តម្លៃ Dogecoin កើនឡើងខ្លាំង ក្រោយលោក Elon Musk ប្ដូរឡូហ្គូ Twitter ពីរូបចាបមកដាក់ឆ្កែវិញ
អាជីវកម្ម April 4, 2023 Khmernote

តម្លៃកាក់គ្រីបតូ Dogecoin បានកើនឡើងជាង ៣០% បន្ទាប់ពីលោក Elon Musk ដែលទើបតែក្លាយជានាយកប្រតិបត្តិ ក្រុមហ៊ុន Twitter នាពេលថ្មីៗនេះ បានផ្លាស់ប្ដូរឡូហ្គូ របស់ក្រុមហ៊ុនពីរូបចាបខៀវមកដាក់រូបឆ្កែ ដែលត្រូវបានគេស្គាល់ថា ជាឡូហ្គូ របស់ Dogecoin។

កាលផ្លាស់ប្ដូរមកជារូបឆ្កែ shiba inu នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមហាសេដ្ឋីអាមេរិក Elon Musk បានបង្ហោះរូបភាពបែបកំប្លែង (Meme) លើបណ្តាញសង្គម Twitter នៅក្នុងថ្ងៃទី៣ ខែមេសា ធ្វើឱ្យតម្លៃកាក់គ្រីបតូ Dogecoin ហក់ឡើងយ៉ាងខ្លាំងក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក្ដី​ ក្រុមហ៊ុន Twitter មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​នោះទេ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc