- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 26, 2026 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ កសិផលកម្ពុជាទាំងអស់អាចដឹកជញ្ជូនតាមផ្លូវគោកទៅទីផ្សារ ចិនដោយឆ្លងកាត់ទឹកដីឡាវ។ ការបញ្ជាក់នេះបានធ្វើឡើងដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ ជាមួយ លោក Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២៥មករា២០២៦ម្សិលមិញនេះ។ យន្តការថ្មីនេះនឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងនៃការនាំចេញ កសិផលកម្ពុជាទៅកាន់ ទីផ្សារប្រទេសចិន តាមរយៈការកាត់បន្ថយ ឧបសគ្គនៃការដឹកជញ្ជូនតាមផ្លូវគោក សន្សំពេលវេលា បន្ថយចំណាយ ជាពិសេសពង្រីកឱកាសសម្រាប់កសិពាណិជ្ជកម្មនៃកសិផលមួយចំនួន ដូចជាអង្ករ ដំឡូងមី ផ្លែឈើ បន្លែ និងកសិផលកែច្នៃដទៃទៀត។
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 23, 2026 Khmernote
កម្ពុជានាំចេញស្រូវ-អង្ករ បានជិត ១៥ លានតោន នៅក្នុងឆ្នាំ ២០២៥ កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ដោយរកចំណូលបានប្រមាណ ៥ ពាន់លានដុល្លារ។ ក្នុងផលិតកម្មកសិកម្ម មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចធានបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋទោះបីស្ថិតក្នុងស្ថានភាពឈ្លានពានពីប្រទេសថៃ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បង្ហាញថា នៅក្នុងឆ្នាំ ២០២៥ ការនាំចេញផលិតផលដំណាំសរុបចំនួន ១៤.៩១០.៤៨០ តោន កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះការនាំចេញស្រូវសម្រេចបាន ៦.៨៥៩.៩៣០ តោន កើនឡើង ៤៨,៨៥%, អង្ករ ចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 22, 2026 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈប្រតិភូធុរកិច្ចមីយ៉ាន់ម៉ា បានបង្ហាញចំណាប់អារម្មណ៍វិនិយោគ នៅកម្ពុជា ដើម្បីបំពេញចន្លោះប្រហោងក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃឧស្សាហកម្ម។ ក្នុងជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ គណៈប្រតិភូ បានដឹកនាំម្ចាស់អាជីវកម្មមីយ៉ាន់ម៉ាចំនួន ៤០ ក្រុមហ៊ុន មកពីវិស័យចម្រុះ រួមមានក្រុមហ៊ុនផលិតម្ហូបអាហារ ផលិតផលប្រើប្រាស់ផ្ទាល់ខ្លួន គុជ ត្បូងថ្ម ក្រណាត់ ឱសថបុរាណ គ្រឿងបន្លាស់យានយន្ត និងក្រុមហ៊ុនផ្តល់សេវាអប់រំ និងប្រឹក្សាយោបល់ជាដើម។ លោកបណ្ឌិត Soe Hein ជាសហគ្រិនមីយ៉ាន់ម៉ា ដែលបានដំណើរការអាជីវកម្មអប់រំនៅកម្ពុជាអស់រយៈពេលជាងមួយឆ្នាំ បានលើកឡើងថា
- BoostrongBoostrong January 22, 2026 Khmernote
មិនជឿកុំប្រមាថ ជិតដល់ថ្ងៃសម្រាលកូន រឿងនឹកស្មានមិនដល់ កូនក្នុងផ្ទៃនាំលាភសំណាងធំចូលផ្ទះ ឱ្យឪពុកម្ដាយក្លាយជាសេដ្ឋីភ្លាមៗ ឈ្នះរង្វាន់ 130លានពីភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង។ ម្ចាស់រង្វាន់សេដ្ឋីក្មេងពីប៊ូសស្រ្តង ប្ដីឈ្មោះ អ៊េន បូឡុង អាយុ 28ឆ្នាំ ធ្វើការសំណង់ និងប្រពន្ធឈ្មោះ ងួន ដាលី អាយុ 26ឆ្នាំ បច្ចុប្បន្នរស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ បងប្រុស បូឡុង បានប្រាប់ថា គាត់ខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីសន្សំលុយត្រៀមទុកពេលប្រពន្ធសម្រាលកូន លុះអស់កម្លាំងពេក ក៏ទិញប៊ូសស្រ្តង 1កំប៉ុង ផឹកប៉ូវកម្លាំង ស្រាប់តែគាស់ផាច់ ឃើញ 130លានរៀលភ្លាម