ក្រសួងទេសចរណ៍ សម្រេចបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ៣ តាមការដាក់ពាក្យស្នើសុំរបស់ក្រុមហ៊ុន
អាជីវកម្ម April 18, 2023 Khmernote

ក្រសួងទេសចរណ៍ បានបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ៣ ក្រុមហ៊ុន ក្រោយក្រុមហ៊ុនទាំងនេះបានដាក់ពាក្យស្នើសុំបិទអាជីវកម្ម។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ។

តាមរយៈសេចក្ដីជូនដំណឹង ក្រសួងបានបញ្ជាក់ថា អាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣ ក្រុមហ៊ុន រួមមាន៖
១. ភ្នាក់ងារទេសចរណ៍ អលឃែរ ត្រាវែល អេន ធួរ ឯ.ក (All Care Travel & Tours Co., Ltd.)
២. ភ្នាក់ងារទេសចរណ៍ ស៊ី.អិកស៍ ត្រាវែល សឺវីស ខូ អិលធីឌី ( C.X Travel Services Co., Ltd.)
៣. ការីទេសចរណ៍ ហាណូរី (ខេមបូឌា) ត្រាវែល Hanoori (Cambodia) Travel

ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេល០១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ៕

អត្ថបទ លីនី
ប្រភព៖ ក្រសួងទេសចរណ៍