លក្ខណៈពិសេសថ្មីៗនៃកម្មវិធី Prince Bank App កំពុងរង់ចាំលោកអ្នក
PR April 30, 2020 Chan Sreyny

រាជធានីភ្នំពេញ [ថ្ងៃទី30​ ខែមេសា ឆ្នាំ ២០២០] – ធនាគារ ព្រីនស៍ នៅតែបន្តពង្រីកអាជីវកម្មរបស់ខ្លួនហើយក៏បានផ្តោតការយកចិត្តទុកដាក់លើប្រព័ន្ធឌីជីថលរបស់ខ្លួនផងដែរ។ កម្មវិធី Prince Bank App ត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងសេវាកម្ម និងមុងងារថ្មីៗដែលលើសពីអ្វីដែលធនាគារដទៃទៀតផ្តល់ជូន។ យើងមានគោលបំណងក្នុងការក្លាយជា“ ធនាគារឌីជីថលដ៏ល្អបំផុតនៅកម្ពុជា” ដោយធានាថាអតិថិជនរបស់យើងនឹងបន្តទទួលបានបទពិសោធន៍ធនាគារឌីជីថលដ៏ល្អបំផុត។

យើងបានកែលម្អនូវមុខងារថ្មីៗជាច្រើននៅក្នុងកម្មវិធី Prince Bank App របស់យើងដូចជា៖
✓ គណនី៖ បង្កើតគណនីសន្សំ គណនីចរន្ត និងគណនីធនាគារអាទិភាព តាមតម្រូវការរបស់លោកអ្នក
✓ ប្រាក់បញ្ញើ៖ បើកគណនីបញ្ញើមានកាលកំណត់ថ្មី ប្រកបដោយភាពងាយស្រួលជាមួយនឹងជម្រើសដែលអ្នកចង់បាន
✓ ការទូទាត់វិក្កយបត្រ ៖ ទូទាត់វិក្កយបត្ររបស់អ្នកគ្រប់ពេលវេលាគ្រប់ទីកន្លែង​ ដូចជា បញ្ចូលទឹកប្រាក់ទូរស័ព្ទ អ៊ីនធើណែត និងទូរទស្សន៍ កម្មវិធីកម្សាន្ត សេវាសាធារណៈ និងធានារ៉ាប់រង
✓ ការបង្ហាញប័ណ្ណរូបវ័ន្ត ៖ អាចត្រួតពិនិត្យប័ណ្ណឥណពន្ធរបស់លោកអ្នកកាន់តែងាយស្រួលនៅក្នុងទូរស័ព្ទដៃរបស់អ្នកផ្ទាល់
✓ ស្នើសុំប័ណ្ណ ៖ អាចស្នើសុំប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាន តាមរយៈទូរស័ព្ទរបស់អ្នក
✓ ការគ្រប់គ្រងប័ណ្ណ ៖ មានភាពបត់បែនក្នុងការផ្អាកដំណើរការប័ណ្ណរបស់អ្នកជាបណ្តោះអាសន្ន ឬដាក់ដំណើរការប័ណ្ណជាថ្មីម្តងទៀត និងផ្លាស់ប្តូរលេខសម្ងាត់ប័ណ្ណ

✓ ការគ្រប់គ្រងមូលប្បទានប័ត្រ៖ អ្នកអាចស្នើសុំសៀវភៅមូលប្បទានប័ត្រថ្មីពីគ្រប់ទីកន្លែង ហើយអាចជ្រើសរើសសាខាណាមួយដើម្បីមកទទួលយក
✓ ចែករំលែកកម្មវិធី ៖ ងាយស្រួលក្នុងការចែករំលែកកម្មវីធីទៅកាន់បណ្តាញទំនាក់ទំនងសង្គម​
✓ សារជូនដំណឹង ៖ ទទួលបានសារជូនដំណឹងភ្លាមៗដែលបង្ហាញពីប្រតិបត្តិការថ្មីៗ និងសកម្មភាពធនាគារ
✓ កាបូបអេឡិចត្រូនិចបាគង ៖ ផ្ទេរប្រាក់ភ្លាមៗទៅកាន់កាបូបអេឡិចត្រូនិចបាគងណាមួយជាមួយកម្មវិធី Prince Bank App របស់យើង ហើយរីករាយនឹងការទូទាត់ដោយគ្មានសាច់ប្រាក់ដោយគ្រាន់តែធ្វើការស្កេន ដើម្បីទូទាត់ដោយផ្ទាល់នៅតាមហាងទំនិញដែលជាដៃគូ
✓ គណនីរួម ៖ ថ្មី! សម្រាប់ម្ចាស់គណនីរួមអាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួលជាមួយនឹងជម្រើសនៃការអនុម័តពីភាគីទាំងសងខាងលើមុខងារគណនីរួម
✓ ដែនកំណត់ប្រតិបត្តិការ ៖ អាចធ្វើការកំណត់ដែនកំណត់សម្រាប់ការផ្ទេរប្រាក់ក្នុងមួយប្រតិបត្តិការ ក៏ដូចជាដែនកំណត់សម្រាប់ការផ្ទេរប្រាក់ជារៀងរាល់ថ្ងៃដែលស្របតាមតម្រូវការរបស់លោកអ្នក
✓ ទីតាំង ៖ ពិនិត្យព័ត៌មានថ្មីៗទាក់ទងទៅនឹងសាខា ឬទីតាំងអេធីអឹមនីមួយៗដូចជា៖ លេខទូរស័ព្ទទំនាក់ទំនង ម៉ោងប្រតិបត្តិការ និងអាសយដ្ឋានរបស់ស្ថាប័នជាដើម
លោកអ្នកអាចទទួលបានមុខងារថ្មីៗដ៏ទំនើបទាំងនេះ ដោយគ្រាន់តែធ្វើការទាញយកកម្មវិធី Prince Bank App ឥឡូវនេះ។
ប្រសិនបើលោកអ្នកនៅមិនទាន់ក្លាយជាម្ចាស់គណនីណាមួយនៅធនាគារ ព្រីនស៍ ទេនោះ សូមកុំបារម្ភ លោកអ្នកគ្រាន់តែទាញយកកម្មវិធី Prince Bank App ហើយដាក់ពាក្យស្នើសុំបើកគណនីដោយផ្ទាល់តាមរយៈកម្មវិធី Prince Bank App បានកាន់តែងាយស្រួល។
សូមទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមទូរសព្ទរបស់ធនាគារ ព្រីនស៍ តាមរយៈទូរសព្ទលេខ ១៨០០ ២០ ៨៨៨៨ សម្រាប់ព័ត៌មានបន្ថែម។ សូមអរគុណ!