រំភើបស្ទើរហោះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 20, 2026 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការដ្ឋាន រោងចក្រកែច្នៃប្លាស្ទិក PET របស់ក្រុមហ៊ុនហុងកុង A1 ត្រូវបានដាក់សម្ពោធបើកការសាងសង់ហើយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានទុនគ្រោង ២៩ លានដុល្លារ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងខិតខំទ្វេដងក្នុងការបង្កើតការងារបៃតងជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងពង្រីកមូលដ្ឋានចំណូលរបស់ជាតិ។ ឯកឧត្តមមានប្រសាសន៍ថា កំណើននៃការអនុម័តគម្រោងវិនិយោគ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃបរិយាកាសធុរកិច្ច
- PRPR January 20, 2026 Khmernote
ចង់ស្រស់ស្រាយតាមបែបកាលីបយុវវ័យ ស្រស់ស្អាត សុខភាពល្អ អាចផឹកហ្វ្រេសស៊ីទឹកគូលែនរៀងរាល់ថ្ងៃបាន។ ក្រុមហ៊ុនទឹកផ្លែឈើហ្វ្រេសស៊ី ប្រកាសចេញលក់រសជាតិថ្មី គឺហ្វ្រេសស៊ីទឹកគូលែន ផលិតចេញពីផ្លែគូលែនពិត ១០០%។ ជាពិសេសផ្តោតលើគុណភាព និងរសជាតិឆ្ងាញ់លេខ១ ធ្វើឱ្យអ្នកផឹកមានអារម្មណ៍ស្រស់ស្រាយភ្លាមៗ ឆ្ងាញ់ជក់ចិត្ត តាមស្ទាយកាលីបយុវវ័យ និងទាន់សម័យ។ ហ្វ្រេសស៊ីទឹកគូលែន ជាជម្រើសដ៏ពេញនិយមសម្រាប់យុវវ័យដែលចូលចិត្តអ្វីថ្មីប្លែក និងទិញជូនមនុស្សជាទីស្រលាញ់។ ផឹកទឹកផ្លែឈើហ្វ្រេសស៊ីទឹកគូលែន ១កំប៉ុងរៀងរាល់ថ្ងៃ ល្អសម្រាប់សុខភាព និងជួយធ្វើឱ្យយើងមានអារម្មណ៍ថាជីវិតកាន់តែស្រស់ស្រាយ សប្បាយចិត្ត ពោរពេញដោយថាមពល។ ហ្វេ្រសស៊ីទឹកគូលែន ផលិតពីផ្លែគូលែនពិត ១០០% !
- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 15, 2026 Naren
លឺហើយ ដាច់ចង្កេះផឹង! ធ្វើឱ្យនាយប៉ូយទប់ទឹកភ្នែកមិនចង់ជាប់ ពេលបងស្រីម្ចាស់រង្វាន់សេដ្ឋីក្មេងពីប៊ូសស្រ្តង ភ្លេចពាក្យសន្យារ ក្រោយពេលបានទទួលទឹកប្រាក់គ្រប់ចំនួន ថែមទាំងបោះសម្ដីចុកៗទៅកាន់នាយប៉ូយបែបនេះ…។ នរណាស្មានចិត្តមនុស្សស្រីត្រូវ បើពេលក្រុមហ៊ុនចុះពិនិត្យក្រវិលកំប៉ុងរង្វាន់សេដ្ឋីក្មេង 130លានរៀល នាយប៉ូយសុំចូលចែចូវ ដោយនិយាយត្រូវរ៉ូវគ្នាហើយ បែរជាពេលក្រុមហ៊ុនប៊ូសស្រ្តងចុះទៅប្រគល់លុយបានគ្រប់ចំនួន បងស្រីម្ចាស់រង្វាន់សេដ្ឋីក្មេង ឆ្លើយតបទៅកាន់នាយប៉ូយវិញថា គាត់មិនយល់ព្រមទេ ខ្លាចមុខនាយប៉ូយណាស់ ស៊ូនៅមើលថែម្ដាយចាស់ម្នាក់ឯងដូចសព្វថ្ងៃវិញ។ គួររំលឹកផងដែរថា បងស្រី សូរ ឃឿម មានអាយុ 48ឆ្នាំ ជាម្ចាស់រង្វាន់សេដ្ឋីក្មេង 130លានរៀលពីប៊ូសស្រ្តង។ បច្ចុប្បន្នគាត់នៅលីវ និងមើលថែម្ដាយចាស់នៅផ្ទះរស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ដើមហេតុនៃការត្រូវរង្វាន់ គឺបងស្រី ឃឿម
- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 9, 2026 Khmernote
ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍ ស្តីពីកិច្ចការពាណិជ្ជកម្មអន្តរជាតិ ដោយបង្ហាញថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ មានប្រទេសចិន ស្ថិតក្នុងលេខរៀងទី១ មានទំហំទឹកប្រាក់ ១៩,៧៣ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះអាស៊ាន នៅលេខរៀងទី២ មានទំហំទឹកប្រាក់ ១៦,៣៧ ពាន់លានដុល្លារអាមេរិក ខណៈដែលសហរដ្ឋអាមេរិកនៅលេខរៀងទី៣ មានទំហំទឹកប្រាក់ ១៣,១៥ ពាន់លានដុល្លារអាមេរិក ។ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ចិន ១៩,៧៣ ពាន់លានដុល្លារអាមេរិក, អាស៊ាន










