ព័ត៌មានចុងក្រោយ
  • គេឡើងផ្ទះថ្មីគេសប្បាយ ឯងវិញផ្អើលអាចារ្យ១ភូមិដោយសារតែប៊ូសស្ត្រង១កំប៉ុង Boostrong
    Boostrong
    Boostrong July 3, 2025 Naren

    តើនេះជាបារមីជំនាងផ្ទះឬយ៉ាងណា? កំពុងសូត្រមន្តឡើងផ្ទះថ្មី ស្រាប់តែបារមីបង្ហាញឬទ្ធ គាស់ប៊ូសស្រ្តងដាក់សែន ឈ្នះរង្វាន់កូនល្អ បានលុយជិត2ពាន់ដុល្លារ ផ្អើលទាំងអាចារ្យ ផ្អើលទាំងអ្នកភូមិរត់មកមើល។ ប្ដីប្រពន្ធល្អ កំពូលសំណាង ប្ដីឈ្មោះ ម៉ោង ហឿង អាយុ 39ឆ្នាំ និងប្រពន្ធឈ្មោះ ទុយ សាមាន អាយុ46 ឆ្នាំ រស់នៅភូមិតាពេជខាងត្បូង ឃុំរក្សាជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បងស្រី សាមាន បានប្រាប់ថា គាត់ធ្វើផ្ទះអស់លុយគ្មានសល់ ក៏ទៅជំពាក់ប៊ូសស្រ្តងគេ 2កំប៉ុង ទុកដាក់សែនឡើងផ្ទះថ្មី លុះពេលអាចារ្យសូត្រធម៍បានពាក់កណ្ដាល ទើបនឹកឃើញទៅគាស់ប៊ូសស្រ្តង គាស់ផាចផ្អើលទាំងអាចារ្យសូត្រធម៍លែងត្រូវ

  • រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញកែច្នៃ និងនាំចេញស្វាយចន្ទី ក្រោយជំនួបជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 1, 2025 Khmernote

    ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ – លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យគណៈប្រតិភូសហព័ន្ធស្វាយចន្ទីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងពាណិជ្ជកម្មនាព្រឹកមិញនេះ។ ជំនួបនេះមានគោលបំណងសំខាន់ ដើម្បីឲ្យសហព័ន្ធស្វាយចន្ទីកម្ពុជារាយការណ៍អំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលខ្លួនសម្រេចបាន ក៏ដូចជាទិសដៅការងារបន្ទាប់ និងស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមពីក្រសួងពាណិជ្ជកម្ម។ ក្នុងឱកាសនោះ លោកប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធកន្លងមក។ ការគាំទ្រទាំងនោះរួមមានការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជាកាលពីឆ្នាំ២០២២ ការរៀបចំសន្និសីទស្វាយចន្ទីពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដូចជាការចូលរួមពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក ការដាក់លក់ផលិតផលស្វាយចន្ទីតាមផ្សារទំនើប ម៉ាត និងសមាគមសណ្ឋាគារ-ចុងភៅជាដើម។ ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជាទាំងមូល។ លោកជំទាវបានសង្កត់ធ្ងន់លើការបង្កើនប្រសិទ្ធភាព និងទំហំនៃការកែច្នៃផលិតផលស្វាយចន្ទី

  • បាត់មាស ៥ហ៊ុន រកហត់ពេក ទិញប៊ូសស្រ្តងត្រូវរង្វាន់ធំបានជិត ២ពាន់ដុល្លារ Boostrong
    Boostrong
    Boostrong June 27, 2025 Khmernote

    តើជាគ្រោះឬក៏លាភ? ទើបយំស្ដាយ រកមាស 5ហ៊ុន មិនឃើញ មកឃើញរង្វាន់ប្រពន្ធល្អក្នុងក្រវិលកំប៉ុងប៊ូសស្រ្តង។ បងស្រី ចន្នី បានប្រាប់ថា គាត់បាត់មាស 5ហ៊ុន ដើររកហត់ពេកនៅតែមិនឃើញ ក៏ទៅទិញប៊ូសស្រ្តងត្រជាក់ៗ ផឹកពីរនាក់ប្ដី ស្រាប់តែប្ដីរត់មកឱបគាត់ ប្រាប់ថាឈ្នះរង្វាន់ 88$ លុះមើលឱ្យច្បាស់ទើបដឹងថា ជារង្វាន់ប្រពន្ធល្អ 888$ គុណនឹង2 ស្មើ 1776$ ក៏ស្រែកអរផ្អើលភូមិ ភ្លេចអស់រឿងបាត់មាស។ ម្ចាស់រង្វាន់ប្រពន្ធល្អ ប្ដីឈ្មោះ សឹម សារី អាយុ 27ឆ្នាំ និងប្រពន្ធឈ្មោះ ភាព ចន្នី

  • យល់សប្ដិឃើញពស់ ២ក្បាល ព្រឹកឡើងស្រែកផ្អើលភូមិ ព្រោះបានលាភធំពីប៊ូសស្រ្តង! Boostrong
    Boostrong
    Boostrong June 23, 2025 Khmernote

