ក្រុមហ៊ុន ហ៊ួត ជា សម្ពោធ 7 សាខាត្រឹមរយៈពេល ១ ខែ
PR March 20, 2020 Khmernote

ទោះបីជាស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះនៅតំបន់អាស៊ាន ក្រុមហ៊ុនហ៊ួត ជា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ទូទាំងប្រទេសកម្ពុជា បានសម្ពោធផ្តល់សិទ្ធចែកចាយសាខារហូតដល់ 7 សាខារួមមានខេត្ត ពោធិសាត់ បាត់ដំបង ឱត្តមានជ័យ ខេត្តកណ្តាល ត្យូងឃ្មុំ កំពង់ស្ពឺ ក្នុងខែកុម្ភៈកន្លងមកនេះ។ នេះសបង្ហាញពីភាព ជោគជ័យដ៏ខ្លាំងក្លា របស់ក្រុមហ៊ុន ហ៊ូត ជាក្នុងវិស័យផ្គត់ផ្គង់សម្ភារៈសំណង់ដែលកាន់តែមានការរីកចម្រើន ព្រមជាមួយនឹងការកសាងទំនុកចិត្ត និងផ្តល់ភាពងាយស្រួលកាន់តែខ្លាំងឡើង សម្រាប់ការប្រើប្រាស់សម្ភារៈសំណង់ដែលមានគុណភាពល្អ និងសេវាកម្មឆាប់រហ័សជូនអតិថិជន។