អាជីវកម្ម
  • ប្រាក់ចំណូលរបស់ក្រុមហ៊ុនផ្ដល់អាហារតាមអាកាសមួយ កើនឡើងយ៉ាងគំហុកដោយសារការលក់តែទឹកដោះគោ (milk tea)
    អាជីវកម្ម
    April 25, 2023 Khmernote

    ក្រុមហ៊ុនផ្ដល់អាហារតាមអាកាស Noibai Catering Services រកចំណូលបានជិត ២២ពាន់លានដុង (៩៣៦,៩៤៧ដុល្លារ) ពីការលក់តែទឹកដោះគោ (milk tea) កាលពីឆ្នាំមុន ស្មើនឹងជាង ៦៣% នៃការលក់អាហារសរុបនៅលើជើងហោះហើរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះដែរ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនបាន​ឱ្យដឹងថា ក្រុមហ៊ុនបានដាក់លក់តែទឹកដោះគោ (milk tea) នៅលើបញ្ជីជើងហោះហើរក្នុងខែកក្កដា ឆ្នាំ២០២២។ ភេសជ្ជៈមួយប្រភេទរបស់ NCS នេះ មាននៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក្នុងតម្លៃ ៥០,០០០ ដុងក្នុងមួយកែវ និងនៅលើជើងហោះហើរផ្សេងទៀតតាមរយៈក្រុមហ៊ុនផ្តល់ម្ហូបអាហារតាមក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដូចជា VACS

  • ក្រុមហ៊ុនធំមួយរបស់តៃវ៉ាន់ ដែលផ្គត់ផ្គង់ឱ្យ Apple នឹងបោះទុនរយលានដុល្លារសង់រោងចក្រនៅវៀតណាម
    អាជីវកម្ម
    April 24, 2023 Khmernote

    រដ្ឋាភិបាលវៀតណាម​បាននិយាយថា ក្រុមហ៊ុន Quanta ដែលផ្គត់ផ្គង់ឱ្យ Apple ទៅលើផ្នែកកំព្យូទ័រ គ្រោងនឹង​បង្កើត​រោងចក្រ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម។ នេះ​បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែមេសា ថ្មីៗនេះ។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសុក្រថា ក្រុមហ៊ុនដែលជាក្រុមហ៊ុនចុះកិច្ចសន្យាផលិត MacBook បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាជ្ញាធរខេត្ត Nam Dinh ចម្ងាយ ៩០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងហាណូយ ដើម្បីសាងសង់រោងចក្រនៅសួនឧស្សាហកម្មនៅទីនោះ កាលពីថ្ងៃសុក្រកន្លងទៅនេះ។ ជាមួយគ្នានេះ ក៏បានសេចក្ដីថ្លែងការណ៍បញ្ជាក់ផងដែរថា រោងចក្រនេះនឹងក្លាយជារោងចក្រទី៩ របស់ Quanta នៅទូទាំងពិភពលោកហើយនឹងគ្របដណ្តប់លើផ្ទៃដី ២២.៥ ហិកតា ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីសមត្ថភាព

  • Meta ក្លាយជាក្រុមហ៊ុន Big Tech ដំបូងគេដែលកាត់បន្ថយបុគ្គលិកជាលើកទី២ ក្រោយកាត់បន្ថយបុគ្គលិកបន្ថែមទៀតកាលពីម្សិលមិញ
    អាជីវកម្ម
    April 20, 2023 Khmernote

    ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook កាលពីថ្ងៃពុធ ទី១៩ ខែមេសា ម្សិលមិញនេះ បានអនុវត្តការកាត់បន្ថយការងារមួយជុំទៀត ដែលលើកនេះប៉ះពាល់ដល់វិស្វករ និងក្រុមបច្ចេកវិទ្យា ខណៈដែលនាយកប្រតិបត្តិ Mark Zuckerberg បានធ្វើការផ្លាស់ប្ដូរបន្ថែមទៀត ដើម្បីធ្វើឱ្យអាជីវកម្មនៅឆ្នាំ២០២៣នេះ កាន់តែល្អប្រសើរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia។ តាមប្រភពខាងលើ នៅក្នុងខែមីនា ឆ្នាំ២០២៣ នេះ Meta បានក្លាយជាក្រុមហ៊ុន Big Tech ដំបូងគេដែលប្រកាសពីការបញ្ឈប់ការងារជាលើកទី២ ដែលក្រុមហ៊ុនបាននិយាយថា នឹងត្រូវអនុវត្តជាបីក្រុមសំខាន់ៗក្នុងរយៈពេលជាច្រើនខែ និងប៉ះពាល់ដល់បុគ្គលិកចំនួន ១០,០០០នាក់។

  • ក្រសួងទេសចរណ៍ សម្រេចបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ៣ តាមការដាក់ពាក្យស្នើសុំរបស់ក្រុមហ៊ុន
    អាជីវកម្ម
    April 18, 2023 Khmernote

    ក្រសួងទេសចរណ៍ បានបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ៣ ក្រុមហ៊ុន ក្រោយក្រុមហ៊ុនទាំងនេះបានដាក់ពាក្យស្នើសុំបិទអាជីវកម្ម។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ។ តាមរយៈសេចក្ដីជូនដំណឹង ក្រសួងបានបញ្ជាក់ថា អាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣ ក្រុមហ៊ុន រួមមាន៖ ១. ភ្នាក់ងារទេសចរណ៍ អលឃែរ ត្រាវែល អេន ធួរ ឯ.ក (All Care Travel & Tours Co., Ltd.) ២. ភ្នាក់ងារទេសចរណ៍ ស៊ី.អិកស៍

  • ក្រុមហ៊ុនចំនួន ២ សម្រេចបោះទុនសរុបជិត ៣៨លានដុល្លារ អភិវឌ្ឍន៍លើកោះចំនួន ២ នៅកម្ពុជា
    អាជីវកម្ម
    April 17, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ថ្មីៗនេះ បានឱ្យដឹងថា មានក្រុមហ៊ុនចំនួន ២ បានមកបោះទុនវិនិយោគអភិវឌ្ឍន៍លើកោះនៅក្នុងខេត្តចំនួនពីររបស់កម្ពុជា ក្រោមទុនវិនិយោគសរុបចំនួន ៣៧.៧លានដុល្លារ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “DEN NOKOR (CAMBODIA) INVESTMENT CO., LTD” លើគម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤២កន្លែង។ ជាមួយគ្នានេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

  • ដំណឹងល្អ! ក្រុមហ៊ុនធំ១ បោះទុនជាង ៧៣លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំនៅខេត្តក្រចេះ
    អាជីវកម្ម
    April 17, 2023 Khmernote

    ឆាប់ៗខាងមុខនេះ កម្ពុជានឹងមានកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ តម្លៃជាង ៧៣លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “EASTERN RUBBER (CAMBODIA) CO., LTD” លើគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ ដែលមានទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩កន្លែង។ ជាមួយគ្នានេះនោះដែរ ក្រៅពីគម្រោងយក្សខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ៤ទៀត ក្នុងនោះរួមមាន៖ ១- “RITHY

  • ក្រុមហ៊ុន Tesla បានចុះហត្ថលេខាសង់​រោងចក្រផលិតថ្ម នៅទីក្រុងសៀងហៃ
    អាជីវកម្ម
    April 10, 2023 Khmernote

    ក្រុមហ៊ុន Tesla Inc នឹងបើករោងចក្រមួយក្នុងទីក្រុងសៀងហៃ ដើម្បីផលិតថ្ម Megapack ដែលនឹងបន្ថែមទិន្នផលដល់រោងចក្រផលិតថ្មមួយប្រភេទនេះដែរនៅរដ្ឋកាលីហ្វ័រញ៉ា។ នេះបើយោងតាមការរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua ។ យោងតាមប្រភពខាងលើ បានឱ្យដឹងថា ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk បានចុះហត្ថលេខានៅទីក្រុងសៀងហៃ ដើម្បីសាងសង់រោងចក្រផលិតថ្ម ដែលមានសមត្ថភាពផលិតបានមួយម៉ឺន Megapack ក្នុងមួយឆ្នាំ ស្មើនឹងប្រហែល ៤០ ជីហ្គាវ៉ាត់ម៉ោង (gigawatt hours) នៃការផ្ទុកថាមពលដែលត្រូវលក់នៅទូទាំងពិភពលោក។ គួរបញ្ជាក់ផងដែរថា រោងចក្រនេះ នឹងចាប់ផ្តើមសាងសង់រនៅត្រីមាសទីបីឆ្នាំនេះ ហើយចាប់ផ្តើមផលិតនៅត្រីមាសទីពីរនៃឆ្នាំ២០២៤។ ជាមួយនឹងរោងចក្រសៀងហៃថ្មី Tesla

  • Apple បើកហាងលក់រាយដំបូងរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា
    អាជីវកម្ម
    April 6, 2023 Khmernote

