, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលទើបតែត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីដើម្បីបង្កើតគណៈរដ្ឋមន្ត្រីអាណត្តិទី៧ នៃសភា បានប្ដេជ្ញាចិត្តធ្វើឲ្យអស់ពីសមត្ថភាពក្នុងតួនាទីជានាយករដ្ឋមន្ត្រីកម្ពុជាដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាជន។ ឯកឧត្តមបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោកនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ ដោយបានអរគុណទៅដល់អ្នកដែលបានចូលរួមជូនពរលោកទាំងអស់ និងបានប្ដេជ្ញាថាលោកនឹងបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឲ្យអស់ពីសមត្ថភាពតាមរយៈការការពារនៅសន្តិភាពនិងស្ថេរភាពដែលកម្ពុជាមាននៅពេលបច្ចុប្បន្ន។ ឯកឧត្តមថា៖ «ខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ»។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា

  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សម្ដេច គឺជានាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរជាងគេនៅលើពិភពលោក
    បុគ្គលជោគជ័យ
    July 26, 2023 Khmernote

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងសារពិសេសពាក់ព័ន្ធដំណើរការរៀបចំគណៈរដ្ឋមន្រ្តីថ្មី។ នៅក្នុងសេចក្ដីថ្លែងសារ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចគឺជានាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេនៅលើពិភពលោក។ សម្ដេចបានមានប្រសាសន៍ថា៖ «ខ្ញុំធ្វើនាយករដ្ឋមន្រ្តី បើចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតដល់ថ្ងៃតី២២ ខែសីហា​ឆ្នាំ២០២៣ ខ្ញុំ ព្រះករុណាខ្ញុំ ធ្វើជានាយករដ្ឋមន្រ្តីបាន ២០១៤សប្ដាហ៍ បើគិតជាខែគឺបាន ៤៦៣ខែ បើគិតជាឆ្នាំ គឺបាន ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ ហើយបើគិតជាថ្ងៃគឺបាន ១៤០៩៩ថ្ងៃ

  • អភិបាលស្រុកពួក លើកឡើងថា ពីភ្នំពេញទៅសៀមរាប នឹងអាចប្រើពេលតែ ២ម៉ោងកន្លះតែប៉ុណ្ណោះ បន្ទាប់ពីផ្លូវល្បឿនលឿន សាងសង់រួចរាល់
    បុគ្គលជោគជ័យ
    June 7, 2023 Khmernote

    លោក សុីន ចាន់ថុល អភិបាលស្រុកពួក បានលើកឡើងថា ការធ្វើដំណើរ ពីភ្នំពេញទៅ សៀមរាប នឹងអាចប្រើពេលយ៉ាងយូរតែ ២ ម៉ោងកន្លះតែប៉ុណ្ណោះ បន្ទាប់ពីផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត សាងសង់រួចរាល់។ ការចំណាយពេលវេលាតិចជាងមុននេះ នឹងជួយដល់បងប្អូនអ្នកធ្វើដំណើរចំណេញបានទាំងពេលវេលា និងការចំណាយទៅលើសាំង។ លោកអភិបាលស្រុកពួក បានលើកឡើងបែបនេះ តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា៖ «តែប៉ុណ្ណេះ យ៉ាងច្រើន ២ ម៉ោង ៣០នាទី ដល់គោលដៅយ៉ាងស្រួល (សៀមរាប ភ្នំពេញ) ក្តីស្រម៉ៃនៃយើងបានមកដល់ហើយ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់រាជរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែងលើកិច្ចការនេះ»៕ អត្ថបទ៖ លីនី

  • អង្គការធំមួយរបស់ជប៉ុន JICA គាំទ្រដល់ការរៀបចំគម្រោងផ្សេងៗ ធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពចរាចរណ៍នៅកម្ពុជា
    បុគ្គលជោគជ័យ
    May 26, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អង្គការ JICA បានគាំទ្រដល់ការរៀបចំគម្រោងផ្សេងៗ ធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពចរាចរណ៍នៅកម្ពុជា បន្ថែមលើគម្រោងចំនួន៣ ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប។ ក្នុងឱកាសដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួប និងពិភាក្សាការងារ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោក SANUI Kazumasa ប្រធានតំណាងនៃអង្គការ JICA ប្រចាំព្រះរាជាណាចក្រ កម្ពុជាដែលទើបទទួលការតែងតាំងថ្មី បានឱ្យដឹងថា ដើម្បីបន្តជំរុញការគាំទ្រដល់ការងារនេះ អង្គការ JICA ក៏បានចាប់បញ្ជូន អ្នកប្រឹក្សាយោបល់គោលនយោបាយមកជួយគាំទ្រដល់ក្រសួងមហាផ្ទៃ ទៅលើការងារពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌ នៃកំណែទម្រង់វិមជ្ឈការ

  • ម៉ាតដ៏ល្បី 7-Eleven អនុញ្ញាតឱ្យដាក់លក់នំប៉័ងត្នោត ដែលផលិតដោយកូនខ្មែរ នៅសាខាទូទាំងរាជធានីភ្នំពេញ
    បុគ្គលជោគជ័យ
    May 10, 2023 Khmernote

    7-Eleven គឺជាយីហោម៉ាតដ៏ល្បីមួយនៅលើពិភពលោក ហើយកាលពីពេលថ្មីៗនេះ ម៉ាតដ៏ល្បីមួយនេះបានសម្រេចឱ្យដាក់លក់នំប៉័ងត្នោត ដែលជាប្រេនខ្មែរ និងផលិតដោយកូនខ្មែរ នៅក្នុងម៉ាត ២៥សាខាទូទាំងរាជធានីភ្នំពេញ។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះថា Chrizt Ben ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ហាងនំប៉័ង Christ Ben បានឱ្យដឹងថា​ ក្រោយចរចា​ជាមួយ​ 7-Eleven អស់​រយៈពេល​ ៦ខែ​ ទីបំផុតហាង​ល្បី​លំដាប់​អន្តរជាតិ​ 7-Eleven ​ទទួល​យក​នំប៉័ង​ត្នោត​ ​ទៅ​លក់​ក្នុង​ម៉ាត​របស់​គេ​ទាំង​ ២៥សាខា​ទូទាំង​រាជធានី​ភ្នំពេញហើយ​។ កូនខ្មែររូបនេះបានឱ្យដឹងបន្តថា ការដាក់លក់នេះ ខាងម៉ាត​តម្រូវ​ឱ្យ​ហាង​នំប៉័ង​ គ្រីសប៊ែន​ ធ្វើ​តាម​ស្តង់ដារ​អន្តរជាតិ​របស់​គាម៉ាត ដូច​ជា​ ចង្វាក់​ផលិតកម្ម​ត្រូវ​តែ​ស្តង់ដារ​អនាម័យ​ ការ​វេច​ខ្ចប់​ ផ្លាក​យីហោ​

  • តោះ! មកស្គាល់មហាសេដ្ឋីមានប្រាក់ពាន់លានដុល្លារចំនួន ១០រូប របស់ហុងកុងក្នុងឆ្នាំ ២០២៣
    បុគ្គលជោគជ័យ
    April 27, 2023 Khmernote

    ថ្មីៗនេះទស្សនាវដ្តី Forbes បានបង្ហាញវត្តមានមហាសេដ្ឋីចំនួន ២,៦៤០នាក់នៅក្នុងបញ្ជី អ្នកមានបំផុតនៅលើពិភពលោក ឆ្នាំ២០២៣។ ជាមួយគ្នានោះក៏បានបង្ហាញពីវត្តមាន អ្នកមានជាងគេបំផុតនៅហុងកុង ឆ្នាំ២០២៣នេះ។ ១. លោក Li Ka-shing ជាកំពូលបុរសអ្នកជំនួញវ័យចំណាស់ម្នាក់ ដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅអាស៊ី។ បុរសវ័យ ៩៤ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅប្រមាណ ៣៨ពាន់លានដុល្លារអាមេរិក។ ២. លោក Robin Zeng គឺជាមហាសេដ្ឋីមានជាងគេលំដាប់ទី ២នៅហុងកុង ដោយសព្វថ្ងៃបុរសវ័យកណ្តាលរូបនេះ ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនថ្មយក្ស Contemporary Amperex Technology ហើយលោកមានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ៣៣ពាន់លានដុល្លារ។ ៣.