ទឹកប្រាក់ ២៦លានរៀល និងម៉ូតូ ៣គ្រឿង កំពុងរងចាំអ្នកដែលបង់ប្រាក់កម្ចីអម្រឹតតាមវីង
PR June 24, 2020 Chan Sreyny

ដើម្បីជាកាដូដល់អតិជនរបស់ខ្លួន វីងនិងអម្រឹត បានបន្តផ្តល់រង្វាន់ទឹកប្រាក់សរុបចំនួន២៦លានរៀល និងម៉ូតូ៣គ្រឿងបន្ថែមទៀត សម្រាប់ផ្តល់ជាសំណាងដល់អតិថិជនរបស់អម្រឹត ចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។ ដើម្បីទទួលបានរង្វាន់ទាំងនេះ លោកអ្នកគ្រាន់តែទូទាត់ប្រាក់កម្ចីរបស់អម្រឹតតាមគណនីវីង ឬ ភ្នាក់ងារវីងណាមួយដែលនៅជិតអ្នក លោកអ្នកនឹងមានឱកាសឈ្នះទឹកប្រាក់១លានរៀលចំនួន២រង្វាន់ជារៀងរាល់សប្តាហ៍ និងម៉ូតូ១គ្រឿងរាល់ខែ។

ធនាគារឯកទេសវីង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នឹងធ្វើការប្រកាសឈ្មោះអ្នកឈ្នះជារៀងរាល់សប្តាហ៍ និងផ្សាយផ្ទាល់ការចាប់រង្វាន់ស្វែងរកអ្នកឈ្នះប្រចាំខែ តាមរយៈគេហទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន។ រាល់អតិថិជនដែលបានឈ្នះរង្វាន់ ក្រុមការងារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នឹងធ្វើការទាក់ទងទៅដើម្បីធ្វើការប្រគល់រង្វាន់។ ជាមួយគ្នានេះដែរ អតិថិជនរបស់វីង និងអម្រឹត ក៏អាចធ្វើការផ្ទេរប្រាក់ ពីគណនីអម្រឹតទៅគណនីវីង តាមរយៈកម្មវិធី អម្រឹត ម៉ូបាល ឬពីគណនីវីងទៅគណនីអម្រឹត តាមរយៈកម្មវិធីស្មាតហ្វូនវីង ឬ USSD *989#។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖
០២៣ ៩៩៩ ៩៨៩ / ០១២ ៩៩៩ ៤៨៩ ធនាគារឯកទេស វីង
០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត៕