តោះ! មកស្គាល់មហាសេដ្ឋីមានប្រាក់ពាន់លានដុល្លារចំនួន ១០រូប របស់ហុងកុងក្នុងឆ្នាំ ២០២៣
បុគ្គលជោគជ័យ April 27, 2023 Khmernote

ថ្មីៗនេះទស្សនាវដ្តី Forbes បានបង្ហាញវត្តមានមហាសេដ្ឋីចំនួន ២,៦៤០នាក់នៅក្នុងបញ្ជី អ្នកមានបំផុតនៅលើពិភពលោក ឆ្នាំ២០២៣។ ជាមួយគ្នានោះក៏បានបង្ហាញពីវត្តមាន អ្នកមានជាងគេបំផុតនៅហុងកុង ឆ្នាំ២០២៣នេះ។

១. លោក Li Ka-shing ជាកំពូលបុរសអ្នកជំនួញវ័យចំណាស់ម្នាក់ ដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅអាស៊ី។ បុរសវ័យ ៩៤ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅប្រមាណ ៣៨ពាន់លានដុល្លារអាមេរិក។

២. លោក Robin Zeng គឺជាមហាសេដ្ឋីមានជាងគេលំដាប់ទី ២នៅហុងកុង ដោយសព្វថ្ងៃបុរសវ័យកណ្តាលរូបនេះ ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនថ្មយក្ស Contemporary Amperex Technology ហើយលោកមានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ៣៣ពាន់លានដុល្លារ។

៣. លោក Lee Shau-kee គឺជាមហាសេដ្ឋីអចលនទ្រព្យ ដោយលោកជាម្ចាស់ក្រុមហ៊ុន Henderson Land Development ។ លោក Lee បានលាលែងពីតំណែងជាប្រធានក្រុមហ៊ុន ដោយផ្ទេរតំណែងឲ្យកូនរបស់គាត់វិញ។ យ៉ាងណាមិញបុរសវ័យ ៩៥ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុប ២៩ពាន់លានដុល្លារអាមេរិក។

៤. លោក Peter Woo Kwong-ching ជាអតីតប្រធានក្រុមហ៊ុន Wharf Holdings Limited ។ ដោយឡែកមហាសេដ្ឋីអចលនទ្រព្យវ័យ ៧៦ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុប ១៦ពាន់លានដុល្លារ។

៥. លោក Xu Hang ជាស្ថានិកក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្រ្ត Mindray Medical International។ បុរសជនជាតិហុងកុងរូបនេះ មានទ្រព្យសម្បត្តិរហូតដល់ទៅ ១៤.៦ពាន់លានដុល្លារ។

៦. លោកស្រី Kwong Siu-hing ជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន Sun Hung Kai Properties ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេមួយនៅហុងកុង។ ដោយស្ត្រីវ័យ ៩៣ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ១៤.១ពាន់លានដុល្លារ។

៧. លោក Lui Che-woo ជាប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Galaxy Entertainment Group Ltd នៅហុងកុង។ ដោយសព្វថ្ងៃបុរសវ័យ ៩៣ឆ្នាំរូបនេះ គ្រប់គ្រងទ្រព្យសម្បត្តិសរុបរហូតដល់ ១៣.៩ពាន់លានដុល្លារ។

៨. លោក Joseph Lau មហាសេដ្ឋីហុងកុងរូបនេះ គឺជាអតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ចិន។ ទ្រព្យសម្បត្តិរបស់គាត់ពេលនេះត្រូវបានប៉ាន់ប្រមាណដោយទស្សនាវដ្ដី Forbes ថាមានចំនួន ១៣.៣ពាន់លានដុល្លារ។

៩. លោក Gong Hongjia បច្ចុប្បន្នលោកជាប្រធានក្រុមហ៊ុន Vcanbio Cell & Gene Engineering ហើយលោកក៏បានទិញភាគហ៊ុន ២.៤% នៅ C-Mer Eye Care Holdings។ ដោយមហាសេដ្ឋីរូបនេះ មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ១១ពាន់លានដុល្លារ។

១០. លោក Francis Choi មហាសេដ្ឋីហុងកុងទី១០ គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនផលិតសម្ភារៈក្មេងលេងដ៏ធំបំផុតមួយរបស់ពិភពលោក គឺក្រុមហ៊ុន Early Light International។ លើសពីនេះមហាសេដ្ឋី ដែលមានអាយុ ៧០ឆ្នាំក៏មានទ្រព្យសម្បត្តិចំនួន ៨ពាន់លានដុល្លារ៕

អត្ថបទ៖ វិច្ឆិកា
ប្រភព៖ scmp