ទឹកប្រាក់ ៣៦លានរៀល ត្រូវបានផ្តល់ជូនអតិថិជនរបស់ធនាគារ ស្ថាបនា និង វីង
PR July 3, 2020 Chan Sreyny

ត្រឹមតែ ៧សប្តាហ៏សោះធនាគារ ស្ថាបនា និងធនាគារឯកទេសវីងបានផ្តល់ទឹកប្រាក់ចំនួន ៣៦លានរៀល ដល់អតិថិជនមានសំណាង​ដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីងឬផ្ទេរប្រាក់ទៅវិញទៅមករវាង វីង និងធនាគារ ស្ថាបនា។ ក្រោយពីបានប្រកាសផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់អតិជនរបស់ខ្លួនកាលពីខែឧសភាថ្មីៗនេះ ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា កន្លងមកបានផ្តល់រង្វាន់ទឹកប្រាក់៨លាន​រៀលមួយរង្វាន់ជារៀងរាល់ខែ រួមជាមួយទឹកប្រាក់ ១លានរៀល ០២រង្វាន់ និងទឹកប្រាក់ ​៤០ម៉ឺន​រៀល ចំនួន ០៥រង្វាន់ ជូនដល់អតិថិជនជារៀងរាល់សប្តាហ៍ផងដែរ។

ដើម្បីទទួលបានសំណាងទាំងនេះ អតិថិជនធនាគារ ស្ថាបនា ទាំងអស់គ្រាន់តែធ្វើការទូទាត់បង់​ប្រាក់កម្ចី​របស់ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬ តាម​ភ្នាក់ងារវីងជិត ៨០០០កន្លែងនៅទូទាំងប្រទេស នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ចំនួន ៨លាន​រៀល មួយរង្វាន់ជារៀងរាល់ខែ និងទឹកប្រាក់ ១លានរៀល ០២រង្វាន់ប្រចាំសប្តាហ៏បាន​យ៉ាងស្រួល។

សម្រាប់អតិថិជនដែលធ្វើការផ្ទេរប្រាក់ពី​គណនីធនា​គារ​ ស្ថាបនា មកវីង តាមរយៈ Sathapana Mobile ឬពីគណនីវីងទៅគណនីធនាគារ ស្ថាបនា នោះពួកគេនឹងអាចមានឱកាសឈ្នះទឹកប្រាក់​ ៤០ម៉ឺន​រៀល ចំនួន ០៥រង្វាន់ រៀងរាល់សប្តាហ៍ផងដែរ។
ក្រុមការងាររបស់ធនាគារឯកទេសវីងនិងធនាគារ ស្ថាបនា នឹងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជន​ដែលមានសំណាងក្លាយ​ជា​ម្ចាស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះជារៀងរាល់សប្តាហ៍ និងប្រចាំខែតាមរយៈ​ទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេស វីង និង ធនាគារ​ ស្ថាបនា៕