    មួយលានសំណាង លោកយាយអូន យល់សប្ដិឃើញពស់ 2ក្បាល ព្រឹកឡើងស្រែកផ្អើលពេញភូមិរត់មកមើល ទើបដឹងថា គាត់ត្រូវរង្វាន់ប្រពន្ធល្អពីប៊ូសស្រ្តង បាន 888$គុណនឹង 2។ ម្ចាស់រង្វាន់ ប្ដីឈ្មោះ សុខ នឿន អាយុ53ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ីន អូន អាយុ 48ឆ្នាំ ប្រកបរបរជាអ្នកធ្វើស្រែចម្ការ នៅស្រុកចម្ការលើ ខេត្តកំពង់ចាម។ លោកយាយអូន បានប្រាប់ថា យប់ឡើងយប់សប្តិឃើញពស់ 1ក្បាល ព្រឹកឡើងមុននឹងទៅស្រែចម្ការ ផឹកប៊ូសស្រ្តងត្រជាក់ៗ 1កំប៉ុង គាស់ផាច់ឃើញ 888$ លោតផង ស្រែកហ៊ោផង

  • វីវហើយ! ផឹកប៊ូសស្រ្តង ត្រូវរង្វាន់ធំ ច្រលំបោះកំប៉ុងចោល Boostrong
    Boostrong
    Boostrong June 20, 2025 Khmernote

    គ្រោះក្នុងលាភ លាភក្នុងគ្រោះ ផឹកប៊ូសស្រ្តង ត្រូវរង្វាន់ប្រពន្ធល្អ ស្មើលុយជិត 2ពាន់ដុល្លារ ច្រលំបោះកំប៉ុងចោល ស្មានតែមិនត្រូវរង្វាន់ ដូច្នេះតើក្រុមហ៊ុនបើករង្វាន់ឱ្យយ៉ាងម៉េច? ម្ចាស់រង្វាន់ប្រពន្ធល្អពីប៊ូសស្រ្តង ប្ដីឈ្មោះ នុត ឃាង ជាជាងផ្សារដែក និងប្រពន្ធ ឈ្មោះ ញ៉ែម ស្រ៊ុន បច្ចុប្បន្នរស់នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ បើតាមសម្ដីបងប្រុស ឃាង បានឱ្យដឹងថា គាត់បានមកពីផ្សារដែកឱ្យគេ រៀងអស់កម្លាំង កូនក៏ទិញប៊ូសស្រ្តងត្រជាក់ៗ 1កំប៉ុង គាស់ផាច់ឃើញខ្មៅៗ ស្មានតែមិនត្រូវ ពេលផឹកអស់ ក៏បោះកំប៉ុងចោល ប៉ុន្តែមិនអស់ចិត្ត ក៏ឱ្យកូនជួយមើលបន្ថែម ទើបដឹងថា

  • គម្រោងវិនិយោគចំនួន ១២ ជាមួយទុនវិនិយោគ ១២៨លានដុល្លារ នឹងលេចវត្តមាននៅក្នុងខេត្តចំនួន ៧ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 20, 2025 Khmernote

    គម្រោងវិនិយោគចំនួន ១២ ជាមួយទុន ១២៨លានដុល្លារ នឹងលេចវត្តមាននៅក្នុងខេត្តចំនួន ៧ រួមមាន ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ស្វាយរៀង កំពត កំពង់ឆ្នាំង និងកំពង់ធំ ក្រោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោងនោះ។ បើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថ្មីៗនេះ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា

  • ក្រសួងការងារ ប្រកាសថា បច្ចុប្បន្នកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មជាង ៧ម៉ឺនកន្លែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 14, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាកំពុងត្រូវការកម្លាំងពលកម្ម ៧២ ៩៣៧កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្មចំនួន ៦០ ៥២០កន្លែង ផ្សេវាកម្ម ៣ ៥៤១កន្លែង និងកសិកម្ម ៨ ៨៧៦កន្លែង។ ជាមួយគ្នានេះ ក្រសួងការងារក៏បានបញ្ជាក់ផងដែរថា ប្រភេទមុខរបរ មានដូចជា៖ អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចំការដំណាំ កម្មករក្នុងផលិតកម្ម កម្មករវេចខ្ចប់ដោយដៃ អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង មន្រ្តីឥណទាន និងប្រាក់កម្ចី អ្នកបញ្ជាម៉ាស៊ីនផលិត ផលិតផលជ័រកៅស៊ូ អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត អ្នកតម្លើងម៉ាស៊ីនយានយន្ត យន្តការី និងអ្នកតម្លើងអគ្គិសនី

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុបងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ បើក្នុងករណីមានការវិលត្រឡប់ទ្រង់ទ្រាយធំដោយមូលហេតុណាមួយកើតឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 14, 2025 Khmernote

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សូមអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយកើតឡើងរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ។ សម្ដេចធិបតី នាយករដ្ឋមន្រ្តីមុននេះបន្តិចបានធ្វើការបង្ហោះសារនៅលើបណ្ដាញសង្គមផ្លូវការដោយមានខ្លឺមសារដូច្នេះថា៖ «ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ÷ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន និងស្នាក់នៅ ហូបចុក បណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែន។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