- BoostrongBoostrong April 9, 2025 Khmernote
សង្រ្កាន្ត 3ថ្ងៃពេញនៅក្រុងប៉ោយប៉ែត ប៊ូសស្រ្តងត្រៀមឡានបាញ់ទឹកពពុះសាប៊ូជាច្រើនគ្រឿងឱ្យបងប្អូនជាតិ អន្តរជាតិ បានត្រជាក់ចិត្ត ត្រជាក់កាយ រាំលេងសប្បាយជាមួយ Idol ល្បីៗ អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី14 15 និង16 ខែមេសា ឆ្នាំ2025 នៅលើមហាវិថីផ្សាររាត្រីទឹកពុះ ទល់មុខសណ្ឋាគារផ្កាយ5 ក្រុងប៉ោយប៉ែត។ ប៊ូសស្រ្តងសង្រ្កាន្តឆ្នាំថ្មី រាំលេងសប្បាយឱ្យណាណី គាស់ប៊ូសស្រ្តងត្រជាក់ៗផឹក និយាយពីថា ឆ្ងាញ់ខ្លាំង មានកម្លាំងរាំលេងក្រឡុកក្រុងប៉ោយប៉ែត បង្កើតអនុស្សាវរីយ៍ជាមួយបងប្អូនជនជាតិខ្មែរ និងអន្តរជាតិដែលមកចូលរួមលេងកំសាន្ត។ ដូច្នេះបងប្អូនអ្នកក្រុងប៉ោយប៉ែត កុំភ្លេចណាត់គ្នាឱ្យបានច្រើនមកលេងមហាសង្រ្កាន្តប៊ូសស្រ្តង ចាប់ពីម៉ោង 12ថ្ងៃត្រង់តទៅ។ បងប្អូនទិញប៊ូសស្រ្តង ផឹកប៊ូសស្រ្តង គឺមានចំណែកបង្កើតមហាសង្រ្កាន្តប៊ូសស្រ្តងក្នុងស្រុកខេត្តបងប្អូន។ ប៊ូសស្រ្តង
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 8, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានត្រៀមបញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដឹកនាំការចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធការដំឡើងពន្ធនាំចូល ដែលអាម៉េរិកដាក់ចេញជាមួយកម្ពុជា នាពេលថ្មីៗនេះ។ ការប្រកាសត្រៀមមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ចូលរួមចរចាជាមួយសហរដ្ឋអាមេរិកខាងលើនេះ ធ្វើឡើងបន្ទាប់ពីនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ មេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នៅកម្ពុជា ផ្ទុះការភ្ញាក់ផ្អើល ជុំវិញការធ្វើសន្និសីទ ស្តីពីការបញ្ជាក់ការឆ្លើយតប របស់ប្រធានាធិបតី សហរដ្ឋអាមេរិក លើការដំឡើងពន្ធជាសកល ប្រមាណ៦០ប្រទេស ជុំវិញពិភពលោក ដែលលោកត្រាំ ហៅថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 7, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ថា វិស័យកសិកម្មកម្ពុជា បានសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំចេញផលិតផល កសិកម្មរាប់លានតោនដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។ ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅសណ្ឋាគារសាងគ្រីឡា ភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋមន្ត្រៅ បានគូសរំលេចថា ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 7, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការដាក់ពន្ធរបស់អាមេរិកដល់ប្រទេសចំនួន ១៨០ ប្រទេសរួមទាំងកម្ពុជាផង គឺដើម្បីទាញទៅរកការចរចាណាមួយនាពេលខាងមុខ ក្នុងគោលដៅផ្ដល់ផលប្រយោជន៍ដល់អាមេរិកខ្លួនឯង។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានបញ្ជាក់ថា កម្ពុជា ក៏បានផ្ញើលិខិតជូនប្រធានាធិបតីអាមេរិករួចហើយ ដើម្បីស្នើសុំការចរចាឡើងវិញ ចំពោះការអនុវត្តពន្ធរវាងប្រទេសទាំងពីរ។ តាមសារលិខិតផ្ញើជូនប្រធានាធិបតីអាមេរិក នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 4, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្លែងក្នុងកិច្ចសម្ភាសពិសេស ចំពោះការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក លើទំនិញនាំចូលពីកម្ពុជា នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ នៅក្នុងជញ្ជីងពាណិជ្ជកម្មលើការនាំចូលរបស់ផលិតផលអាមេរិកមកកម្ពុជា ដែលមានបរិមាណប្រហាក់ប្រហែលជិត ៣០០លានដុល្លារនេះ បន្ទាត់ពន្ធខ្ពស់បំផុត ដែលយើងមានទៅ លើផលិតផលនាំចូល របស់សហរដ្ឋអាមេរិកមកកម្ពុជា គឺមានត្រឹមតែ ២៩.៤% នោះទេ មានន័យថាទាបជាង ៣៥% ដែលជាបន្ទាត់ពន្ធដែលមានជារួម លើផលិតផលនៃពាណិជ្ជកម្មដៃគូទាំងអស់ផងដែរ»។ ថ្នាក់ដឹកនាំក្រសួងខាងលើ បានបានឱ្យដឹងទៀតថា កម្ពុជានៅក្នុងនាមជាសមាជិក
