ព័ត៌មានចុងក្រោយ
  • សហគ្រាសចិនជាង ៥០ អាចនឹងមកវិនិយោគនៅខេត្តកំពង់ស្ពឺ លើវិស័យកសិកម្ម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 5, 2023 Khmernote

    សហគ្រាសចិនជាង ៥០ អាចនឹងមកវិនិយោគនៅខេត្តកំពង់ស្ពឺបន្ថែមទៀត នេះបើយោងតាមការបង្ហោះរបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ។ បើតាមការបញ្ជាក់របស់ឯកឧត្តម លោក Wang Guangguo នាយកប្រតិបត្ត សហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន ( Henan Federation of Oversea Chinese Entrepreneurs) បានប្តេជ្ញាជំរុញសហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និងជ្រូក។

  • រយៈពេល ៨ខែនៃឆ្នាំ២០២៣ កម្ពុជារកចំណូលជាង ២៣លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 4, 2023 Khmernote

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា រយៈពេល ៨ខែ ពោលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៣,០៩១,៩៣១ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប ៤៩៨,៥១៣នាក់។ គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា សម្រាប់ខែសីហា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនៃ ២,៧៧៤,៥៨៦ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៥៩,១៤៨នាក់។ សូមជម្រាបថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ

  • ដំណឹងល្អ! ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) ផ្ដល់ទីតាំងសម្រាប់អ្នកលក់ដូរផលិតផលខ្មែរបែបលក្ខណៈគ្រួសារ នៅតាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីក្នុងរាជធានី-ខេត្ដ ចំនួន ១១ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 4, 2023 Khmernote

    ក្រសួងពាណិជ្ជកម្ម មានកិត្ដិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្ដាជ្រាបថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្ដគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។ ការសហការខាងលើនេះ គឺត្រូវធ្វើឡើងក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើកកម្ពស់ទីផ្សារក្នុងស្រុក និងផលប្រយោជន៍សហគមន៍ ខណៈគម្រោងនេះបានអនុវត្ដដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ទី២ ឆ្នាំ២០២៣ រួចមកហើយ នៅរាជធានី-ខេត្ដចំនួន ១៦ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩។ យ៉ាងណាមិញក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងបន្ដអនុវត្ដគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍

  • កិច្ចប្រជុំប្រាក់ឈ្នួល៖ ភាគីសហជីពស្នើតួលេខ ២១៥ដុល្លារ ឯភាគីនិយោជកស្នើតួលេខ ២០១ដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 4, 2023 Khmernote

    យោងតាមការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ពាក់ព័ន្ធនឹងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លារ ភាគីនិយោជកស្នើតួលេខត្រឹមតែ ២០១ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលមិនទាន់បង្ហាញតួលេខនៅឡើយទេ ហើយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងបើកកិច្ចប្រជុំពិភាក្សាបន្តនៅលើកទី៤ខាងមុខ។ គួរជម្រាបថា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំជាលើកទី៣ ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នៅក្នុងកិច្ចប្រជុំទាំង៣លើកនេះ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមានចម្ងល់ផងដែរ។

  • Boostrong បញ្ឈរភ្នែកហើយពេលនេះ ចែករង្វាន់ឡានមិនទាន់ចប់ផង មានអ្នកត្រូវឡានម្នាក់ទៀតបាត់ Boostrong
    Boostrong
    Boostrong September 4, 2023 Khmernote

    កំពុងតែប្រគល់រង្វាន់ឡានថ្មីខ្លាញ់គោលេខរៀង ០២១ សុខៗស្រាប់តែមានប្អូនប្រុសម្នាក់ រត់ចូលក្នុងកម្មវិធីចែករង្វាន់ឡាន ហើយស្រែកប្រកាសថា គាត់ជាអ្នកត្រូវរង្វាន់ឡានដែរ ធ្វើឱ្យអ្នកត្រូវរង្វាន់ បូយ បាវ ភ័យស្រឡាំងកាំង ព្រោះគិតថាមានគេចូលមកតវ៉ារឿងគាត់ត្រូវរង្វាន់ឡានពី Boostrong តែពេលសួរឱ្យបានច្បាស់ទើបដឹងថា គាត់ត្រូវរង្វាន់ឡានខ្លាញ់គោថ្មីផ្សេងមួយគ្រឿងទៀត លេខរៀង ០២៩។ ប្អូនប្រុសម្នាក់នោះ មានឈ្មោះ ត្រេ ណាន អាយុ ២២ឆ្នាំ មុខរបរធ្វើសំណង់ បច្ចុប្បន្នរស់នៅភូមិត្រពាំងថ្ម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បើតាមសម្ដីរបស់ប្អូនប្រុសបានឱ្យដឹងថា មូលហេតុដែលគាត់រត់ចូលក្នុងកម្មវិធីប្រគល់រង្វាន់ឡាន Boostrong បែបនេះ គឺចង់ឱ្យក្រុមហ៊ុនជួយពិនិត្យក្រវិលកំប៉ុងរង្វាន់ឡានរបស់គាត់ ព្រោះគាត់ទើបតែញុំា Boostrong

  • អង្គការអន្តរជាតិខាងការងារ ILO៖ កម្ពុជាមានអត្រានៃអ្នកមានការងារធ្វើ ៩៩.៥ ភាគរយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 2, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អង្គការអន្តរជាតិខាងការងារ ILO បានបង្ហាញលើវេបសាយផ្លូវការបស់ខ្លួនថា កម្ពុជាជា​ប្រទេស​ដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម ០.៥ភាគរយ ដែលមានន័យថា អ្នកមាន​ការងារធ្វើមានរហូតដល់ ៩៩.៥ភាគរយ ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០,១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេ ក្នុងចំណោម១៨៥ប្រទេស។ តាមរយៈរបាយការណ៍ដែលអង្គការអន្តរជាតិខាងការងារ ILO បានរកឃើញនេះ គឺធ្វើឡើងនៅក្នុងឆ្នាំ២០១៩ ដោយអង្គការ ILO បានគូសបញ្ជាក់ថា ប្រទេសដែល​មាន​អត្រា​ការងារធ្វើខ្ពស់ផ្សេងៗទៀត រួមមាន៖ កាតា, ម៉ូលឌូវ៉ា, ម៉ាឡាវី, ប៊ូរួនឌី, ឆាដ, ថៃ, អាល្លឺម៉ង់ ជាដើមសុទ្ធតែជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចតួច។ បើ​តាមនិយមន័យក្នុងការកំណត់អត្រាអ្នកអត់ការងារធ្វើ

  • រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការបង្កើតសហគមន៍កសិកម្មឱ្យកាន់តែសកម្មបន្ថែមទៀត ដែលដើរតួនាទីជួយដល់កសិករ និងស្វែងរកទីផ្សារសម្រាប់នាំចេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 1, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការបង្កើតសហគមន៍កសិកម្មឱ្យកាន់តែសកម្មបន្ថែមទៀត ដែលដើរតួនាទីជួយដល់កសិករ និងស្វែងរកទីផ្សារសម្រាប់នាំចេញ ជាពិសេសបង្កើនទំនុកចិត្តទីផ្សារកសិផល រវាងក្រុមផលិតនិងក្រុមប្រមូលទិញ។ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១៨០០០នាក់ មកពីរោងចក្រ សហគ្រាសនានានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ បានប្រកាសត្រៀមកញ្ចប់ថវិកា ១០០លានដុល្លារ សម្រាប់ត្រៀមអន្តរាគមន៍លើកសិផល និងផលិត ផលកសិកម្មរបស់ប្រជាកសិករ ដូចជាស្រូវ អង្ករ

  • ឯកឧត្តម ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា ប្ដេជ្ញាទប់តម្លៃមិនឲ្យឡើង និងខិតខំពង្រីកថាមពលអគ្គិសនី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 1, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា បានប្ដេជ្ញាទប់មិនឲ្យតម្លៃអគ្គិសនី​មានការ​ឡើងថ្លៃ ទោះក្នុងកាលៈទេសៈណាក៏ដោយ ​និងខិតខំពង្រីកបន្ថែមទៀត នូវ​ថាមពល​អគ្គិសនី​នៅកម្ពុជា ដើម្បីពលរដ្ឋមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងឆ្ពោះទៅមានលទ្ធភាព​អាចផលិតបាន រហូតនាំចេញទៅខាងក្រៅ។ ក្នុងឱកាសទើបទទួលបានតំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប្រាំង ជលសា ​បានលើកឡើងថា នឹងបន្តផែនការយុទ្ធសាស្ត្រ របស់អគ្គីសនីកម្ពុជា ដើម្បី​បន្តភាពខ្លាំង ដោយបន្តពង្រីការគ្រប់គ្រងអគ្គិសនីឲ្យបានគ្រប់គ្រាន់ មានតុល្យភាព គុណភាព និរន្តរភាព ជូនប្រជាពលរដ្ឋ ។ ឯកឧត្តម បានបន្តថា បន្តអភិវឌ្ឍន៍ប្រភពថាមពល