ប្រជាពលរដ្ឋជិត ១២ម៉ឺននាក់ ជិះរថយន្តក្រុងឥតគិតថ្លៃក្នុងឱកាសចូលឆ្នាំថ្មី ជួយសន្សំថវិកាជាតិបានប្រមាណ ៣លានដុល្លារ
សេដ្ឋកិច្ច April 22, 2026 Khmernote

(ភ្នំពេញ)៖ យុទ្ធនាការផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅដោយជោគជ័យយ៉ាងធំធេង ដោយមានប្រជាពលរដ្ឋចូលរួមប្រើប្រាស់សេវានេះយ៉ាងកុះករ និងបានជួយកាត់បន្ថយបន្ទុកចំណាយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។

default

យោងតាមរបាយការណ៍បូកសរុបលទ្ធផល ក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលលទ្ធផលបង្ហាញថាមានប្រជាពលរដ្ឋសរុបចំនួន ១១៩,៤៩០ នាក់ បានប្រើប្រាស់សេវានេះ។

តួលេខនេះមានការកើនឡើងចំនួន ៣៣,៦៤១ នាក់ ស្មើនឹង ៣៩% បើធៀបនឹងគ្រាកន្លងទៅ ដែលសបញ្ជាក់ឱ្យឃើញពីការជឿទុកចិត្តកាន់តែខ្លាំងរបស់សាធារណជន មកលើសេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង៕