ប៊ូសស្រ្តងចិត្តល្អ បេះដូងធំ មិននៅស្ងៀម បន្តធ្វើម្ហូបឆ្ងាញ់ៗជូនជនភៀសសឹក និងវីរៈកងទ័ព
Boostrong January 28, 2026 Khmernote

កូនខ្មែរខ្លាចអ្វីនឹងស៊ែរ! បើក្រុមហ៊ុនខ្មែរមួយនេះ មិនខ្លាចនឹងការចំណាយជួយបងប្អូនភៀសសឹក និងវីរៈកងទ័ពផង។ តាំងពីផ្ទុះសង្គ្រាម 2លើក រហូតស្ថានការណ៍ស្ងប់ស្ងាត់ ប៊ូសស្រ្តងនៅតែមិនបោះបង់បងប្អូនខ្មែរយើងចោលទេ គឺបន្តបេសកកម្មធ្វើម្ហូបជូនបងប្អូនភៀសសឹក និងវីរៈកងទ័ពជួរមុខជានិច្ច ដើម្បីឱ្យពួកគាត់បានហូបអាហារឆ្ងាញ់ៗ និងមានភាពកក់ក្ដៅ។

នេះបានហៅថា ខ្មែរជួយខ្មែរ ពិតប្រាកដ។ ប៊ូសស្រ្តង ជាក្រុមហ៊ុនកូនខ្មែរ ដែលមានចិត្តល្អ មានបេះដូងធំជួយខ្មែរច្រើនណាស់ និងតែងតែនៅក្បែរបងប្អូនខ្មែរយើងគ្រប់ពេលដែលត្រូវការ គ្រប់ស្ថានភាពដែលលំបាក។

គួររំលឹកផងដែរថា អំឡុងពេលប្រទេសកំពុងមានសង្រ្គាម ប៊ូសស្រ្តង បានធ្វើម្ហូបជូនបងប្អូនភៀសសឹក និងវីរៈកងទ័ពជាច្រើនទីតាំងរួចមកហើយ។ ជាក់ស្ដែងដូចនៅពេលនេះ ទោះបីស្ថានភាពនៅតាមព្រំដែនខ្មែរ-ថៃ កំពុងស្ងប់ស្ងាត់ក៏ដោយ ក៏ប៊ូសស្រ្តងនៅតែបន្តធ្វើម្ហូបអាហារឆ្ងាញ់ៗជូនបងប្អូនភៀសសឹក និងវីរៈកងទ័ពបន្ថែមទៀត មិនឱ្យពួកគាត់ខ្វះអាហារហូបឡើយ។

គាំទ្រប៊ូសស្រ្តង ដូចបានជួយជនភៀសសឹក និងវីរៈកងទ័ពផ្ទាល់ដៃ!