- បុគ្គលជោគជ័យAugust 16, 2022 Khmernote
លោក Mark Zuckerberg គឺជាបុគ្គលដែលមានឥទ្ធិពល និងស្ថិតនៅក្នុងចំណោមអ្នកមានបំផុតលើពិភពលោក។ ទ្រព្យសម្បត្តិរបស់ស្ថាបនិក និងជា CEO របស់ Facebook រូបនេះ កើនលើស ១០០ពាន់លានដុល្លារកាលពីឆ្នាំមុន ប៉ុន្តែថ្មីៗនេះដោយសារការប្រែបប្រួលមួយចំនួននៅលើពិភពលោក បានធ្វើឱ្យតួលេខទ្រព្យសម្បត្តិធ្លាក់ចុះដល់ ៦៤.៧ ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes។ បើទោះបីជាមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារក៏ពិតមែន តែមហាសេដ្ឋីរូបនេះ ត្រូវបានសារព័ត៌មានធំៗចុះផ្សាយថា Mark បានប្រើប្រាស់ និងដឹកនាំការរស់នៅដ៏សាមញ្ញ និងរាបទាបបំផុតជាមួយនឹងប្រពន្ធគឺលោកស្រី Priscilla Chan រួមទាំងកូនៗរបស់គាត់។ ជាក់ស្ដែងសារព័ត៌មានទាំងនោះបានបង្ហើបថា មហាសេដ្ឋីបច្ចេកវិទ្យាដ៏មានបំផុតម្នាក់នេះ មិនចំណាយប្រាក់ច្រើនទៅលើសម្ភារៈនិយមដូចជា ឡាន សំលៀកបំពាក់
- បុគ្គលជោគជ័យAugust 9, 2022 Khmernote
នៅក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះ ឪពុករបស់លោក Elon Musk គឺលោក Errol បាននិយាយថា គាត់មិនមានមោទកភាពចំពោះគាត់ នោះទេ ទោះបីជា Musk ជោគជ័យលើរឿងជាច្រើន និងជាអ្នកមានបំផុតលំដាប់ទី១ លើលោកក៏ដោយ។ អំឡុងពេលសម្ភាសន៍ក្នុងកម្មវិធី “Kyle and Jackie O Show” កាលពីថ្ងៃចន្ទ លោក Errol បានបង្ហាញថា គាត់មិនមានមោទកភាពចំពោះលោក Elon Musk ដែលជាកូនប្រុសរបស់គាត់ទេ ដោយសារតែត្រកូល Musk សម្រេចបាន “រឿងជាច្រើនអស់រយៈពេលជាយូរណាស់មកហើយ”។ យ៉ាងណាមិញ កាលពីថ្ងៃសុក្រ
- បុគ្គលជោគជ័យAugust 8, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីពេលថ្មីៗនេះ លោក Elon Musk បាននិយាយថា បើសិនជា Twitter អាចបញ្ជាក់បានថា ក្នុងចំណោមគណនី ១០០ គឺជាគណនីពិតទាំងអស់ មិនក្លែងក្លាយ លោកនឹងទិញយកបណ្ដាញសង្គមមួយនេះតាមតម្លៃនៃកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិកភ្លាមៗ។ មហាសេដ្ឋីមានជាងគេបំផុតលើពិភពលោករូបនេះ បានសរសេរនៅលើ Twitter កាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហា ថា “ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើក្រុមហ៊ុនបង្ហាញថា ឯកសារ SEC របស់ពួកគេមិនពិត នោះការទិញនឹងមិនកើតឡើងទេ”។ ទោះបីជាយ៉ាងនេះក្ដី មកទល់ពេលនេះ ខាង
- បុគ្គលជោគជ័យAugust 6, 2022 Khmernote
