លោកឧកញ្ញា ហ៊ួត ជា ចែករំលែក ៤ចំណុច នាំទៅរកភាពជោគជ័យ ក្នុងពិធីសម្ពោធក្រុមហ៊ុន ហ៊ួត ជា សាខាក្រុងបាត់ដំបង
PR February 28, 2020 Khmernote

ភាពជោគជ័យរបស់មនុស្សម្នាក់ៗមិនមែនកើតឡើងដោយភាពចៃដន្យទេ គឺត្រូវមានការខិតខំប្រឹងប្រែងដោយខ្លួនឯងដើម្បីសម្រេចគោលដៅក្នុងជីវិត។ ចង់សម្រេចគោលដៅ និងមានភាពជោគជ័យក្នុងជីវិត មនុស្សត្រូវមាន ចំណុច ៤យ៉ាងធំៗ មិនអាចខ្វះបានរួមមាន៖ ជោគជ័យផ្នែកសុខភាពផ្លូវចិត្ត និងផ្លូវកាយ គ្រួសារ ការសិក្សារ និងអាជីព ឫការងារ។។លោក ឧកញ្ញា ហ៊ួត ជា​ បានថ្លែងក្នុងកម្មវិធីសម្ពោធសាខាថ្មីក្រុមហ៊ុន ហ៊ួត ជា ក្នុងខេត្តបាត់ដំបង។ ការចែករំលែក នេះបង្ហាញឲ្យឃើញថា ក្រុមហ៊ុន មានការរីកចម្រើនមកដល់សព្វថ្ងៃនេះអាស្រ័យបានលើការខិតខំប្រឹងប្រែង និងការផ្តល់ទំនុកចិត្តជូនអតិថិជនទូទាំងប្រទេស ដើម្បីការផ្តល់សេវាកម្ម និងសហការធ្វើការក្នុង រយៈពេលយូរអង្វែង។

លោកហ៊ួត ជាប្រធានក្រុមហ៊ុនហ៊ួត ជាខូអិលធីឌីផ្គត់ផ្គង់សម្ភារៈសំណង់ បានមានប្រសាសន៍ថាមានវិនិយោគិនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសបានបោះទុនខ្ទង់លានដុល្លារធ្វើការវិនិយោគអាជីវកម្មក្នុងខេត្តណាមួយនោះ ដោយការវិនិយោគនេះវាទាល់តែខេត្តនោះមានសក្ដានុពលអ្វីមួយ ទើបធ្វើឲ្យពួកគេចាប់អារម្មណ៍។ចក្ខុវិស័យរបស់ក្រុមហ៊ុនហ៊ួត ជាគឺចង់ក្លាយជាក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់សម្ភារៈសំណង់ធំជាងគេនៅកម្ពុជា ជាមួយសាខានៅទួរទាំង២៥រាជធានី ខេត្តហើយយើងមានបេសកកម្មជួយដល់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ក៏ដូចជាអ្នកប្រើប្រាស់សម្រេចនូវគម្រោងធំៗ ក៏ដូចជាទទួលបានផលិតផលមានគុណភាព ប្រកបដោយភាពងាយស្រួលនិងមានទំនុកចិត្ត។ បន្ថែមពីនេះ អតិថិជនអាចធ្វើការទាក់ទងរាល់ការជាវទំនិញពីក្រុមហ៊ុន ហ៊ួត ជា ទៅកាន់លោក ហ៊ួត លីម៉េង ជាម្ចាស់សាខាផ្ទាល់នៅបាត់ដំបង និងលេខទូរស័ព្ទ៖ 078530000/010530000