ឆ្នាំ២០២៦៖ប្រាក់ឈ្នួលអប្បបរមាសរុបនៅកម្ពុជាខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ
បុគ្គលជោគជ័យ
September 10, 2026
Khmernote
គិតត្រឹមខែសីហាឆ្នាំ២០២៦នេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ទទួលបានប្រាក់ខែអប្បបរមាសរុបចំនួន ២២៩.៥ដុល្លារ ដែលក្នុងនោះប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតត្រូវតែទទួលបានចំនួន ១៩,៥ដុល្លារ។

ប្រាក់ឈ្នួលអប្បបរមាសរុប នៅកម្ពុជាខ្ពស់ជាងប្រទេស ស្រីលង្កា ៩៣ដុល្លារ មីយ៉ាន់ម៉ា ៩៧ដុល្លារ បង់ក្លាដេស ១០២ដុល្លារ ឡាវ ១១៤ដុល្លារ ប៉ាគីស្ថាន ១៤៣ដុល្លារ ឥណ្ឌាប្រមាណ ១៩២ដុល្លារ និងវៀតណាមចន្លោះពី១៤៧ដល់២១១ដុល្លារ។ ផ្សាយ៖ កន ចំណាន ប្រភព ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