មហាសេដ្ឋីមីក្រូឈីបតៃវ៉ាន់ម្នាក់ បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ១០០លានដុល្លារ ដល់ការការពារប្រទេសរបស់គាត់ និងបានជំរុញឱ្យពលរដ្ឋក្រោកឈរឡើងដើម្បីតតាំងនឹងការបំពានរបស់ប្រទេសចិន។ ក្នុងសន្និសីទសារព័ត៌មានមួយ លោក Robert Tsao បាននិយាយថា លោកកំពុងបរិច្ចាគប្រាក់នេះដល់ក្រសួងការពារជាតិតៃវ៉ាន់ ដើម្បីជួយការពារ «សេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។ មហាសេដ្ឋីអាយុ ៧៥ឆ្នាំរូបនេះ បានជម្រុញឱ្យប្រជាជនតៃវ៉ាន់ “ក្រោកឈរឡើងហើយប្រយុទ្ធ” ជាជាងផ្តល់មធ្យោបាយដល់ “ការបង្រួបបង្រួមជាមួយក្រុមមនុស្សក្រៅច្បាប់” ។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ ចូលទៅក្នុងដែនទឹកជុំវិញខ្លួន ហើយមានមីស៊ីលចំនួន ៤គ្រាប់ បានហោះរំលងរដ្ឋធានីតៃប៉ិ ខណៈដែលយន្តហោះចម្បាំងបានបន្លឺសំឡេងការពារដែនកោះនេះ។ គួរបញ្ជាក់ផងដែរថា លោក Robert Tsao គឺជាស្ថាបនិកនៃសាជីវកម្ម
- បុគ្គលជោគជ័យAugust 3, 2022 Khmernote
លោក Elon Musk គឺជាមហាសេដ្ឋីមានបំផុតនៅលើពិភពលោក និងជាម្ចាស់ក្រុមហ៊ុនធំៗជាច្រើនលើពិភពលោកដូចគ្នា។ ប៉ុន្តែភាពជោគជ័យរបស់ Musk ទំនងជាមិនទាន់គ្រប់គ្រាន់ ដើម្បីធ្វើឱ្យឪពុករបស់គាត់គឺលោក Errol Musk មានមោទនភាពចំពោះគាត់នោះទេ។ អំឡុងពេលសម្ភាសន៍ក្នុងកម្មវិធី “Kyle and Jackie O Show” កាលពីថ្ងៃចន្ទ លោក Errol បានបង្ហាញថា គាត់មិនមានមោទកភាពចំពោះលោក Elon Musk ដែលជាកូនប្រុសរបស់គាត់ទេ ដោយសារតែត្រកូល Musk សម្រេចបាន “រឿងជាច្រើនអស់រយៈពេលជាយូរណាស់មកហើយ”។ ជាមួយគ្នានេះដែរ នៅពេលដែលពិធីករគឺលោក Jackie O
- បុគ្គលជោគជ័យAugust 1, 2022 Khmernote
យោងតាមអត្ថបទមួយដែលបានចុះផ្សាយនៅលើបណ្ដាញ linkedin បានឱ្យដឹងថា នាយកប្រតិបត្តិ Nokia បាននិយាយទាំងអួលដើមករថា៖ ” យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែចុងក្រោយយើងចាញ់គេ”។ នាយកប្រតិបត្តិ Nokia បាននិយាយបែបនេះ នៅពេលបញ្ចប់សុន្ទរកថារបស់គាត់ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីឆ្នាំ២០១៦ ដែលធ្វើឡើងដើម្បីប្រកាសថា NOKIA ត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Microsoft។ នៅពេលដែលនិយាយចប់ ទាំងនាយកប្រតិបត្តិ Nokia និងគណៈគ្រប់គ្រងទាំងអស់ បានស្រក់ទឹកភ្នែកយ៉ាងក្រៀមក្រំ និងសោស្ដាយជាពន់ពេក។ ជាការពិតណាស់ Nokia គឺជាក្រុមហ៊ុនដ៏ល្បីមួយនៅលើពិភពលោក ហើយក្រុមហ៊ុននេះមិនបានធ្វើអ្វីខុសនោះឡើយ ប៉ុន្តែពិភពលោកបានផ្លាស់ប្តូរលឿនពេក ហើយគូប្រជែងរបស់ពួកគេក៏មិនអន់ដែរ។ ពួកគេមិនបានធ្វើអ្វីខុស តែពួកគេខកខានក្នុងការរៀន ពួកគេខកខានក្នុងការផ្លាស់ប្តូរ ដូច្នេះហើយធ្វើឱ្យពួកគេបាត់បង់ឱកាសក្នុងការរៀបចំផលិតថ្មីៗឱ្យទាន់តម្រូវការអ្នកប្រើប្រាស់ និងដើម្បីបោះជំហានទៅមុខទៀត។