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 4, 2025 Khmernote
ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា “ជាការពិត នៅពេលដែលតម្លើងនូវបន្ទាន់ពន្ធគយ ឬអត្រាពន្ធទៅលើផលិតផលដែលនាំចេញទៅនោះ ជាការពិត នៅពេលដែលតម្លើងអត្រាពន្ធ មានន័យថា ផលិតផលនឹងឡើងថ្លៃ ហើយដែលឡើងថ្លៃគឺនៅប្រទេសដែលជាប្រទេសគោលដៅ ឬជាប្រទេសនាំចូល” នេះជាការលើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងបទសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជានាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥។ លោកជំទាវរដ្ឋមន្ត្រី បានបន្ថែមថា៖ “ដូច្នេះការតម្លើងនេះ គឺអ្នកបញ្ជាទិញដំបូង និងប្រជាជននៅសហរដ្ឋអាមេរិក ដែលជាអ្នកប្រើប្រាស់ផលិតផលពីកម្ពុជា គឺជាអ្នកទទួលរងផលប៉ះពាល់ដំបូង ហើយផលប៉ះពាល់បន្ទាប់គឺកម្ពុជា ជាពិសេសគឺអ្នកដែលធ្វើធុរកិច្ចក្នុងវិស័យដូចជាវិស័យវាយនភណ្ឌ ស្បែកជើង សម្ភារសម្រាប់ធ្វើដំណើរជាដើម”។ បន្ថែមពីលើនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 2, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានស្នើឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញ និង បំផុសចលនាដាំដុះ ចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិត និងរស់រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើកកម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរឡើង។ តាមរយៈសារលិខិត អបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 2, 2025 Khmernote
“កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣ ០០០តោនក្នុងមួយឆ្នាំនោះទេ”។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងកសិកម្មដដែលបានគូសរំលេចថា ក្នុងឆ្នាំ២០២៤ យើងផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត៩០ ម៉ឺនតោន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ៣ម៉ឺនតោន។ កម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ ៥ម៉ឺនតោនទៀត ដែលនៅមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ ។ឯកឧត្តមសង្កត់ធ្ងន់ថា ” គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភពីការមិនអាចផ្គត់ផ្គង់បរិមាណត្រឹមតែ ៣០០០តោនក្នុងមួយឆ្នាំ”។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងកសិកម្មជាការបំភ្លឺនិងកែតម្រូវឡើងវិញចំពោះព័ត៌មានចេញផ្សាយដោយវិទ្យុបារាំងអន្ដរជាតិ(RFI) ដែលបានដកស្រង់ពាក្យសម្ដីរបស់លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជានិយាយអំពីការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី។ “សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីអាចនឹងត្រូវបានពង្រីកបានគ្រប់ពេល ប្រសិនបើមានប្រសិនបើមានកិច្ចសន្យាធានាទិញច្បាស់លាស់ក្នុងតម្លៃខ្ពស់ពីទីផ្សារ និងមានផ្តល់ប្រាក់កក់មុន៥០ភាគរយ










