ដំណឹងល្អអ្នកជ្រោយចង្វារ! ផ្សារទំនើបខ្នាតយក្ស Big C Supermarket នឹងលេចវត្តមាននៅក្នុងទីក្រុងរណបជ្រោយចង្វារ
អាជីវកម្ម
May 26, 2023
Khmernote
ផ្សារទំនើបខ្នាតយក្ស Big C Supermarket នឹងមានវត្តមាននៅក្នុងទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC ខណ្ឌជ្រោយចង្វារ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារដែលបានចុះផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។

យោងតាមរដ្ឋបាលខណ្ឌ ក្រុមហ៊ុន ផ្សារទំនើប Big C និង ក្រុមហ៊ុន OCIC បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ និងត្រៀមបើកដំណើរការសាងសង់ផ្សារទំនើប Big C ដែលមានតម្លៃ ៥០ លានដុល្លារ នៅជាប់រង្វង់មូលសុវណ្ណមច្ឆាក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា គួរបញ្ជាក់ផងដែរថា Big C មានវត្តមានក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ដោយមានផ្សារទំនើប Big C ដំបូងគេបើកនៅក្រុងប៉ោយប៉ែត ដែលមានទំហំសរុប ៨,០០០ ម៉ែត្រការ៉េ៕
អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង