ប៊ូសស្រ្តងចិត្តល្អ ចាក់សាំង ចែកអង្ករ និងធ្វើម្ហូបឆ្ងាញ់ៗជូនជនភៀសសឹកបន្តទៀតហើយ
Boostrong February 4, 2026 Khmernote

ប៊ូសស្រ្តងចិត្តល្អ ធ្វើម្ហូបឆ្ងាញ់ៗហើយ ចាក់សាំងជូនបងប្អូនភៀសសឹកជាមធ្យោបាយធ្វើដំណើរជាច្រើនលីត្រទៀត។ ស្ងាត់សង្គ្រាមក៏ពិតមែន តែបងប្អូនភៀសសឹកមួយចំនួន មិនទាន់អាចត្រឡប់ទៅផ្ទះវិញបានទេ ដោយសារការឈ្លានពានរបស់យោធាថៃ។ នៅក្នុងស្ថានភាពដ៏លំបាកនេះ ប៊ូសស្រ្តងនឹងនៅក្បែរបងប្អូនខ្មែរ និងមិនទុកឱ្យបងប្អូនភៀសសឹកនៅឯកោឡើយ។

ក្រុមហ៊ុនខ្មែរមួយនេះ ចិត្តល្អពេកហើយ មិនដែលខ្លាចនឹងចំណាយថវិការាប់លានជួយបងប្អូនភៀសសឹក និងវីរៈកងទ័ពទេ។ រហូតមកទល់ពេលនេះ ប៊ូសស្រ្តង នៅតែបន្តធ្វើម្ហូបអាហារឆ្ងាញ់ៗ ថែមទាំង​​ចែកអង្ករ និងចាក់សាំងជាច្រើនលីត្រជូនបងប្អូនភៀសសឹក ដើម្បីជួយសម្រួលបន្ទុកជីវភាពដល់បងប្អូនភៀសសឹក ឱ្យមានអាហារគ្រប់គ្រាន់ និងងាយស្រួលធ្វើដំណើរ។

ការជួយនេះ មិនមែនគ្រាន់តែជាការផ្តល់អាហារ ឬសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញក្ដីស្រលាញ់ ការយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅ ដែលប៊ូសស្រ្តង ផ្ដល់ជូនបងប្អូនភៀសសឹកក្នុងអំឡុងពេលនេះ។

គាំទ្រប៊ូសស្រ្តង ដូចបានជួយជនភៀសសឹក និងវីរៈកងទ័ពផ្ទាល់ដៃ!