បុរី Golden Key បញ្ចុះ​តម្លៃ​ពិសេសបំផុត ក្នុងពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់គម្រោងដំបូងក្នុងរាជធានីភ្នំពេញ
PR July 17, 2020 Chan Sreyny

ភ្នំពេញ​៖ នៅ​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០២០ បុរី Golden Key បានរៀបចំ​ពិធី​បញ្ចុះបឋមសិលាបើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នូវគម្រោង​លំនៅដ្ឋាន​ប្រណិត​ដំបូងរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ដែលមាន​ទីតាំង​ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លំនៅដ្ឋានប្រណិតក្នុង​គម្រោង​នេះ មានដូចជាប្រភេទផ្ទះអាជីវកម្ម (Shop House) និងលំនៅដ្ឋានសម្រាប់រស់នៅ (Link House) ដែលមាន​តម្លៃ​ចាប់ពី ១៨ម៉ឺនដុល្លារឡើងទៅ​។

​លោកជំទាវ សុវណ្ណ តេម៉ា អគ្គនាយិកាបុរី Golden Key បាន​ថ្លែង​នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់​នេះថា៖ គម្រោងលំនៅដ្ឋានប្រណិត បុរី Golden Key សាងសង់ឡើង គឺដើម្បីបង្កើតនូវក្តីស្រមៃនៃការរស់នៅដ៏ស្រស់ស្រាយសម្រាប់ទាំងអស់គ្នា តាមរយៈការរួមបញ្ចូលនូវបរិយាកាសបរិសុទ្ធ និងភាពទំនើបនៅក្នុងលំនៅដ្ឋានដែលសាងសង់ឡើងយ៉ាងយកចិត្តទុកដាក់ដោយវិស្វករជំនាញ និងត្រឹមត្រូវតាមស្តង់ដាស្ថាបត្យកម្មសំណង់អន្តរជាតិ។

គម្រោងបុរី Golden Key មានផ្ទះចំនួន ៤០ល្វែង ដែលនឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ១១ខែ។ គម្រោងនេះស្ថិតនៅក្នុងតំបន់មានសក្តានុពល និងកំពុងអភិវឌ្ឍន៍ខ្លាំងលើវិស័យអចលនទ្រព្យ មានប្រជាជនរស់នៅច្រើន ហើយហ៊ុំព័ទ្ធដោយផ្សារ​ទំនើប សាលារៀន មន្ទីរពេទ្យ ធនាគារ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលផ្តល់នូវភាពងាយស្រួលបំផុតសម្រាប់ការរស់នៅ។

លោកជំទាវអគ្គនាយិកា បានបញ្ជាក់បន្ថែមពីគោលដៅចម្បងរបស់បុរី Golden Key ថា៖ «យើងចង់ឲ្យប្រជាជនទូទៅទទួលបានលំនៅដ្ឋានមួយដែលប្រណិត​ រឹងមាំ មានតម្លៃសមរម្យសម្រាប់រស់នៅ និងអាចប្រកបរបរអាជីវកម្មបាន​។»
គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលធ្វើការទិញប្រភេទផ្ទះនៅក្នុងឱកាស​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់គម្រោងដំបូងរបស់បុរី Golden Key នេះ ទទួលបាននូវប្រូម៉ូសិនភ្លាមៗ ដែលប្រូម៉ូសិនសម្រាប់ការបង់ផ្តាច់ទៅលើប្រភេទផ្ទះអាជីវកម្ម (Shop House) ទទួលបានការបញ្ចុះតម្លៃ ១១,០០០ដុល្លារ ហើយសម្រាប់ប្រភេទលំនៅដ្ឋានសម្រាប់រស់នៅ (Link house) ប្រូម៉ូសិនសម្រាប់ការបង់ផ្តាច់ គឺទទួលការបញ្ចុះតម្លៃ ៨,៨០០ដុល្លារ រួមនឹងបរិក្ខាបំពាក់នៅក្នុងផ្ទះជាច្រើនមុខទៀត​។

​សម្រាប់​ព័ត៌មានលម្អិតរបស់គម្រោង បុរី Golden Key លោកអ្នកអាចទំនាក់ទំនង៖ 087 288 688 ។