ព្រះមហាក្សត្រ រួមទាំងមេដឹកនាំធំៗនៅលើពិភពលោក បានផ្ញើព្រះរាជសារនិងសារអបអរសាទរជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា
បុគ្គលជោគជ័យ August 23, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលល្ងាចពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម រួមទាំងមេដឹកនាំធំៗនៅលើពិភពលោក បានផ្ញើព្រះរាជសារ និងសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

ក្រសួងការបរទេស បានឱ្យដឹងទៀតថាក្នុងចំណោមមេដឹកនាំធំៗរួមមាន៖

១.ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម,
២.ឯកឧត្តម Li Qiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន
៣.ឯកឧត្តម KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន
៤.ឯកឧត្តម Ahmed Hachani នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋទុយនីស៊ី
៥.ឯកឧត្តម Nana Addo Dankwa Akufo-Addo ប្រធានាធិបតីនៃសាធារណរដ្ឋហ្គាណា
៦.ឯកឧត្តម Roman Golovchenko នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋបេឡារុស
៧.ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៨.ឯកឧត្តម Ibrahim Mohamed Solih ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ
៩.ឯកឧត្តម Kim Tok Hun នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
១០.ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
១១.ឯកឧត្តមបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី
១២.ឯកឧត្តម Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី
១៣.ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី
១៤. លោកជំទាវ Sheikh Hasina នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។

ទន្ទឹមនឹងនេះដែរ ក្រៅពីព្រះមហាក្សត្រ និងមេដឹកនាំធំៗនៅលើពិភពលោក ព្រះមហាក្សត្រខ្មែរ រួមទាំងថ្នាក់ដឹកនាំប្រទេសធំៗក៏ បានផ្ញើព្រះរាជសារ និងសារអបអរសាទរជូនឯកឧត្តម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។ តំណរលីងចូលអានសារអបអរសាទរជូនឯកឧត្តម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ https://www.facebook.com/mfaic.gov.kh

អត្ថបទ៖ លីនី