អភិបាលស្រុកពួក លើកឡើងថា ពីភ្នំពេញទៅសៀមរាប នឹងអាចប្រើពេលតែ ២ម៉ោងកន្លះតែប៉ុណ្ណោះ បន្ទាប់ពីផ្លូវល្បឿនលឿន សាងសង់រួចរាល់
បុគ្គលជោគជ័យ June 7, 2023 Khmernote

លោក សុីន ចាន់ថុល អភិបាលស្រុកពួក បានលើកឡើងថា ការធ្វើដំណើរ ពីភ្នំពេញទៅ សៀមរាប នឹងអាចប្រើពេលយ៉ាងយូរតែ ២ ម៉ោងកន្លះតែប៉ុណ្ណោះ បន្ទាប់ពីផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត សាងសង់រួចរាល់។ ការចំណាយពេលវេលាតិចជាងមុននេះ នឹងជួយដល់បងប្អូនអ្នកធ្វើដំណើរចំណេញបានទាំងពេលវេលា និងការចំណាយទៅលើសាំង។

លោកអភិបាលស្រុកពួក បានលើកឡើងបែបនេះ តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា៖ «តែប៉ុណ្ណេះ យ៉ាងច្រើន ២ ម៉ោង ៣០នាទី ដល់គោលដៅយ៉ាងស្រួល (សៀមរាប <-> ភ្នំពេញ) ក្តីស្រម៉ៃនៃយើងបានមកដល់ហើយ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់រាជរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែងលើកិច្ចការនេះ»៕

អត្ថបទ៖ លីនី