ប៊ូសស្ត្រងធ្វើម្ហូបបន្ថែម1,000ខ្ទះត្នោត មិនឱ្យបងប្អូនភៀសសឹក និងវីរៈកងទ័ពអត់ឃ្លានឡើយ
Boostrong December 18, 2025 Khmernote

រំភើបចិត្តណាស់ ក្រុមហ៊ុនប៊ូសស្រ្តងចិត្តល្អ ធ្វើម្ហូបបន្ថែម 1,000ខ្ទះត្នោត ជូនបងប្អូនភៀសសឹក និងវីរៈកងទ័ព នៅតំបន់ដែលកំពុងត្រូវការជំនួយបន្ទាន់ខ្លាំង។ ប៊ូសស្រ្តងមិនឱបដៃឈរមើលបងប្អូនខ្មែរអត់ឃ្លានឡើយ ប៊ូសស្រ្តងនឹងនៅចាំជួយទម្រុងបំរុងគ្រប់ពេលវេលា ដរាបណាចំនួនបងប្អូនខ្មែរភៀសសឹកបន្តកើនឡើងខ្លាំងរហូតលើស 40ម៉ឺននាក់ និងវីរៈកងទ័ព នៅតែបន្តឈរជើងនៅជួរមុខប្រយុទ្ធការពារទឹកដីពីជនឈ្លានពានថៃ។

ចំពោះការធ្វើម្ហូបបន្ថែម 1,000ខ្ទះត្នោតនេះ មិនមែនត្រឹមតែបំបាត់ភាពអត់ឃ្លានប៉ុណ្ណោះទេ ប៉ុន្តែជាការផ្ដល់ក្ដីសង្ឃឹម និងផ្ដល់កម្លាំងចិត្ត ដល់បងប្អូនភៀសសឹក និងវីរៈកងទ័ព។


គួររំលឹកផងដែរថា ប៊ូសស្រ្តង បានធ្វើម្ហូបជូនបងប្អូនភៀសសឹកជាច្រើនទីតាំងរួចមកហើយ ឥឡូវនេះក៏កំពុងបន្តធ្វើម្ហូបអាហារជូនបងប្អូនភៀសសឹកនៅតំបន់ផ្សេងៗ និងដឹកជូនវីរៈកងទ័ពជួរមុខបានហូបផងដែរ។
ប៊ូសស្រ្តង នឹងនៅជាមួយបងប្អូនភៀសសឹក និងវីរៈកងទ័ព គ្រប់ពេលដែលត្រូវការ!
គាំទ្រប៊ូសស្រ្តង ដូចបានជួយជនភៀសសឹកនិងវីរៈកងទ័ពផ្ទាល់ដៃ!