ក្រុមហ៊ុនធំមួយរបស់តៃវ៉ាន់ ដែលផ្គត់ផ្គង់ឱ្យ Apple នឹងបោះទុនរយលានដុល្លារសង់រោងចក្រនៅវៀតណាម
អាជីវកម្ម April 24, 2023 Khmernote

រដ្ឋាភិបាលវៀតណាម​បាននិយាយថា ក្រុមហ៊ុន Quanta ដែលផ្គត់ផ្គង់ឱ្យ Apple ទៅលើផ្នែកកំព្យូទ័រ គ្រោងនឹង​បង្កើត​រោងចក្រ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម។ នេះ​បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែមេសា ថ្មីៗនេះ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសុក្រថា ក្រុមហ៊ុនដែលជាក្រុមហ៊ុនចុះកិច្ចសន្យាផលិត MacBook បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាជ្ញាធរខេត្ត Nam Dinh ចម្ងាយ ៩០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងហាណូយ ដើម្បីសាងសង់រោងចក្រនៅសួនឧស្សាហកម្មនៅទីនោះ កាលពីថ្ងៃសុក្រកន្លងទៅនេះ។

ជាមួយគ្នានេះ ក៏បានសេចក្ដីថ្លែងការណ៍បញ្ជាក់ផងដែរថា រោងចក្រនេះនឹងក្លាយជារោងចក្រទី៩ របស់ Quanta នៅទូទាំងពិភពលោកហើយនឹងគ្របដណ្តប់លើផ្ទៃដី ២២.៥ ហិកតា ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីសមត្ថភាព និងពេលវេលាសម្រាប់ការសាងសង់នោះទេ។ ទោះបីជាយ៉ាងណាក្ដី ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយកាលពីថ្ងៃសៅរ៍ថា Quanta នឹងវិនិយោគទឹកប្រាក់ចំនួន ១២០លានដុល្លារនៅក្នុងរោងចក្រ៕

A smartphone with a displayed Arm Ltd logo is placed on a computer motherboard in this illustration taken March 6, 2023. REUTERS/Dado Ruvic/Illustration/File Photo

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia