ព័ត៌មានចុងក្រោយ
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុបងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ បើក្នុងករណីមានការវិលត្រឡប់ទ្រង់ទ្រាយធំដោយមូលហេតុណាមួយកើតឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 14, 2025 Khmernote

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សូមអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយកើតឡើងរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ។ សម្ដេចធិបតី នាយករដ្ឋមន្រ្តីមុននេះបន្តិចបានធ្វើការបង្ហោះសារនៅលើបណ្ដាញសង្គមផ្លូវការដោយមានខ្លឺមសារដូច្នេះថា៖ «ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ÷ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន និងស្នាក់នៅ ហូបចុក បណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែន។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ

  • ហេតុតែកូនប្រសារគេ មកលេងផ្ទះម៉ែក្មេកម្ដង ត្រូវរង្វាន់ធំពីប៊ូសស្រ្តង បាន 1776$ Boostrong
    Boostrong
    Boostrong June 13, 2025 Khmernote

    រកឯណាបាន ទេវតាចារឱ្យមានប្រពន្ធល្អម្ដង2 ម៉ែដណ្ដឹងប្រពន្ធឱ្យ1ហើយ នាំមកលេងផ្ទះបានប្រពន្ធល្អ1ទៀតពីប៊ូសស្រ្តង ស្រែកហ៊ោផ្អើលពេញភូមិ។ ម្ចាស់រង្វាន់ប្រពន្ធល្អពីប៊ូសស្រ្តង ឈ្មោះ ជិន ពន្លឺ អាយុ25ឆ្នាំ និងគូដណ្ដឹងឈ្មោះ ឆោម ស្រីលីន អាយុ21ឆ្នាំ ធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅភូមិក្រាំងត្រែង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ ប្អូនប្រុសពន្លឺ បានប្រាប់ថា ម៉ែទើបដណ្ដឹងប្រពន្ធឱ្យថ្មីៗ ពេលសម្រាកពីការងារនាំគូដណ្ដឹងមកលេងផ្ទះម្ដង ទិញប៊ូសស្រ្តងញុំា ត្រូវរង្វាន់ប្រពន្ធល្អ បាន888$ គុណនឹង2 ស្មើនឹង 1776$។ ទិញប៊ូសស្រ្តងរង្វាន់ច្រើន! ផឹកប៊ូសស្រ្តងឆ្ងាញ់ជាងគេ!

  • ចុះឈ្មោះងាយៗ ឈ្នះ 10000ដុល្លារ ប្រកួតបីមិត្តភក្តិ ពុក ពូ បងប្អូនប្រុស ថ្ងៃទី15 មិថុនានេះ Boostrong
    Boostrong
    Boostrong June 12, 2025 Khmernote

    ឈ្នះលុយសុទ្ធ 10000$ ភ្លាមៗ គ្រាន់តែចុះឈ្មោះប្រកួតបីបុរស ក្នុងព្រឹត្តិការណ៍ “ប៊ូសស្រ្តង ទិវាគុណឪពុក” ប្រកួតថ្ងៃអាទិត្យ ទី15 ខែមិថុនា ឆ្នាំ2025 ចាប់ពីម៉ោង 4រសៀល នៅបរិវេណដីឡូតិ៍ក្បែរវត្ដស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។   របៀបប្រកួត តម្រូវឱ្យបុរសបីបុរស ឬស្រ្តីបីបុរស ដោយអាចបីមិត្តភក្ដិ បងប្អូនប្រុស ក្មួយប្រុស អ៊ុប្រុស ឪពុក ពូ ដែលមានអាយុ 18ឆ្នាំឡើង បីយូរជាងគេឈ្នះរង្វាន់កូនល្អ 1ម៉ឺនដុល្លារ ម៉ូតូថ្មី និងសម្ភារៈមានតម្លៃជាច្រើនទៀតពីប៊ូសស្ត្រង។ ជាពិសេស ព្រឹត្តិការណ៍នេះ

  • ក្នុងខែឧសភា ឆ្នាំ២០២៥  គម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារអាមេរិក ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 10, 2025 Khmernote

    ក្នុងខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ គម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នេះបើយោងតាមការចុះផ្សាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា «ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់កន្លែង»។ ជាមួយគ្នានេះដែរ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៤គម្រោង

  • ក្រុមហ៊ុនចិន ចំនួន ២ ចុះកិច្ចព្រមព្រៀងទិញដំណាប់ស្វាយចំនួន ២០ ០០០តោន និងទុរេនចំនួន ១៥ ០០០តោន ពីកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 9, 2025 Khmernote

