អាជីវកម្ម
  • រថយន្តអគ្គិសនីខ្នាតតូចរបស់ក្រុមហ៊ុនចិន ដែលលក់ដាច់បំផុតនៅលើពិភពលោក នឹងត្រូវដំឡើងនៅក្នុងប្រទេសវៀតណាម
    អាជីវកម្ម
    February 20, 2023 Khmernote

    រថយន្តអគ្គិសនីខ្នាតតូច Wuling Hongguang Mini ដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន នឹងត្រូវដំឡើងនៅក្នុងប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយសាជីវកម្ម TMT Motors របស់វៀតណាម និង SGMW ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន General Motors របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន SAIC និង Wuling របស់ចិន រថយន្ត Wuling Hongguang Mini នឹងដំឡើងរថយន្តនៅក្នុងរោងចក្ររបស់ខ្លួននៅខេត្ត Hung Yen ភាគខាងជើង ហើយលក់ចែកចាយ។ ចាប់តាំងពីដាក់ដំណើរការលក់ជាលើកដំបូងក្នុងខែកក្កដា

  • មហាសេដ្ឋី Elon Musk បិទការិយាល័យរបស់ Twitter នៅឥណ្ឌាចំនួន ២ បន្ទាប់ពីបានបណ្ដេញបុគ្គលិកចេញជាង ៩០%
    អាជីវកម្ម
    February 18, 2023 Khmernote

    មហាសេដ្ឋី Elon Musk បានបិទការិយាល័យរបស់ក្រុមហ៊ុន Twitter ចំនួន ២ នៅឥណ្ឌា បន្ទាប់ពីបណ្ដេញបុគ្គលិកជាង ៩០% ចេញកាលពីឆ្នាំមុន។ យើងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg កាលពីថ្ងៃសុក្របានឱ្យដឹងថា ក្រុមហ៊ុន Twitter Inc បានបិទការិយាល័យចំនួនពីរក្នុងចំណោមការិយាល័យចំនួនបីនៅក្នុងប្រទេសឥណ្ឌា។ របាយការណ៍បានបន្ថែមថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមបានបិទការិយាល័យនៅទីក្រុង New Delhi និង Mumbai ប៉ុន្តែនៅតែបន្តប្រតិបត្តិការការិយាល័យរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូងនៃទីក្រុង Bengaluru។ ជាមួយគ្នានេះដែរ Bloomberg បានរាយការណ៍ថា Twitter ក្រោមម្ចាស់ថ្មីគឺ Elon Musk បានបណ្តេញបុគ្គលិកជាង

  • មេធំ Facebook គ្រោងកាត់បន្ថយបុគ្គលិកបន្ថែមទៀត ក្រោយបញ្ឈប់អស់ជាង ១ម៉ឺននាក់កាលពីឆ្នាំមុន
    អាជីវកម្ម
    February 14, 2023 Khmernote

    Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook​ គ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកបន្ថែមទៀតនៅក្នុងសប្ដាហ៍ខាងមុខនេះ នេះបើយោងតាមសេចក្ដីរាយការណ៍​ដែលចេញផ្សាយដោយសារព័ត៌មាន Financial Times។ តាមប្រភពដដែល ការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានធ្លាក់ចុះដល់កម្រិតមួយគួរឱ្យកត់សម្គាល់ ខណៈពេលដែលក្រុមហ៊ុនគ្រោងកាត់បន្ថយការងារថ្មី។ ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រាប់អ្នកវិភាគថា ក្រុមហ៊ុនអាចក្លាយជា “អង្គភាពតូចជាងមុនបន្តិច” នៅចុងឆ្នាំ ២០២៣ នេះ ។ គួរបញ្ជាក់ថា Meta ទំនងជានឹងប្រកាសពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីក្រុមហ៊ុនបានបញ្ចប់ការពិនិត្យឡើងវិញនូវការអនុវត្តរបស់បុគ្គលិកនៅក្នុងខែមីនា។ ហើយកាលពីខែវិច្ឆិកា ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកចំនួន ១១,០០០នាក់ ឬប្រហែល ១៣ភាគរយ នៃកម្លាំងការងារទូទាំងពិភពលោករបស់ខ្លួន។

  • ចិត្តបុណ្យមែន! ម្ចាស់ហាងកាហ្វេមួយ នៅក្រុង Skopje សុខចិត្តផ្ដល់កាហ្វេឥតគិតថ្លៃ  ដល់អតិថិជន​ដែលបានបរិច្ចាគប្រាក់ដល់ជនរងគ្រោះនៅតួកគី
    អាជីវកម្ម
    February 13, 2023 Khmernote

    ម្ចាស់ហាងកាហ្វេមួយ​កន្លែងនៅទីក្រុង Skopje ប្រទេសម៉ាសេដូនៀ បានបង្កើតគំនិតមួយ គឺផ្ដល់កាហ្វេឥតគិតថ្លៃដល់អតិថិជដែលហៅទូរស័ព្ទទៅកាន់កាកបាទក្រហមម៉ាសេដូនៀ ដើម្បីផ្ដល់ជំនួយដល់ជនរងគ្រោះក្នុងសោដនាកម្មគ្រោះរញ្ជួយដីនៅប្រទេសតួកគី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ហាងកាហ្វេ Skopje នៅទីក្រុង Skopje ដែលមានម្ចាស់ឈ្មោះថា Sasho Shotarevski។ គួរបញ្ជាក់ផងដែរថា គំនិតរបស់ម្ចាស់ហាងកាហ្វេចិត្តធម៌ខាងលើនេះ ត្រូវបានបំផុសដោយកូនស្រីរបស់គាត់ និងរឿងរ៉ាវចែករំលែករបស់ពួកគេអំពីការរញ្ជួយដីឆ្នាំ១៩៦៣ នៅ Skopje ។ លោកបានឡើកឡើងថា បំណងរបស់លោកគឺចង់ធ្វើអ្វីមួយដើម្បីជួយដល់ជនរងគ្រោះ ដូច្នេះ អតិថិជនគ្រប់រូបដែលដកការចំណាយលើកាហ្វេមួយកែវ​ បរិច្ចាគទៅកាន់កាកបាទក្រហម នឹងទទួលបានកាហ្វេវិញឥតគិតថ្លៃ ហើយអតថិជនចង់បរិច្ចាគក្នុងចំនួនទឹកប្រាក់ប៉ុន្មានក៏បានដែរ៕ អត្ថបទ៖ លីនី ប្រភព​៖

  • មកស្គាល់ដំណាំចំណូលខ្ពស់ ១ប្រភេទ ដែលកំពុងមានតម្រូវការទីផ្សារខ្លាំងក្នុងពេលបច្ចុប្បន្ន
    អាជីវកម្ម
    February 9, 2023 Khmernote

    អ្នកជំនាញផ្នែកជីវៈចម្រុះនៃក្រសួងបរិស្ថានបានលើកឡើងថា បច្ចុប្បន្ននេះ ប្រភេទដំណាំ វ៉ាន់នីឡា គឺជាដំណាំវល្លិ៍ ដែលភាគច្រើនកំពុងតែមានតម្រូវការខ្ពស់ សម្រាប់យកទៅប្រើប្រាស់ដាក់ក្នុងភេសជ្ជៈ និងគ្រឿងសម្អាង ជាពិសេសប្រភេទដំណាំនេះ អាចនឹងទទួលបានចំណូលច្រើននៅពេលប្រមូលផល ខណៈទីផ្សារបាន និងកំពុងតែមានតម្រូវការខ្ពស់នោះ។ សម្រាប់ប្រភេទដំណាំ វ៉ាន់នីឡានេះ ដើម្បីឱ្យការដាំដុះ និងការទទួលបាននូវទិន្នផល និងចំណូលកាន់តែខ្ពស់នោះ ត្រូវមានមានការមើលថែទាំបានល្អ មានបច្ចេកទេសខ្ពស់ក្នុងការដាំដុះ មានអាកាសធាតុ និងភូមិសាស្រ្ដល្អផងដែរ។ ក្នុងដំណើរចុះពិនិត្យមើលពីវឌ្ឍនភាពនៅក្នុងមជ្ឈមណ្ឌលកេសរកូល សុខ អាន ភ្នំគូលែន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប លោក ចន្ធី សុមេត្ដា ប្រធានការិយាល័យជីវៈសុវត្ថិភាពនៃក្រសួងបរិស្ថានបានបញ្ជាក់ថា

  • ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម ប្រកាសកាត់បន្ថយបុគ្គលិក ខណៈក្រុមហ៊ុនកំពុងជាប់គាំងការនាំចេញរថយន្តជាលើកដំបូង
    អាជីវកម្ម
    February 7, 2023 Khmernote

    ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម Vinfast ប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។ ការកាត់បន្ថយនេះ ចំពេលការចាប់ផ្ដើមអាជីវកម្មរបស់ក្រុមហ៊ុនកំពុងជាប់គាំង ជាមួយនឹងការនាំចេញរថយន្តជាលើកដំបូង និងរៀបចំសម្រាប់ការចុះបញ្ជីភាគហ៊ុន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឱ្យដឹងថា ក្រុមហ៊ុន Vinfast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup JSC (VIC.HM) បាននិងកំពុងផ្លាស់ប្តូរទៅពង្រីកនៅសហរដ្ឋអាមេរិក ដោយសង្ឃឹមថា នឹងប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតរថយន្តដែលមានស្រាប់។ អ្នកនាំពាក្យក្រុមហ៊ុន VinFast បាននិយាយថា ក្រុមហ៊ុនមិនកាត់បន្ថយបុគ្គលិកនៅក្នុងប្រទេសវៀតណាមឡើយ ប៉ុន្តែចំពោះការកាត់បន្ថយនៅសហរដ្ឋអាមេរិក គេមិនដឹងថាផ្នែកណាខ្លះរងប៉ះពាល់នោះទេ។ គួរបញ្ជាក់ផងដែរថា VinFast ដែលបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងឆ្នាំ២០១៩ បានជួលមនុស្សប្រហែល ១៥០នាក់នៅក្នុងសហរដ្ឋអាមេរិក៕ អត្ថបទ៖ លីនី ប្រភព៖ vnexpress

  • កម្រណាស់! ក្រុមហ៊ុន Apple ដែលតែងកើនប្រាក់ចំណេញ គ្រោងនឹងប្រកាសពីការធ្លាក់ចុះប្រាក់ចំណូលរបស់ខ្លួនជាលើកដំបូង
    អាជីវកម្ម
    February 3, 2023 Khmernote

    ក្រុមហ៊ុន Apple Inc ត្រូវបានគេប៉ាន់ស្មានថា នឹងរាយការណ៍ពីធ្លាក់ចុះប្រាក់ចំណូលប្រចាំត្រីមាស ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈជិត ៤ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ យោងតាមក្រុមហ៊ុនវិភាគឈ្មោះថា Refinitiv បានឱ្យដឹងថា ក្រុមហ៊ុន​ Apple ត្រូវបានគេរំពឹងថា នឹងរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ពីការលក់ទូរស័ព្ទ iPhone ដែលបានធ្លាក់ចុះប្រហែល ៥% សម្រាប់ត្រីមាសសំខាន់ៗ ដោយពេលវេលាចុងក្រោយនៃការធ្លាក់ចុះការលក់ គឺនៅក្នុងអំឡុងខែសីហា ដល់ខែតុលា ក្នុងឆ្នាំ២០២០ ដែលជាខែនៃការរាតត្បាតនៃជំងឹ កូវីដ-១៩ ។ ជាមួយគ្នានេះដែរ

  • ក្រសួងពាណិជ្ជកម្ម៖ ការចុះបញ្ជីពាណិជ្ជកម្មថ្មីបានជាង ១ម៉ឺនក្រុមហ៊ុន ក្នុងឆ្នាំ២០២២
    អាជីវកម្ម
    February 2, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីក្រុមហ៊ុន សហគ្រាសថ្មីបានចំនួនសរុប ១០ ៧០១ ក្នុងឆ្នាំ២០២២ កើនឡើង ៤០ភាគរយ ធៀបនឹងឆ្នាំ២០២១ដែលការកើនឡើងនេះឆ្លុះបញ្ជាំងពីការងើបឡើងវិញនៃ សេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ-១៩។ ក្នុងរបាយការណ៍ចេញផ្សាយកាលកាលពីដើមសប្តាហ៍ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ករណីស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម មាន ៨៨៨ ក្រុមហ៊ុន កើន៣៨ភាគរយធៀបនឹង ៦៤៣ ក្រុមហ៊ុន ក្នុងឆ្នាំ២០២១។ ករណីស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណតាមប្រព័ន្ធអេឡិចត្រូនិក មានជាង ៦ពាន់ ក្រុមហ៊ុនហើយ បន្ថែមពីលើនេះ ក្រសួងបញ្ជាក់ថា ក្រុមហ៊ុនស្នើសុំបម្រុងទុកនាមករណ៍ មានជាង ១៣

  • ខេត្តក្រចេះ មានសក្ដានុពលលើវិស័យធនធម្មជាតិ ខណៈបច្ចុប្បន្នខេត្តនេះមានក្រុមហ៊ុនរុករក និងស្វែងរករ៉ែចំនួន ១០០ក្រុមហ៊ុន
    អាជីវកម្ម
    February 1, 2023 Khmernote

    ខេត្តក្រចេះមានសក្ដានុពលលើវិស័យធនធម្មជាតិ ដូចជាវិស័យរ៉ែថ្មីក្រានីត ខណៈបច្ចុប្បន្នខេត្តនេះមានក្រុមហ៊ុនរហូតទៅដល់ ១០០ក្រុមហ៊ុន កំពុងវិនិយោគរុករក និងស្វែងរករ៉ែ។ នេះបើយោងតាមការដកស្រង់ប្រសាសន៍របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ពីការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់​រដ្ឋបាលខេត្តក្រចេះ” នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ​នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម បានថ្លែងថា ខេត្តក្រចេះមានសក្តានុពលលើ​វិស័យធនធាន​ធម្មជាតិ ដូចជាវិស័យរ៉ែថ្មីក្រានីត ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្នួល ស្រុកចិត្របុរី និងស្រុក សំបូរ។ ទន្ទឹមនេះ នៅក្នុងខេត្តក្រចេះមានក្រុមហ៊ុនរុករក និងស្វែងរករ៉ែចំនួន៦១ក្រុមហ៊ុន ស្មើនឹង ៦៥អាជ្ញាបណ្ណ ក្រុមហ៊ុនស្រាវជ្រាវរ៉ែលោហៈចំនួន

  • ក្រុមហ៊ុន តូយ៉ូតា នៅតែខ្លាំង ដោយរក្សាតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតលើពិភពលោក ៣ឆ្នាំ​ជាប់ៗគ្នា
    អាជីវកម្ម
    February 1, 2023 Khmernote

    ក្រុមហ៊ុន Toyota Motor Corp បានរក្សាតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតលើពិភពលោកក្នុងឆ្នាំ២០២២ ដោយលក់រថយន្តបានចំនួន ១០.៥លានគ្រឿង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia កាលពីពេលថ្មីៗនេះ។ តាមប្រភពដដែល ក្រុមហ៊ុនរបស់ជប៉ុនមួយនេះ បានរក្សាតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោកក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា។ ជាក់ស្ដែងនៅក្នុងវិស័យលក់រថយន្ត ក្រុមហ៊ុនជាច្រើនបានបង្ហាញពីការលក់ធ្លាក់ចុះជាសកល ដែលរួមមាន៖ អង្គភាពដឹកទំនិញ Hino Motors និងក្រុមហ៊ុនផលិតរថយន្តតូច Daihatsu និងក្រុមហ៊ុន Volkswagen Group។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota បានបង្កើនផលិតកកម្មនៅលើពិភពលោក ៥ភាគរយនៅឆ្នាំ២០២២​ ដោយសារតែមានតម្រូវការខ្លាំងនៅអាស៊ី និងការកើនឡើងនៃសមត្ថភាពផលិត រួមទាំងការបង្កើនប្រសិទ្ធភាពនៅអាស៊ី