អាជីវកម្ម
  • ក្រសួងសាធារណការ បើកឱ្យបណ្ដាក្រុមហ៊ុនក្នុងស្រុក ចូលរួមការដេញថ្លៃ ជ្រើសរើសការផ្គត់ផ្គង់សម្ភារ និងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យាសម្រាប់ឆ្នាំ២០២៣
    អាជីវកម្ម
    July 20, 2023 Khmernote

    ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះ បានសេចក្ដីជូនដំណឹងដល់បណ្ដាក្រុមហ៊ុនក្នុងស្រុក (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសការផ្គត់ផ្គង់សម្ភារៈ និងបរិក្ខាបច្ចេកទេសព័ត៌មានវិទ្យាសម្រាប់ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសាធារការ និងដឹកជញ្ជូន។ ដើម្បីចូលរួមដេញថ្លៃ ក្រសួងបាន​រៀបចំឯកសារសម្រាប់ក្រុមហ៊ុន /សហគ្រាសបំពេញ ដែលមានដាក់លក់នៅ អង្គភាពលទ្ធកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋានផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ តទៅរៀងរាល់ម៉ោងធ្វើការ (លេខទូរស័ព្ទទំនាក់ទំនង៖

  • ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនល្បីៗ កំពុងសម្រុកទៅវិនិយោគនៅប្រទេសថៃក្នុងរង្វង់ទឹកប្រាក់រាប់ពាន់លានដុល្លារ
    អាជីវកម្ម
    July 19, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន កំពុងសម្រុកទៅកាន់ប្រទេសថៃជាមួយនឹងការវិនិយោគក្នុងរង្វង់ទឹកប្រាក់ជាច្រើនពាន់លានបាត ដែលនេះនឹងជួយជំរុញគោលដៅរបស់ប្រទេសថៃ ក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្ម រថយន្តអគ្គិសនី នៃតំបន់អាស៊ីអាគ្នេយ៍។ រលកនៃការវិនិយោគថ្មីនេះ បានកើតឡើងបន្ទាប់ពីប្រទេសថៃបានដាក់ចេញនូវការលើកទឹកចិត្តក្នុងការដេញថ្លៃ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតរថយន្តចិន ជាមួយនឹងមហិច្ឆតា ដើម្បីប្រែក្លាយផលិតកម្មរថយន្តប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ៣០% ទៅជារថយន្តអគ្គិសនី នៅឆ្នាំ២០៣០។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តចិនធំៗ និងល្បីឈ្មោះដែលចូលមកបោះទុនវិនិយោគនៅក្នុងប្រទេសថៃ រួមមាន៖ ក្រុមហ៊ុន Great Wall Motor (GWM) ខណៈក្រុមហ៊ុននេះក៏កំពុងនាំយកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដូចជា MIND Electronics, HYCET និង Nobo Auto

  • ក្រសួងការងារ៖ គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ៣ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
    អាជីវកម្ម
    July 19, 2023 Khmernote

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្ដីណែនាំ ស្ដីពីការអនុញ្ញា ឲតឱ្យបងប្អូន កម្មករនយោជិតបានឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ យោងតាមសេចក្តីណែនាំរបស់ក្រសួង ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងាររួមមាន សិប្បកម្ម ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត កាស៊ីណូ ផ្សារទំនើប និងគ្រប់អាជីវកម្មទាំងអស់ ត្រូវតែអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត បានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ ជាកំហិត នៅថ្ងៃទី ២២ ដល់ថ្ងៃទី២៤

  • សត្វពពែ កំពុងមានតម្រូវការទីផ្សារ និងមានតម្លៃថ្លៃ ដោយសារហាង និងភោជនីយដ្ឋាននៅតាមខេត្ត-ក្រុងទូទាំងប្រទេសបញ្ជាទិញ
    អាជីវកម្ម
    July 18, 2023 Khmernote

    (បន្ទាយមានជ័យ )៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សត្វពពែ កំពុងមានតម្រូវការទីផ្សារ និងមានតម្លៃថ្លៃ ដោយមានបណ្តាហាង ភោជនីយដ្ឋាននានា ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តទូទាំងប្រទេសមានការបញ្ជាទិញ។ ការចិញ្ចឹមសត្វពពែដើម្បីយកសាច់ នាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថា ហាក់មានភាពទូលំទូលាយ មិនចាញ់ការចិញ្ចឹកគោ ក្របី នោះទេ ប៉ុន្តែសម្រាប់តម្រូវការទីផ្សារនៅតែមាន ហើយទទួលបានតម្លៃថ្លៃ គួរសម ជាពិសេសតម្រូវការនៅតាមបណ្តាហាង ភោជនីយដ្ឋាននានា ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជា នៅតាមបណ្តាខេត្តទូទាំងប្រទេស។ លោក កាំង លីហៃ វ័យ ៤១ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វពពែយកសាច់មួយកន្លែងនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

  • អាជីវកម្មធ្វើរូបចម្លាក់ព្រះពុទ្ធបដិមាករ នៅតែទទួលបានការគាំទ្រ និងជាអាជីវកម្មមួយដ៏ល្អ បំផុតនៅក្នុងការរកប្រាក់ចំណូល
    អាជីវកម្ម
    July 13, 2023 Khmernote

    (កំពង់ធំ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣៖) យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រកបអាជីវកម្មធ្វើរូបចម្លាក់ព្រះពុទ្ធបដិមាករ ដើម្បីជាវជូនទៅដល់ញាតិញោមដែលជាប្រជាពុទ្ធបរិស័ទក្នុងនាម ជាអ្នកកាន់ព្រះពុទ្ធសាសនានៅតែជាអាជីវកម្មមួយដ៏ល្អ បំផុតនៅក្នុងការរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ក្នុងសង្គមគ្រួសារ។ ទាក់ទងទៅនឹងការប្រកបអាជីវកម្មសាងសង់រូបព្រះពុទ្ធបដិមាករជាវនេះផងដែរ។ បើគេធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញឆ្ពោះមកកាន់ខេត្តកំពង់ធំតាមដងផ្លូវជាតិលេខ6A ចំណុចស្រុកសន្ទុកនៅអមសងខាងផ្លូវជាតិ គេបានប្រទះឃើញមានរូបបដិមាករគ្រប់ប្រភេទ ពីសកម្មភាពនៅក្នុងការឆ្លាក់រូបព្រះពុទ្ធបដិមាករដ៏ស្រស់ស្អាតផូរផង់ ដើម្បីទុកតម្កល់និងជាវទៅឱ្យពុទ្ធបរិស័ទចំណុះជើងវត្តដែលមានសទ្ធាជ្រះថ្លាជាវយកទៅដាក់តាមទីវត្តអារាមនានាក្នុងប្រទេសកម្ពុជាយើង ដើម្បីទុកជាទីសក្ការៈបូជារំលឹកនឹកទៅដល់ព្រះបរមៈគ្រូនៃយើង។ លោកស្រី ហៃ ទែក ដែលជាម្ចាស់អាជីវកម្មរស់នៅក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានរៀបរាប់ពីការប្រកបមុខរបរចម្លាក់ថ្ម រូបព្រះពុទ្ធបដិម។ លោកស្រីបានប្រកបមុខរបរនេះអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ។ ការប្រកបមុខរបរចម្លាក់ថ្មរូបព្រះពុទ្ធបដិមាករដើម្បីជាវជូនញាតិញោម ប្រជាពុទ្ធបរិស័ទក៏ដូចជាជាវជូនទីវត្តអារាមនានានៅក្នុងប្រទេសកម្ពុជាគឺមានភាពល្អប្រសើរណាស់ ចំពោះអាជីវកម្មរបស់លោកស្រីក្នុងការរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ។ លោកស្រី ហៃ

  • ក្រុមហ៊ុនយក្ស Panasonic រើទីតាំងរោងចក្រផលិតឧបករណ៍ស្វ័យប្រវត្តិពីចិន និងជប៉ុន ទៅដាក់នៅប្រទេសថៃ
    អាជីវកម្ម
    July 7, 2023 Khmernote

    ក្រុមហ៊ុនអេឡិចត្រូនិក និងគ្រឿងអគ្គិសនីយក្ស Panasonic កំពុងផ្លាស់ប្តូរមូលដ្ឋានផលិតឧបករណ៍ស្វ័យប្រវត្តិរបស់ខ្លួនពីប្រទេសចិន និងជប៉ុន ទៅកាន់ប្រទេសថៃ នេះបើយោងតាមការលើកឡើងរបស់ក្រុមប្រឹក្សាភិបាលវិនិយោគថៃ ហៅកាត់ថា (BOI)។ តាមប្រភពខាងលើ ថ្មីៗនេះ ក្រុមហ៊ុន Panasonic Industrial Devices Thailand Co Ltd ដែលជាក្រុមហ៊ុនមកពីប្រទេសជប៉ុន និងចិន ដែលផលិតឧបករណ៍វាស់ស្ទង់អេឡិចត្រូនិច និងឧបករណ៍ស្វ័យប្រវត្តិកម្ម ដូចជាឧបករណ៍បញ្ជាតក្កវិជ្ជាដែលអាចសរសេរកម្មវិធីបាន (PLC) បានផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសថៃ។ ទាំងនេះ គឺជាផលិតផលដែលមានបច្ចេកវិជ្ជាទំនើប ហើយត្រូវការកម្លាំងពលកម្មជំនាញ ហេតុដូច្នេះហើយនឹង​នាំឱ្យ​មាន​ការ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​កាន់​តែ​ខ្ពស់ និង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួល​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស​ថៃ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Panasonic Group

  • មិនធម្មតា! តម្លៃទឹកម្ទេស Sriracha របស់មហាសេដ្ឋីវៀតណាម ឡើងថ្លៃដល់ ១ដបចន្លោះពី ៤០ ទៅ ៦០ដុល្លារ នៅសហរដ្ឋអាមេរិក
    អាជីវកម្ម
    July 5, 2023 Khmernote

    តម្លៃទឹកម្ទេសដ៏ពេញនិយមមួយឈ្មោះថា Sriracha បានកើនឡើងរហូតដល់ ៨ដងនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែកង្វះ ម្ទេសក្រហម (jalapeños) ដែលជាសារធាតុផ្សំដ៏សំខាន់ ដែលបណ្ដាលមកពីគ្រោះរាំងស្ងួត។ ទឹកម្ទេសដ៏ល្បីនេះត្រូវបានផលិតដោយក្រុមហ៊ុន Huy Fong Foods ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីជនជាតិវៀតណាមលោក David Tran និងត្រូវបានលក់ក្នុងតម្លៃ ៤០ដុល្លារក្នុងមួយដបសម្រាប់ចំណុះ ៥០០ ក្រាមនៅលើ eBay ខណៈកាលពីមុនវាមានតម្លៃត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះ ហើយសម្រាប់ចំណុះដប ៨០០ក្រាម ត្រូវបានលក់ក្នុងតម្លៃ ៦០ ដុល្លារ។ ជាមួយគ្នានេះដែរ តម្លៃទឹកម្ទេសមួយប្រភេទនេះ នៅក្នុងហាងដែលនាំចូលរាប់ពាន់ដបក្នុងមួយឆ្នាំៗពីរដ្ឋកាលីហ្វ័រញ៉ា ក៏កើនឡើងដូចគ្នាដោយសារតែការផ្គត់ផ្គង់នៅតែខ្វះខាត។ ហើយថ្មីៗនេះ

  • ក្រុមហ៊ុនផលិតរថយន្តរបស់ចិន ដាក់លក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃបំផុតក្នុងប្រទេសវៀតណាម
    អាជីវកម្ម
    July 1, 2023 Khmernote

    ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Wuling បានដាក់លក់ជាផ្លូវការនូវរថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃបំផុតក្នុងប្រទេសវៀតណាម។ រថយន្ត​អគ្គិសនី​ខ្នាតតូច​ ដែល​ទើប​នឹង​ចេញ​ថ្មី​ ត្រូវ​បាន​ដាក់​លក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុងតម្លៃចាប់ពី ២៣៩ លាន​ដុង (ប្រមាណ ១០.១៣៩ ដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ រថយន្តអគ្គិសនីដ៏តូចច្រឡឹងមួយនេះ មានឈ្មោះថា Wuling Hongguang Mini EV ត្រូវបានដំឡើងនៅក្នុងខេត្ត Hung Yen ភាគខាងជើងប្រទេសវៀតណាម គឺជារថយន្តអគ្គិសនីតូចបំផុតមួយនៅក្នុងប្រទេស។ រថយន្តមួយនេះ សាកថ្មតែម្ដងអាចបើកបរបានចម្ងាយ ១២០-១៧០ គីឡូម៉ែត្រ ហើយការសាកប្រើពេលពីចន្លោះ ៦ ម៉ោងកន្លះ ទៅ ៩ម៉ោង។ លើសពីនេះ

  • USAID មរតកបៃតង៖ ការប្រើសត្វអង្រ្កង កម្ចាត់សត្វល្អិត ជួយបង្កើនផលិតផលស្វាយចន្ទី
    អាជីវកម្ម
    June 27, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី អ្នកដាំដំណាំស្វាយចន្ទីប្រឈមមុខនឹងបញ្ហាទទួលបានទិន្នផលទាប និង គ្រាប់ស្វាយចន្ទីមិនសូវមានគុណភាពល្អ ដោយសារមានការបំផ្លាញពីសត្វល្អិត និងជំងឺផ្សេងៗ។ មានសត្វល្អិតចម្បងៗចំនួនបួនដែលបំផ្លាញដំណាំស្វាយចន្ទីដ៏គួរឱ្យបារម្ភ គឺ ស្រឹងមូសតែ ដង្កូវស៊ីគ្រាប់ស្វាយចន្ទី ដង្កូវស៊ីរូង និងឬសគ្រាប់ស្វាយ ចន្ទី និង ទ្រីបផ្កា។ លោក សៀង កាន ទីប្រឹក្សាជាន់ខ្ពស់ផ្នែកខ្សែច្រវាក់តម្លៃ ដែលមានឯកទេសខាងបច្ចេកទេសប្រើភ្នាក់ងារការពារជីវសាស្ត្រ សម្រាប់គ្រប់គ្រងដំណាំ បានឱ្យដឹងនៅថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ

  • ដំណឹងល្អដល់កសិករព្រះវិហារ ខណៈក្រុមហ៊ុនធំៗ ចំនួន២ បន្ដចុះកិច្ចសន្យាបញ្ជាទិញស្រូវ និងដំឡូងមីសរីរាង្គ  ធ្វើការកែច្នៃវេចខ្ចប់នាំចេញទៅកាន់ទីផ្សារអន្ដរជាតិ
    អាជីវកម្ម
    June 24, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្រូវនិងដំឡូងមីសរីរាង្គរបស់កសិករក្នុងខេត្តព្រះវិហារ ដែលគេចាត់ទុកថាជាផលិតផលកសិកម្ម សរីរាង្គធំជាងគេនៅកម្ពុជា ត្រូវបានក្រុមហ៊ុនធំៗចំនួន២បន្ដចុះកិច្ចសន្យា ទទួលទិញពីសហគមន៍កសិកម្មចំនួន៣១ នៅក្នុងខេត្តព្រះវិហារ លើបរិមាណសរុប ៤៣ ៧៧០ តោន ក្នុងរដូវកាលឆ្នាំ២០២៣នេះ សម្រាប់ធ្វើការកែច្នៃវេចខ្ចប់នាំចេញទៅកាន់ទីផ្សារអន្ដរជាតិ ។ ក្រុមហ៊ុនទាំងពីរនេះ រួមមានក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា ចុះកិច្ចសន្យាទិញស្រូវសរីរាង្គ លើបរិមាណសរុប ១៦ ០០០តោន និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ចុះកិច្ចសន្យាទិញដំឡូងមីសរីរាង្គលើបរិមាណសរុប ២៥ ០០០តោន និងសណ្តែកដីសរីរាង្គ លើបរិមាណសរុប ១០តោន។ លើសពីនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ក៏បានផ្តល់ឥណទានពូជស្រូវផ្កា រំដួលចុះបញ្ជីប្រមាណជា ៥៩ ៤០០