    ក្រុមហ៊ុនចិន ចំនួន ២ ចុះកិច្ចព្រមព្រៀងទិញដំណាប់ស្វាយកម្ពុជា ចំនួន ២០ ០០០តោន (២០២៥-២០២៧) និងទុរេនកម្ពុជា ចំនួន ១៥ ០០០តោន (២០២៥-២០២៦) ពីកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ថ្មីៗនេះ។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង

  • ស្រួលពេកហើយ គ្រាន់តែដឹងគុណឪពុកក៏អាចបាន 10000$ ពី Boostrong Boostrong
    Boostrong
    Boostrong June 7, 2025 Naren

    ប៊ូសស្រ្តងចិត្តល្អ បង្កើតកម្មវិធីឱ្យកូនល្អមានឱកាសសងគុណឪពុក ប្រកួតយកលុយ1ម៉ឺនដុល្លារជូនលោកឪពុក ក្នុងមហាព្រឹត្តិការណ៍ “Boostrong ទិវាគុណឪពុក” ប្រកួតថ្ងៃអាទិត្យ ទី15 ខែមិថុនា ឆ្នាំ2025 ចាប់ពីម៉ោង 4រសៀល នៅបរិវេណដីឡូតិ៍ក្បែរវត្ដស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។ មហាព្រឹត្តិការណ៍នេះ តម្រូវឱ្យកូនល្អប្រុសស្រីទាំងអស់ អាយុចាប់ពី18ឆ្នាំឡើង ប្រកួតបីគ្នាឱ្យបានយូរជាងគេ បុរសបីបុរស ស្រ្តីបីបុរស ដោយអ្នកអាយុតិច ត្រូវបីអ្នកអាយុច្រើនជាងខ្លួន ដើម្បីយកជ័យលាភីឈ្នះរង្វាន់កូនល្អ 1ម៉ឺនដុល្លារ ម៉ូតូថ្មី និងសម្ភារៈមានតម្លៃជាច្រើនទៀតពីប៊ូសស្ត្រង។ ជាពិសេស ជួយឱ្យកូនល្អគ្រប់រូបចេះដឹងគុណឪពុក ស្គាល់ពីទុក្ខលំបាកឪពុកដែលខំប្រឹងធ្វើការរកលុយចិញ្ចឹមកូនតាំងពីតូចដល់ធំ តាមរយៈការប្រកួតប្រជែងបីនេះ។ កូនល្អគ្រប់រូប អាចចុះឈ្មោះប្រកួតបី តាមរយៈផេកផ្លូវការ

  • ៥ខែដើមឆ្នាំ ទេសចរអាមេរិកជាប់លំដាប់ទី១នៃការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ June 6, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គ្រឹះស្ថានអង្គរបានប្រកាសឱ្យដឹងថារយៈពេល៥ខែនៃឆ្នាំ២០២៥ ការ​លក់បណ្ណចូលទស្សនាក្នុង​តំបន់អង្គរ​រក​ចំណូលបានជាង ២៤លាន​ដុល្លារអាមេរិក ជាមួយចំនួនភ្ញៀវទេសចរបរទេស៥២៧ ​៥៧៧នាក់ ។ក្នុងនេះគិតជារួម​ទេសចរអាមេរិកបានឈរនៅលេខរៀងទី១ ខណៈក្នុង​ខែឧសភាវិញ ទេសចរចិនបានឈរនៅលំដាប់ទី១។ តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបានបញ្ជាក់ថារយៈពេល៥ខែនេះភ្ញៀវទេសចរអន្តរជាតិ​ចូល​ទស្សនា​អង្គរចំនួន ៥២ ៧៦៧​នាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងឆ្នាំ២០២៤ និងរកចំណូល​បានចំនួន ២៤ ៥៦៩ ០២៤ដុល្លារអាមេរិក កើនឡើង ១០,៦៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ ដោយឡែកសម្រាប់ក្នុងខែឧសភាមានភ្ញៀវទេសចរអន្តរជាតិទិញបណ្ណចូលទស្សនាអង្គរ មានចំនួន ៥២ ៧៦៧នាក់ បើធៀបនឹងខែឧសភា ឆ្នាំ២០២៤ កើនឡើងជាង ៣ភាគរយ និងរកចំណូលបានចំនួន

  • កម្ពុជានាំចេញអង្ករជាង ៣៤ ម៉ឺនតោន គិតជាទឹកប្រាក់បានជាង ២៥២ លានដុល្លារ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 4, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៤៤ ១៩៩ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន