- បុគ្គលជោគជ័យJuly 8, 2022 Khmernote
អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe ត្រូវបានបាត់បង់ជីវិតនៅមុននេះបន្តិចក្នុងវ័យ ៦៧ឆ្នាំ ក្រោយរងការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើងកាលពីម៉ោង ១១ និង៣០ នាទីថ្ងៃត្រង់ (ម៉ោងនៅជប៉ុន) ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ។ ការបាត់បង់អតីតនាយករដ្ឋមន្រ្តីរូបនេះ បានធ្វើឱ្យថ្នាក់ដឹកនាំ និងប្រជាជនជប៉ុន ក៏ដូចជាថ្នាក់ដឹកនាំ និងប្រជាជនបណ្ដាប្រទេសជាច្រើន មានការសោកស្ដាយ និងក្រៀមក្រំបំផុត។ យ៉ាងណាមិញក្រលេកមកមើលប្រវត្តិតស៊ូ និងស្នាដៃធំៗរបស់លោក Shinzo Abe ក្នុងការដឹកនាំប្រទេសជប៉ុន ដែលមិនមាននាយករដ្ឋមន្រ្តីណាអាចធ្វើបាន៖ លោក Shinzo Abe កើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៤ ក្នុងទីក្រុងតូក្យូ
- បុគ្គលជោគជ័យJuly 5, 2022 Khmernote
មហាសេដ្ឋី Elon Musk បានបង្ខំចិត្តផ្អាករោងចក្រដំឡើងរថយន្ត Tesla ថ្មីរបស់ខ្លួននៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ រយៈពេល ២សប្ដាហ៍ ដោយសារបញ្ហាផលិតកម្ម។ កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍កាលពីថ្ងៃចន្ទថា រោងចក្របាននឹងកំពុងជួបបញ្ហាបីយ៉ាងគឺ៖ ពេលវេលាផលិតយូរជាងការរំពឹងទុក,កង្វះកម្មករជំនាញ និងបញ្ហាធានាគុណភាព ដែលទាមទារឱ្យមានការជួសជុលថ្លៃ ចំណាយលើយានយន្តដែលបានដំឡើងរួច។ ការផ្អាកបណ្តោះអាសន្ននេះ មិនទាក់ទងទៅនឹងព័ត៌មានថ្មីៗដែលនិយតករយានយន្តរបស់ប្រទេសអាល្លឺម៉ង់បានអំពាវនាវឱ្យក្រុមហ៊ុន Tesla ប្រមូលរថយន្ត Teslas ជាង ៥៩,០០០គ្រឿង នៅទូទាំងពិភពលោកដោយសារតែបញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធសង្គ្រោះបន្ទាន់របស់រថយន្តឡើយ។ ប៉ុន្តែការធ្លាក់ចុះផលិតកម្មបណ្ដោះអាសន្ននៅទីតាំង Giga Berlin-Brandenburg របស់ខ្លួនកើតឡើងនៅចំពេលដ៏លំបាកមួយ ខណៈដែលនាយកប្រតិបត្តិ Elon Musk ថ្មីៗនេះបានប្រកាសពីខាតបង់រាប់ពាន់លានដុល្លារនៅរោងចក្រថ្មីរបស់ខ្លួននៅ
- បុគ្គលជោគជ័យJuly 4, 2022 Khmernote
លោក Li Jiaqi ឬ ហៅកាត់ថា Austin Li គឺជាអ្នកលក់ផលិតផលថែរក្សាសម្រស់ដ៏ល្បីបំផុតនៅក្នុងប្រទេសចិន ដែលអាចរកប្រាក់បានរាប់លានដុល្លារក្នុងពេលឡាយលក់ម្ដងៗ។ Austin Li ត្រូវបានគេស្គាល់ថាជា “ស្ដេចក្រែម” ដោយគាត់ធ្លាប់លក់ក្រែមបានដល់ទៅ ១៥,០០០ដើម ក្នុងរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ នៅក្នុងអំឡុងពេលឡាយផ្ទាល់នៅលើ Taobao ។ មុនពេលក្លាយជាបុគ្គលល្បីនៅក្នុងពិភពជំនួញអនឡាញនៅប្រទេសចិន Li គ្រាន់តែជាជំនួយការនៅហាង L’Oréal ក្នុងទីក្រុង Nanchang ប៉ុណ្ណោះ។ ក្រោយមកនៅឆ្នាំ២០១៧ គាត់បានចាប់ផ្ដើមឡាយលក់ ហើយដោយសារបទពិសោធន៍ជាជំនួយការហាង បានជួយគាត់ឱ្យពង្រឹងជំនាញលក់ និងបង្កើនភាពទាក់ទាញក្នុងណែនាំពីផលិតផលសម្រស់។ ជាក់ស្ដែងនៅឆ្នាំ២០១៩ Li
- បុគ្គលជោគជ័យJuly 4, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឧបករណ៍កែច្នៃជាគ្រឿងយន្តពាក់កណ្តាលស្វ័យប្រវត្តិសម្រាប់បម្រើឱ្យវិស័យកសិកម្មត្រូវបានកូនខ្មែរចេះច្នៃប្រឌិតឡើង ងាយស្រួលក្នុងការប្រើប្រាស់ និងបានផ្តល់ផលប្រយោជន៍ទៅ ដល់កសិករ ដែលកំពុងដាំដុះ និងថែទាំដំណាំឧស្សាហកម្មបានគ្រប់ប្រភេទ។ ក្នុងសកម្មភាពកែច្នៃឧបករណ៍បម្រើឱ្យផ្នែកកសិកម្មនៅភូមិត្នោតថ្មី ឃុំសំអាងស្រុកថាឡា បរិវ៉ាត់ ខេត្តស្ទឹងត្រែងថ្ងៃទី០៤ ខែកក្កដា លោក ហេង លាងពៅ បានបញ្ជាក់ថា ឧបករណ៍នេះសម្រាប់ប្រើបាញ់ថ្នាំសម្លាប់សត្វល្អិត និងថ្នាំបំប៉នទៅលើដំណាំ ព្រោះបច្ចុប្បន្នកសិករយើងមានដីចម្ការធំៗបានដាំដំណាំឧស្សាហកម្មច្រើនប្រភេទ មានដូចជាកៅស៊ូ ស្វាយចន្ទី ស្វាយកែវល្មៀតដំឡូងមី ជាដើមហើយពួកគាត់អាចបញ្ជាទិញយកទៅប្រើប្រាស់សម្រាប់ថែទាំដំណាំបានស្រួល ។ លោកបន្តថា ដោយសារតែភាពលំបាកកន្លងមកទើបរិះរកបច្ចេកទេសកែច្នៃឧបករណ៍នេះសម្រាប់ប្រើប្រាស់បាន សម្រេចជោគជ័យ និងមានកសិករយើងមួយចំនួន បានទិញយកទៅប្រើរួចមកហើយដែរ។ ជាងនេះទៀត អាចរកប្រាក់ចំណូលបាន ពីការទៅស៊ីឈ្នួលបាញ់ថ្នាំលើដំណាំឱ្យកសិករផ្សេងៗទៀត ដោយមិនបាច់ចំណាយពេលវេលាយូរក្នុងការបាញ់ថ្នាំ និងចៀសវាងបានពីផលប៉ះពាល់ផ្នែកសុខភាពផងដែរ។
- បុគ្គលជោគជ័យJuly 2, 2022 Khmernote
ឆ្នាំ២០២២ នេះ អាចនិយាយបានថា មិនមែនជាឆ្នាំដែលសំណាង ឬ ល្អ សម្រាប់មហាសេដ្ឋីមានបំផុតនៅលើពិភពលោកឡើយ ពោលគឺមហាសេដ្ឋីជាច្រើនហាក់ដូចជាយីអ៊ុនដាក់ ដោយក្រុមហ៊ុនជួបបញ្ហា ធ្វើឱ្យម្នាក់ៗបាត់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើន។ ជាក់ស្ដែង យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា ត្រឹមឆមាសទី១ នៃឆ្នាំ២០២២ នេះ អ្នកមានបំផុតទាំង ៥០០នាក់ របស់ពិភពលោកបានបាត់បង់ ១.៤ ទ្រីលានដុល្លារ។ ការធ្លាក់ចុះដ៏ច្រើនសន្ធឹកនេះ គឺជាការធ្លាក់ចុះដ៏ខ្លាំងបំផុតដែលមិនធ្លាប់មានពីមុនមកសម្រាប់មហាសេដ្ឋីលំដាប់ពិភពលោក។ ទ្រព្យសម្បត្តិរបស់ Elon Musk ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជិត ៦២ ពាន់លានដុល្លារ ខណៈ Jeff
- បុគ្គលជោគជ័យJune 30, 2022 Khmernote
មហាសេដ្ឋី Richard Branson ម្ចាស់ក្រុមហ៊ុន Virgin Group នឹងជួយសាងសង់យន្តហោះដ៏ធំបំផុតរបស់ពិភពលោកគឺ Antonov An-225 Mriya របស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានបំផ្លាញដោយសារការទម្លាក់គ្រាប់-បែករបស់រុស្ស៊ីនៅក្នុងការឈ្លានពានជាលើកដំបូងនេះ បើយោងតាមអ្នកនយោបាយអ៊ុយក្រែន។ យន្តហោះ An-225 ត្រូវបានប្រើដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ជុំវិញពិភពលោក ហើយអាចផ្ទុកទំនិញបានដល់ទៅ ២៥០តោន។ យន្តហោះនេះ ជានិមិត្តរូបនៃមោទនភាពជាតិដ៏ខ្លាំងក្លាក្នុងប្រទេសអ៊ុយក្រែន។ អជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធ ថា មហាសេដ្ឋី Richard Branson បានទៅទស្សនាអាកាសយានដ្ឋាន Antonov ដែលជាកន្លែងនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតនៃការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន ដើម្បីពិភាក្សាអំពីការជួសជុលផ្លូវអាកាសដែលរងការខូចខាត និងដើម្បីមើលបំណែកយន្តហោះដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោក។ ជាមួយគ្នានេះដែរ ប្រធានគណបក្សប្រជាជនអ៊ុយក្រែនលោក Davyd Arakhamia
- បុគ្គលជោគជ័យJune 29, 2022 Khmernote
ជាការពិតណាស់ភាពជោគជ័យភាគច្រើនកើតមកពីការតស៊ូ និងការខិតខំប្រឹងប្រែង មិនមែនកើតចេញពីសំណាងនោះទេ។ ជាក់ស្ដែងដូចអ្នកស្រី Diane Hendricks មិនបានធំធាត់ក្នុងត្រកូលអ្នកមានទ្រព្យ អ្នកសិល្បៈ ឬ អ្នកដឹកនាំនយោបាយនោះទេ តែធំដឹងក្ដីឡើងនៅក្នុងកសិដ្ឋានទឹកដោះគោមួយក្នុងរដ្ឋ Wisconsin ជាមួយការអប់រំ និងក្រមសីលធម៌ការងារដ៏ល្អ ដែលជួយឱ្យអ្នកស្រីអាចបង្កើតអាណាចក្រអាជីវកម្មពាន់លានដុល្លារបាន។ បច្ចុប្បន្នអ្នកស្រី Diane Hendricks ជាប្រធានក្រុមហ៊ុនសម្ភារសំណង់ ABC Supply ដែលគាត់បានបង្កើតឡើងជាមួយស្វាមីទី២ ក្នុងឆ្នាំ១៩៨២។ ជាមួយគ្នានេះ កាលពីសប្ដាហ៍មុន Hendricks ដែលមានទ្រព្យសម្បត្តិ ១១.៦ ពាន់លានដុល្លារ បានជាប់ចំណាត់ថ្នាក់លេខ១ របស់ទស្សនាវដ្តី Forbes ក្នុងនាមជាស្ត្រីដែលកសាងភាពមានបានដោយខ្លួនង និងមានជាងគេបំផុតរបស់អាមេរិកសម្រាប់ឆ្នាំទី៥
- បុគ្គលជោគជ័យJune 28, 2022 Khmernote
