- សេដ្ឋកិច្ចសេដ្ឋកិច្ច July 23, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោកស្រី លី ជៀ (Li Jie) ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល)នៅប្រទេសចិន បានបង្ហាញពីបំណងវិនិយោគនៅកម្ពុជាក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញនៅកម្ពុជា។ បំណងវិនិយោគនេះបានបង្ហាញឱ្យដឹងនៅក្នុងជំនួបពិភាក្សាការងារកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ជាមួយលោកស្រី លី ជៀ (Li Jie) ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology Co.,
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 23, 2025 Khmernote
យោងតាមការចុះផ្សាយនៅលើផេកផ្លូវសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនធំមួយរបស់កាតា បានដាក់ទិសដៅវិនិយោគនៅអាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមការវិនិយោគនៅកម្ពុជា។ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និង គណៈប្រតិភូនៃក្រុមហ៊ុន
- BoostrongBoostrong July 18, 2025 Khmernote
កូនល្អ ជាទ្រព្យនាំលាភសំណាង ខំធ្វើការរកលុយជួយគ្រួសាររហូតខ្លួនឯងឈឺហើយ នៅតែនាំលាភចូលផ្ទះឱ្យឪពុកត្រូវរង្វាន់កូនល្អពីប៊ូសស្រ្តងបានលុយជិត 2ពាន់ដុល្លារ មិនឱ្យគ្រួសារពិបាកអស់លុយព្យាបាលជំងឺ។ ម្ចាស់រង្វាន់កូនល្អពីប៊ូសស្រ្តង 888$ គុណ2 ឪពុកឈ្មោះ ឆឹង អ៊ាន ជាអ្នកនេសាទ និងកូនស្រីឈ្មោះ ឆឹង ម៉េងដានី ធ្វើការរោងចក្រ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បើតាមសម្ដីប្អូនស្រី ដានី បានប្រាប់ថា គាត់កំពុងសម្រាកព្យួរសេរ៉ូម ស្រាប់តែឪពុកដាស់ឱ្យជួយមើលក្រវិលកំប៉ុងប៊ូសស្រ្តង ក៏ឃើញរង្វាន់កូនល្អភ្លាម លោតស្រែកហ៊ោឱបឪពុកទាំងដៃនៅព្យួរសេរ៉ូមផ្អើលពេញពេទ្យ ភ្លេចថាខ្លួនកំពុងឈឺ ព្រោះចិត្តរំភើបពេក។ នេះបានថា ទីណាផឹកប៊ូសស្រ្តង ទីនោះមានលាភសំណាងធំ។ ប៊ូសស្រ្តង រង្វាន់ច្រើន ឆ្ងាញ់ជាងគេ!!
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 15, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទំហំនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ឆមាស ទី១ឆ្នាំ២០២៥មានចំនួនជាង ១៤ ពាន់លានដុល្លារអាម៉េរិក ពោលកើនឡើង ប្រមាណជាង ១៦,១ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ ខណៈដែលទំហំពាណិជ្ជកម្មសរុបកម្ពុជា-អន្តរជាតិ មានចំនួនជាង ៣០,៦៩៧ពាន់ លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលឆមាសទី១ និងលើកទិសដៅការងារក្នុងឆមាសទី២ ឆ្នាំ២០២៥កាលពីចុងសប្ដាហ៍កន្លងទៅ។ ក្នុងកិច្ចប្រជុំនោះឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ១៤ ៤១៨,៨ លានដុល្លារគឺកើនឡើងប្រមាណ ១៦,១ភាគរយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 14, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២៥ គិតចាប់ពីខែមករា ដល់ខែមិថុនាខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ ជិត៣លាននាក់។ចំនួននេះបង្ហាញពីការកើនឡើងជាង ៥០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៤។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានឱ្យដឹងថា ក្នុងរយៈពេល៦ខែកន្លងទៅនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ២ ៨៩៣ ០០៨នាក់ កើនឡើង ៥០.៩១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ក្នុងនោះទេសចរជាតិចំនួន ២ ៣២៥ ៣៣៥នាក់ កើនឡើង ៦៦.៦៨ភាគរយ និងទេសចរអន្តរជាតិមានចំនួន ៥៦៧ ៦៧៣នាក់ កើនឡើង ៨.៧៦ភាគរយ ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 11, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) សាជីវកម្មធានាឥណទានកម្ពុជា(CGCC) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB) នៅទីស្តីការក្រសួង។ នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងថានេះជាសមិទ្ធផលថ្មីនៃការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម សហការជាមួយដៃគូសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត។ បើតាមឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនើប គឺជាដំណោះស្រាយមួយដ៏ល្អជួយដល់ប្រជាកសិករទទួលបានទុនកម្ចីសម្រាប់ផលិតកម្មចំគោលដៅ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 10, 2025 Khmernote
ករណីគួរឲ្យភ្ញាក់ផ្អើលបំផុត ប្ដីប្រពន្ធ មួយគូភ័យស្ទើរគ្រុន ទិញប៊ូសស្រ្តង ត្រូវរង្វាន់ធំ តែបែរជាច្រលំកាត់កំប៉ុងមើលមុនក្រុមហ៊ុនចុះមកពិនិត្យ ដោយមិនដឹងថាក្រុមហ៊ុនហាមដាច់ខាតមិនឲ្យកាត់កំប៉ុងបែបនេះឡើយ គឺខុសគោលការណ៍។ ប្ដីប្រពន្ធ មួយគូនេះ ប្ដីឈ្មោះ ណឹម សំណាង និងប្រពន្ធឈ្មោះ សយ ចេស្នា ធ្វើការរោងចក្រ ត្រូវរង្វាន់ប្រពន្ធល្អ 888$ គុណ2 ស្មើទឹកប្រាក់ 1776$ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពួកគាត់ត្រេកអរខ្លាំងពេកក៏បានកាត់កំប៉ុងដើម្បីពិនិត្យមើលឲ្យច្បាស់ ធ្វើឲ្យអ្នកជិតខាងភ័យជំនួសខ្លាចខុសគោលការណ៍ក្រុមហ៊ុន គេមិនបើករង្វាន់ជូន។ ពួកគាត់ភ័យផង អរផង ខលមកក្រុមហ៊ុនដើម្បីសួរនាំ ទើបសប្បាយចិត្តវិញ គឺក្រុមហ៊ុនប៊ូសស្រ្តង អនុគ្រោះ និងចុះត្រួតពិនិត្យក្រវិលកំប៉ុងម្ដងទៀតដើម្បីបើករង្វាន់ជូន។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 7, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមអនុរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចសង្ឃឹមថា ទស្សនកិច្ចនេះនឹងរួមចំណែកលើកកម្រិតទំនាក់ទំនងដែលមានវ័យចំណាស់រវាងប្រទេសទាំងពីរនេះបន្ថែមទៀត ហើយក៏សង្ឃឹមថា ឯកឧត្តមអនុរដ្ឋមន្រ្តី នឹងបានឃើញពីការអភិវឌ្ឍរបស់កម្ពុជា និងសមិទ្ធផលនានាដែលកើតចេញពីជំនួយឧបត្ថម្ភ របស់ឥណ្ឌា រួមទាំងការជួសជុលអភិរក្សប្រាសាទនៅតំបន់អង្គរផងដែរ។ ឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា បានសម្តែងនូវការគោរព កិត្តិយស និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ










