អាជីវកម្ម
  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឱ្យមន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើ ភ្ញាស់កូនត្រីពូជឱ្យបានច្រើនប្រភេទ
    អាជីវកម្ម
    May 29, 2023 Khmernote

    ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានជំរុញឱ្យមន្ត្រីបច្ចេកទេសវារីវប្បកម្ម រៀបចំភ្ញាស់កូនត្រី ពូជឱ្យបានច្រើនប្រភេទ ដើម្បីចែកចាយទៅកសិករចិញ្ចឹមត្រី ធ្វើការពង្រីកវារីវប្បកម្មលក្ខណៈគ្រួសារ ដើម្បីឈានទៅ រួមគ្នាកាត់បន្ថយការធ្វើនេសាទត្រីធម្មជាតិ នៅតាមទន្លេមេគង្គ ឱ្យមកនៅកម្រិតទាប។ ក្នុងឱកាសចុះពិនិត្យ មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើ នៅចំណុចអូរខ្លុង ភូមិ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងកន្លងមកថ្មីៗនេះ ឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទមានប្រសាសន៍ថា៖ នេះជាការផ្ទេរចំណេះដឹងដ៍មានអាទិភាពជូនទៅប្រជាកសិករ ដើម្បីឱ្យពួកគាត់មានបច្ចេកទេសចិញ្ចឹមត្រី និងបានរួមគ្នាងាកមកចូលរួមអភិរក្សធនធានមច្ឆជាតិនៅតាមដងទន្លរមេគង្គលើ ឱ្យវាសម្បូរបែបព្រោះនៅប៉ែកខាងលើនេះ ជាតំបន់សំបុកត្រីពងកូន។ ឯកឧត្តមមានប្រសាសន៍បន្តថា៖ជាមួយគ្នានេះមន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វ ត្រូវបង្កើនការផលិតកូនត្រីពូជ តម្រូវការទីផ្សារផ្សេងៗបន្ថែមទៀត ដើម្បីឈានទៅរៀបចំមច្ឆវប្បករជាប្រព័ន្ធ ហើយអនុវត្តឱ្យទទួលបានទិន្នផលខ្ពស់យកទៅផ្គត់ផ្គង់នៅទីផ្សារ។ សំឡេង៖”ចិញ្ចឹមត្រីមួយចំនួនខ្ញុំនឹងបោះទុនឲ្យសាកមើលតែម្ដង

  • នៅខែកក្កដា​ខាងមុខនេះ យីហោធំលំដាប់ពិភពលោក Toyota និង CHANEL អាចនឹងចាប់ផ្ដើមដំណើរការផលិតនៅកម្ពុជា
    អាជីវកម្ម
    May 26, 2023 Khmernote

    យីហោធំលំដាប់ពិភពលោកចំនួន ២ រួមមាន យីហោ Toyota និង CHANEL អាចនឹងចាប់ផ្ដើមដំណើរការផលិតនៅក្នុងរោងចក្ររបស់ខ្លួនដែលវិនិយោគនៅកម្ពុជា នាខែកក្កដា ​ឆ្នាំ២០២៣ ឆាប់ៗនេះ។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment

  • ដំណឹងល្អអ្នកជ្រោយចង្វារ! ផ្សារទំនើបខ្នាតយក្ស Big C Supermarket នឹងលេចវត្តមាននៅក្នុងទីក្រុងរណបជ្រោយចង្វារ
    អាជីវកម្ម
    May 26, 2023 Khmernote

    ផ្សារទំនើបខ្នាតយក្ស Big C Supermarket នឹងមានវត្តមាននៅក្នុងទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC ខណ្ឌជ្រោយចង្វារ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារដែលបានចុះផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣​នេះ។ យោងតាមរដ្ឋបាលខណ្ឌ ក្រុមហ៊ុន ផ្សារទំនើប Big C និង ក្រុមហ៊ុន OCIC បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ និងត្រៀមបើកដំណើរការសាងសង់ផ្សារទំនើប Big C ដែលមានតម្លៃ ៥០ លានដុល្លារ នៅជាប់រង្វង់មូលសុវណ្ណមច្ឆាក្នុងពេលឆាប់ៗនេះ។ គួរបញ្ជាក់ផងដែរថា គួរបញ្ជាក់ផងដែរថា Big

  • រោងចក្រផលិតសំបកកង់រថយន្តរបស់ចិននៅកម្ពុជា នឹងប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិក្នុងស្រុកជិត ៥ពាន់តោនក្នុងមួយឆ្នាំ
    អាជីវកម្ម
    May 23, 2023 Khmernote

    កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) បានអញ្ជើញកាត់ខ្សែបូរសម្ភោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតសំបកកង់រថយន្ត ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ រោងចក្រផលិតសំបកកង់រថយន្តនេះ ជាការវិនិយោគរបស់ក្រុមហ៊ុន ក្រុមហ៊ុន General Tire Technology (Cambodia) ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី១០០លាន ដុល្លារអាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ នៃប្រទេសចិន។ ទន្ទឹមនឹងនេះដែរ រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប

  • គ្រំជំពុះទា មានទីផ្សារល្អទាំងនៅក្នុង និងក្រៅប្រទេស ក្នុងមួយថ្ងៃបាននាំចេញទៅថៃពី​២០ ទៅ ៥០តោន
    អាជីវកម្ម
    May 18, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រជាសហគមន៍ប្រកបរបរចិញ្ចឹម និងលក់គ្រំជំពុះទា បានបញ្ជាក់ឱ្យដឹងថា គ្រំជំពុះទា បានកំពុងតែមានទីផ្សារនៅក្នុងស្រុក និងក្រៅប្រទេស តាមរយៈរសជាតិដ៏ឈ្ងុយឆ្ងាញ់។ ទាំងរសជាតិ និងរូបរាងពណ៌ស្រស់ស្អាត គ្រំជំពុះទាភាគច្រើនមានវត្តមាន នៅក្នុងតំបន់ការពារសហគមន៍ពាមក្រសោបខេត្តកោះកុង ត្រូវបានប្រជាសហគមន៍នាំគ្នា ប្រកបរបរសម្រាប់ចិញ្ចឹមជីវិតដោយរកយកមកលក់ ធ្វើជាម្ហូបអាហារ រហូតដល់បានលក់ទៅ កាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ លោក វង្ស តារា ជាអ្នកគ្រប់គ្រងសិប្បកម្មកែច្នៃគ្រំជំពុះទា នៅក្នុងភូមិ២ឃុំពាម ក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឱ្យដឹងថា «សព្វថ្ងៃនេះទីផ្សាគ្រំជំពុះទា មានភាពល្អប្រសើរ ដោយក្រសួងបរិស្ថានបានធ្វើការផ្សព្វផ្សាយធ្វើឱ្យអ្នកនៅភ្នំពេញ ឬអ្នកនៅតាមបណ្តាខេត្តនានា បានស្គាល់

  • ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំមួយរបស់ចិន គ្រោងបង្កើតរោងចក្រនៅវៀតណាមផលិតរថយន្តនាំចេញទៅអាស៊ីអាគ្នេយ៍
    អាជីវកម្ម
    May 15, 2023 Khmernote

    ក្រុមហ៊ុនផលិតរថយន្ត BYD របស់ប្រទេសចិន នឹងបង្កើតមូលដ្ឋានផលិតរថយន្តអគ្គិសនី និងគ្រឿងបន្លាស់នៅក្នុងខេត្ត Phu Tho ប្រទេសវៀតណាម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទៅកាន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះដែរ បើយោងតាមគេហទំព័ររដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា ប្រធានក្រុមហ៊ុនចិន លោក Wang Chuanfu បានប្រាប់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះថា ខ្លួននឹងវិនិយោគលើការផលិត និងដំឡើងរថយន្តអគ្គិសនី (EVs) ដោយប្រើបច្ចេកវិទ្យាល្អបំផុត។ ក្នុងឱកាសនោះ លោក Wang បានបន្ថែមថា

  • Google ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក បានមកស្វែងយល់ពីឱកាសចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា
    អាជីវកម្ម
    May 3, 2023 Khmernote

    ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក Google បានមកសិក្សាស្វែងយល់ពីឱកាសដើម្បីចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក​ Yves Gonzalez តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញសេចក្ដីមនស្សរីករាយ ដែលបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីបរិវត្តកម្មឌីជីថល និងឱកាសដែលក្រុមហ៊ុន Google អាចចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា។ លើសពីនេះ​លោកក៏បានបង្ហាញ នូវឆន្ទៈខ្ពស់ក្នុងការគាំទ្រដល់ចក្ខុវិស័យ គោលនយោបាយ និងសកម្មភាពអាទិភាពរបស់ក្រសួង ដើម្បីជំរុញការអភិវឌ្ឍប្រទេសក្នុងយុគសម័យឌីជីថលនេះ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក Yves

  • ក្រសួងកសិកម្ម ចុះ MOU ជាមួយវិស័យឯកជន ដើម្បីបង្កាត់ពូជគោសិប្បនិម្មិត លើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចំរើន
    អាជីវកម្ម
    May 1, 2023 Khmernote

    កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងការបង្កាត់ពូជគោសិប្បនិម្មិត ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិស័យឯកជន ធ្វើឡើងក្រោមការសម្របសម្រួលរបស់ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅអគារសន្តិភាព នៃក្រសួងកសិកម្ម។ ឯកឧត្តម ង៉ោ ប៊ុនថាន នាយកសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានថ្លែងក្នុងពិធីចុះ MOU នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ថា ការចុះអនុអនុស្សរណៈនៃការយោគយល់គ្នារវាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៣ រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម

  • ក្រុមហ៊ុន Samsung Electronics ប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាសដ៏អាក្រក់បំផុត ក្នុងរយៈពេល ១៤ឆ្នាំ
    អាជីវកម្ម
    April 28, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VNexpress បានឱ្យដឹងថា ក្រុមហ៊ុន Samsung Electronics កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាសដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១៤ឆ្នាំមក។ ចំពោះការធ្លាក់ចុះនេះ ក្រុមហ៊ុនបានលើកឡើងថា គឺដោយសារ ការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់លើគ្រឿងអេឡិចត្រូនិក និងបញ្ហាមីក្រូឈីបនៅលើសកលលោក ដែលប៉ះពាល់ដល់អាជីវកម្ម អង្គចងចាំស្នូល (core memory) របស់ខ្លួន។ នៅក្នុងសេចក្ដីថ្លែងការណ៍ ក្រុមហ៊ុនផលិតបន្ទះឈីប និងស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការបានធ្លាក់ចុះដល់ ៦៤០ ពាន់លានវ៉ុន (៤៧៨.៦ លានដុល្លារ) ធ្លាក់ចុះ ៩៥% បើធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះ

  • ត្រៀមដាក់ពាក្យអ្នកនៅខេត្តព្រះសីហនុ ខណៈស្អែកនេះក្រុមហ៊ុនធំៗចំនួន ១៣ ផ្ដល់ឱកាសការងារ ១ពាន់កន្លែង
    អាជីវកម្ម
    April 25, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៤ ខែមេសា ម្សិលមិញនេះ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាលាខេត្តព្រះសីហនុ សកលវិទ្យាល័យ បៀលប្រាយ និងសមាគមមិត្តយើង នឹងរៀបចំកម្មវិធី៖ ”វេទិកាការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ” នៅក្នុងបរិវេណសកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ នាថ្ងៃពុធ ទី២៦ ខែមេសា ខាងមុខនេះ។ ឱកាសការងាររហូតដល់ ១ ពាន់កន្លែងពីក្រុមហ៊ុន សហគ្រាស ធំៗ ចំនួន ១៣