    កាលពីថ្ងៃពុធ ក្រុមហ៊ុន Apple Inc បានបង្ហាញពីរូបរាងហាងលក់រាយដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដោយហាងនេះត្រូវបានរចនាឡើងមានគំនូរពណ៌ខ្មៅ និងពណ៌លឿង ដូចទៅនឹងតាក់ស៊ីដ៏ល្បីល្បាញរបស់ទីក្រុងបុមបៃ។ បើតាមប្រភពដែលបានដឹងរឿងរបស់ Apple បានប្រាប់សារព័ត៌មានរបស់ Reuters ថា ហាងនេះកំពុងស្ថិតក្នុងការរៀបចំ ហើយអាចនឹងបើកដំណើរការនៅក្នុងខែនេះ។ ជាមួយគ្នានេះដែរ ហាងលក់រាយដំបូងគេនេះ មានទីតាំងនៅក្នុងផ្សារទំនើប Reliance Jio World Drive ដែលជាកន្លែងលក់សំលៀកបំពាក់ប្រណិតៗ និងគ្រឿងអលង្ការម៉ាកល្បីៗដូចជា Michael Kors, Kate Spade និង Swarovski។ Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅលើតាក់ស៊ីពណ៌លឿង និងខ្មៅ

  • ក្ងានក្បាលតោ ជាសត្វមួយប្រភេទដែលងាយស្រួលចិញ្ចឹម និងមានតម្លៃថ្លៃនៅក្នុងទីផ្សារ ក្ងានមេបាមួយគូអាចលក់បាន ៤០០ដុល្លារ ដល់ ១០០០ដុល្លារ
    អាជីវកម្ម
    April 6, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្ងានក្បាលតោ ជាសត្វមួយប្រភេទដែលងាយស្រួលចិញ្ចឹមនិងមានទីផ្សារ ជាពិសេសអាចចិញ្ចឹមលម្អសម្រាប់ទាក់ទាញភ្ញៀវទេសចរបានថែមទៀតផង ដោយសារក្ងានក្បាលតោមានរូបរាងស្រស់ស្អាត។ លោក ហាច ឆន ស្ថាបនិក កសិដ្ឋាន ៤០០ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា កសិដ្ឋាន ៤០០មានចិញ្ចឹមសត្វបក្សី សត្វក្នុងទឹក និងការដាំដំណាំ និងប្រភេទសត្វជើងបួន ហើយបច្ចុប្បន្ននេះដែរ ក៏មានចិញ្ចឹមក្ងានក្បាលតោសម្រាប់លក់ទៅក្នុងទីផ្សារ ក៏ដូចជាចិញ្ចឹមលម្អក្នុងកសិដ្ឋាន ៤០០ផ្ទាល់ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកលេងកម្សាន្ត។ លោកបានបន្តថា សម្រាប់ឈ្មោះក្ងានក្បាលតោនេះដែរ គឺដោយសារប្រជាពលរដ្ឋខ្មែរមើលឃើញក្បាលរបស់វាធំហើយមាឌរបស់វាធំ ដូច្នេះហើយក៏ហៅតៗគ្នាថាក្ថានក្បាលតោ។ លោកបានបន្ថែមថា ប្រភពដើមរបស់ក្ងានក្បាលតោ គឺជាពូជរបស់បរទេស គឺប្រទេសថៃបានជ្រើសរើសពូជរបស់ក្ងានក្បាលតោ ពីសហគមន៍អឺរ៉ុប យកមកចិញ្ចឹមមុនគេ

  • តម្លៃ Dogecoin កើនឡើងខ្លាំង ក្រោយលោក Elon Musk ប្ដូរឡូហ្គូ Twitter ពីរូបចាបមកដាក់ឆ្កែវិញ
    អាជីវកម្ម
    April 4, 2023 Khmernote

    តម្លៃកាក់គ្រីបតូ Dogecoin បានកើនឡើងជាង ៣០% បន្ទាប់ពីលោក Elon Musk ដែលទើបតែក្លាយជានាយកប្រតិបត្តិ ក្រុមហ៊ុន Twitter នាពេលថ្មីៗនេះ បានផ្លាស់ប្ដូរឡូហ្គូ របស់ក្រុមហ៊ុនពីរូបចាបខៀវមកដាក់រូបឆ្កែ ដែលត្រូវបានគេស្គាល់ថា ជាឡូហ្គូ របស់ Dogecoin។ កាលផ្លាស់ប្ដូរមកជារូបឆ្កែ shiba inu នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមហាសេដ្ឋីអាមេរិក Elon Musk បានបង្ហោះរូបភាពបែបកំប្លែង (Meme) លើបណ្តាញសង្គម Twitter នៅក្នុងថ្ងៃទី៣ ខែមេសា ធ្វើឱ្យតម្លៃកាក់គ្រីបតូ Dogecoin ហក់ឡើងយ៉ាងខ្លាំងក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។