- បុគ្គលជោគជ័យJuly 30, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសជាច្រើន បានចេញផ្សាយថា មហាសេដ្ឋី Elon Musk កំពុងត្រៀមសាងសង់ ព្រលានយន្តហោះផ្ទាល់ខ្លួនមួយកន្លែងនៅភាគខាងកើតទីក្រុង Austin។ កាលពីខែមិថុនា សារព័ត៌មាន Austin Business Journal បានរាយការណ៍ថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីរូបនេះ បានកាន់កាប់ដីជាច្រើនហិកតានៅជិត Bastrop County ដែលស្ថិតនៅភាគខាងកើតនៃតំបន់រោងចក្រថ្មីរបស់ Tesla គឺ Giga Texas។ ជាមួយគ្នានេះដែរ កាលពីឆ្នាំ២០២១ ក្រុមហ៊ុន The Boring Company ដែលជាអាជីវកម្មមួយផ្សេងទៀតដែលបង្កើតឡើងដោយលោក Elon Musk
- បុគ្គលជោគជ័យJuly 27, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានឱ្យដឹងថា លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta បានលក់ផ្ទះរបស់គាត់នៅទីក្រុង San Francisco ក្នុងតម្លៃ ៣១លានដុល្លារកាលពីដើមខែកក្កដានេះ។ ការលក់ក្រៅទីផ្សារនេះ គឺជាកិច្ចព្រមព្រៀងអចលនទ្រព្យលំនៅដ្ឋានដ៏ធំបំផុតនៅក្នុងទីក្រុងក្នុងឆ្នាំ២០២២ នេះបើយោងតាម The Real Deal ។ តាមប្រភពដដែល Mark និងប្រពន្ធរបស់គាត់ Priscilla Chan បានចំណាយប្រាក់ចំនួន ១០លានដុល្លារក្នុងការទិញផ្ទះនេះកាលពីឆ្នាំ២០១៣ ដែលនាំឱ្យមហាសេដ្ឋីរូបនេះចំណេញប្រាក់ពីការលក់ខ្ទង់ ២១លានដុល្លារ ពោលគឺចំណេញ ២ដងពីលើថ្លៃដើមក្នុងពេលមិនដល់ ១០ឆ្នាំផង។ យ៉ាងណាមិញ
- បុគ្គលជោគជ័យJuly 26, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅនេះបានឱ្យដឹងថា មហាសេដ្ឋី Bill Gates បាន ផ្ដល់ភាគហ៊ុនដែលមានតម្លៃ ៦ពាន់លានដុល្លារ កាលពីសប្ដាហ៍មុនដល់មូលនិធិសប្បុរសធម៌របស់គាត់គឺ Bill & Melinda Gates បន្ថែមទៀត។ ប្រភពដដែលបានឱ្យដឹងថា មហាសេដ្ឋីរូបនេះបានបរិច្ចាគភាគហ៊ុនជិត ៥.២ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Canadian National Railway Co ដល់មូលនិធិ Bill & Melinda Gates Foundation នេះបើតាមឯកសារ SEC ដែលបានបង្ហាញ។
- បុគ្គលជោគជ័យJuly 25, 2022 Khmernote
សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានព្រមានពីជំងឺដ៏កាច.សាហាវមួយដែលបាត់វត្តមានអស់ជាច្រើនឆ្នាំមកហើយ នោះគឺជំងឺ “ប៉ូលីយ៉ូ” ឬជាធម្មតាគេតែងហៅថាជំងឺ “គ្រុនស្វិតដៃជើង”។ មហាសេដ្ឋីរូបនេះ បានលើកឡើងពីការព្រមាននេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានរកឃើញករណីអ្នកឆ្លងជំងឺ “គ្រុនស្វិតដៃជើង” ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ មិនរង់ចាំយូរលោក Gates បានព្រមានភ្លាមៗនៅក្នុងការបង្ហោះនៅលើ Twitter នៅថ្ងៃទី២២ ខែកក្កដាថា “ការរកឃើញករណីថ្មីនៃជំងឺគ្រុនស្វិតដៃជើង គឺរំលឹកយើងថា វានៅតែជាជំងឺគំរាមកំហែងដល់យើងទាំងអស់គ្នា លុះត្រាតែយើងអាចលុបបំបាត់វាបានទើបជាការប្រសើរ”។ គួរបញ្ជាក់ផងដែរថា មហាសេដ្ឋីចិត្តធម៌ Bill Gates បានធ្វើការជាច្រើនឆ្នាំ ដើម្បីលុបបំបាត់ជំងឺមួយចំនួននៅជុំវិញពិភពលោក។