- សេដ្ឋកិច្ចសេដ្ឋកិច្ច May 30, 2025 Khmernote
យោងតាមសេចក្ដីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំលើកទី១៦ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុបានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០២៤ រហូតដល់ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជា គោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧ គម្រោង មានទុនវិនិយោគប៉ាន់ស្មានសរុប ៧០២៩ លានដុល្លារអាម៉េរិក និងប៉ាន់ស្មានអាចបង្កើតការងារ ៥៣ ១៨៧ កន្លែង។ កិច្ចប្រជុំដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែឧសភា ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុក៏បានសម្រេចជាគោលការណ៍លើកទឹកចិត្តដល់គម្រោងវិនិយោគចំនួន១០ មានទុនវិនិយោគប៉ាន់ស្មាន សរុប១៥៤លានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណ ១ ១៨៧កន្លែង ។ គម្រោងវិនិយោគទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៤ គម្រោងថ្មីចំនួន៤ គម្រោងពង្រីកចំនួន១ និងគម្រោងមានស្រាប់ចំនួន១ ។ គម្រោងវិនិយោគទាំង១០ដែល ទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 30, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ Deng Minghui ប្រធានក្រុមហ៊ុន Shinto Holdings Inc., និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសជំនួប, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលសម្តែងការគួរសម និងពិភាក្សាការងារ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 29, 2025 Khmernote
នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន MinebeaMitsumi Inc., និងសហការី ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម និងបានសម្តែងការអរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមីនេបៀកម្ពុជា-Minebea (Cambodia)។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីវឌ្ឍនភាពនៃការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 27, 2025 Khmernote
(ភ្នំពេញ)៖ ឱកាសការងារថ្មីៗយ៉ាងតិច ៥៧៤កន្លែង នឹងផ្តល់ជូនយុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែរការងារ ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ព្រមទាំងឱកាសកម្មសិក្សាការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ។ វេទិកាការងារនេះនឹងរៀបចំឡើងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច នៅអគារទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនធំៗចំនួន១០ ដែលចូលរួមក្នុងវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន ខូហ្វី (Kofi), ក្រុមហ៊ុន មហានគរ, ភោជនីយដ្ឋាន HAILA, ក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 27, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាលពីពេលថ្មីៗបានជូនដំណឹងផង និងអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួង។ស្របគ្នានេះដែប្រធានសមាគមត្រចៀកកាំខ្មែរ (KSA) បានបង្ហាញនូវក្តីរំពឹងខ្ពស់ចំពោះទីផ្សារសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងសេចក្តីជូនដំណឹង ក្រសួងកសិកម្មបានបញ្ជាក់ថា ពិធីសារដើម្បីនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជាជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ក្រសួងកសិកម្មបានអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួង ។ ក្រសួងបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយអនុលោម តាមបទដ្ឋានបច្ចេកទេសពាក់ព័ន្ធដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួលជាមួយភាគីគយចិនដើម្បីនាំចេញ។ គប្បីជម្រាបជូនថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 26, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ចាវ ជានជីន អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិនបានអោយដឹងថា ភាគីចិនបានមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា គឺទី១-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។ យោងតាមប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា គម្រោងនេះបានលើកឡើងនៅក្នុងឱកាសដែលលោកអភិបាលក្រុងអ៊ូស៊ី បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាហើយបានចូលជួប ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅចុងសប្តាហ៍នេះ។ លោកអភិបាលក្រុងអ៊ូស៊ី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់ការគាំទ្រដល់កិច្ចដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់សេដ្ចកិច្ចពិសេសនេះមានការរីកចម្រើនជាបន្តបន្ទាប់។ លោក ចាវ ជានជីន ក៏បានបង្ហាញនូវការប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន ពិសេសវិនិយោគិនមកពីខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 24, 2025 Khmernote
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបានប្រារព្ធពិធីអបអរសាទរ ការ ទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំបន់សេដ្ឋកិច្ច។ជាមួយនឹងសមិទ្ធផលទើបទទួលបាន តំបន់សេដ្ឋកិច្ច ពិសេស ដ៏មានសក្តានុពល ក៏រំពឹងថា នឹងទទួលបានក្រុមហ៊ុនពី៣០០ ទៅ៤០០ក្រុមហ៊ុន នឹងបោះជំហានចូលមកកាន់ទីនេះនៅពេលខាងមុខ។ ក្តីរំពឹងខាងលើបានពន្លេចឱ្យឃើញក្នុងជំនួបរវាងឯកឧត្តម ស៊ូ គុនលីង អភិបាល ខេត្តជាំងស៊ូ ក្នុងដំណើរទស្សនកិច្ចខេត្តព្រះសីហនុ ជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២១ ខែឧសភា គឺនៅមុនមួយថ្ងៃនៃពិធីអបអរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបាន២០០ក្រុមហ៊ុន ជាមួយនឹងការផ្តល់ការងារចំនួនបីម៉ឺននាក់។
- BoostrongBoostrong May 24, 2025 Khmernote
មិនធម្មតាមែន ប្ដីប្រពន្ធអ្នកកំពង់ចាម ទើបរៀបការថ្មីថ្មោង មកធ្វើការនៅភ្នំពេញបាន5ថ្ងៃសោះ ទិញប៊ូសស្រ្តងញុំា ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ 1គ្រឿងជាចំណងដៃធំ។ ម្ចាស់រង្វាន់ឡានថ្មីខ្លាញ់គោប៊ូសស្រ្តង ប្ដីឈ្មោះ ស៊ូ ទ្រី អាយុ 25ឆ្នាំ ធ្វើការសំណង់ និងប្រពន្ធឈ្មោះ សំបូរ សុម៉ាលី អាយុ 18ឆ្នាំ បច្ចុប្បន្នរស់នៅស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ស៊ូទ្រី បានប្រាប់ថា ខ្លួនទើបរកការងារធ្វើនៅភ្នំពេញបាន5ថ្ងៃ រីឯប្រពន្ធមិនទាន់មានការងារធ្វើទេ ហើយជីវភាពក៏កំពុងជួបការលំបាក ស្រាប់តែមានលាភធំ ទិញប៊ូសស្រ្តងញុំា 1កំប៉ុង ឈ្នះរង្វាន់ឡានថ្មីខ្លាញ់គោ ស្រែកហ៊ោឡើងភ្លាត់សម្លេងផ្អើលពេញការដ្ឋានសំណង់ និងបានបង្ហោះល្បីពេញហ្វេសប៊ុក។ ឥឡូវនេះ










