សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងមួយខែ រដ្ឋបានបាត់ចំណូលប្រមាណ៥០លានដុល្លារអាម៉េរិក ពាក់ព័ន្ធនឹងការអន្តរាគមន៍ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកប្រជាពលរដ្ឋពីការឡើងថ្លៃប្រេងឥន្ធនៈ ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ា
សេដ្ឋកិច្ច April 11, 2026 Khmernote

យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងមួយខែ រដ្ឋបានបាត់ចំណូលប្រមាណ៥០លានដុល្លារអាម៉េរិក ពាក់ព័ន្ធនឹងការអន្តរាគមន៍ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកប្រជាពលរដ្ឋពីការឡើងថ្លៃប្រេងឥន្ធនៈ ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ា”។

សម្តេចថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ដែលមានប្រវែង១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្ដាល-សមុទ្រ ខេត្តកែប) នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅខេត្តតាកែវ។ ប្រភព៖ AKP