7-Eleven គឺជាយីហោម៉ាតដ៏ល្បីមួយនៅលើពិភពលោក ហើយកាលពីពេលថ្មីៗនេះ ម៉ាតដ៏ល្បីមួយនេះបានសម្រេចឱ្យដាក់លក់នំប៉័ងត្នោត ដែលជាប្រេនខ្មែរ និងផលិតដោយកូនខ្មែរ នៅក្នុងម៉ាត ២៥សាខាទូទាំងរាជធានីភ្នំពេញ។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះថា Chrizt Ben ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ហាងនំប៉័ង Christ Ben បានឱ្យដឹងថា ក្រោយចរចាជាមួយ 7-Eleven អស់រយៈពេល ៦ខែ ទីបំផុតហាងល្បីលំដាប់អន្តរជាតិ 7-Eleven ទទួលយកនំប៉័ងត្នោត ទៅលក់ក្នុងម៉ាតរបស់គេទាំង ២៥សាខាទូទាំងរាជធានីភ្នំពេញហើយ។

កូនខ្មែររូបនេះបានឱ្យដឹងបន្តថា ការដាក់លក់នេះ ខាងម៉ាតតម្រូវឱ្យហាងនំប៉័ង គ្រីសប៊ែន ធ្វើតាមស្តង់ដារអន្តរជាតិរបស់គាម៉ាត ដូចជា ចង្វាក់ផលិតកម្មត្រូវតែស្តង់ដារអនាម័យ ការវេចខ្ចប់ ផ្លាកយីហោ សុពលភាពនៃនំប៉័ង នំប៉័ងត្រូវបានយកទៅធ្វើតេស្ដមេរោគដេីម្បីបញ្ជាក់ថាគ្មានមេរោគណាមួយប៉ះពាល់ដល់សុខភាពអតិថិជន។ល។
លើសពីនេះទៀត លោកបានលើកឡើងថា ត្នោតខ្មែរនឹងកាន់តែមានតម្លៃទៅអនាគត លែងទុកចោលក្រោមដេីមត្នោតឱ្យគោស៊ីទៀតហើយ។ ចូលរួមគាំទ្រផលិតផលខ្មែរដេីម្បីជាចំណូលដល់ប្រជាជនខ្មែររាប់តាំងពីអ្នកស្រុកស្រែដល់រាជធានី។ នំប៉័ងត្នោតខ្មែរ អត្តសញ្ញាណជាតិខ្មែរ៕
អត្ថបទ៖ លីនី