មនុស្សយើងភាគច្រើនគិតថា មានមាសប្រាក់ហូរហៀរធ្វើឲ្យជីវិតពោរពេញដោយសេចក្ដីសុខ រស់នៅមិនចាំបាច់ខ្វល់ខ្វាយ ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀតយល់ថា សេចក្ដីសុខ និងសុភមង្គលពិតប្រាកដមិនអាស្រ័យលើប្រាក់នោះទេ។ ចំពោះមតិទាំងពីរនេះមហាលំដាប់ទី២ លើពិភពលោក គឺលោក Bill Gates បានលើកឡើងដូច្នេះថា៖ «មានរឿងពីរយ៉ាងដែលធ្វើឲ្យគាត់សប្បាយចិត្ត ហើយរឿងទាំងពីរនេះអាចកើតមានឡើងមិនចាំបាច់ទាល់តែមានលុយនោះទេ »។ នៅដើមឆ្នាំ ២០១៩ លោក Gates បានចូលរួមក្នុងកម្មវិធី Reddit ក្រោមប្រធានបទ « សួរខ្ញុំពីអ្វីក៏បាន » ខណៈនោះមានមនុស្សម្នាក់បានសួរទៅកាន់ស្ថាបនិក Microsoft អំពីជីវិតផ្ទាល់ខ្លួនថា៖ «តើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត?» លោក Gates បានសរសេរនៅលើគេហទំព័រ Reddit ថា
- បុគ្គលជោគជ័យJune 25, 2022 Khmernote
ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុននៃ Meta Platforms លោក Mark Zuckerberg បានបាត់បង់ទ្រព្យសម្បត្តិច្រើនជាង ៥០% ក្នុងឆ្នាំ២០២២។ យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានឱ្យដឹងថា CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បច្ចុប្បន្នមានទ្រព្យសម្បត្តិ ៥៨.១ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ខណៈកាលពីដើមឆ្នាំទ្រព្យមានចំនួន ១២៥.៥ពាន់លានដុល្លារ។ កម្រិតទ្រព្យសម្បត្តិបច្ចុប្បន្នរបស់ Mark មានន័យថា គាត់បានបាត់បង់ជាង ៦៧.៤ ពាន់លានដុល្លារចាប់តាំងពីដើមឆ្នាំ ឬស្មើនឹង ៣៨៩.៥ លានដុល្លារ ក្នុងមួយថ្ងៃអស់រយៈពេល ១៧៣ថ្ងៃ។ ការខាតបង់ទ្រព្យដ៏ច្រើនរបស់
- បុគ្គលជោគជ័យJune 23, 2022 Khmernote
ទើបតែជួបរឿងរ៉ាវចម្រូងចម្រាសមកផ្ទួនៗ ឥលូវមហាសេដ្ឋី Elon Musk បានប្រកាសថា រោងចក្រផលិតរថយន្តថ្មីរបស់ក្រុមហ៊ុន Tesla Inc នៅរដ្ឋតិចសាស់ និងទីក្រុងប៊ែកឡាំង បានខាតបង់រាប់ពាន់លានដុល្លារ ខណៈដែលពួកគេតស៊ូក្នុងការបង្កើនផលិតកម្ម ដោយសារតែកង្វះខាតថ្ម និងបញ្ហាកំពង់ផែចិន។ នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ នាយកប្រតិបត្តិរូបនេះ បាននិយាយថា រោងចក្រ Telsa នៅរដ្ឋតិចសាស់ ផលិតរថយន្តបានចំនួនតិចតួចប៉ុណ្ណោះ ដោយសារតែបញ្ហាប្រឈមក្នុងការជំរុញការផលិតអាគុយប្រភេទ “4680” ថ្មី និងឧបករណ៍ដើម្បីផលិតអាគុយប្រភេទ “2170” ជាប់គាំងនៅក្នុងកំពង់ផែក្នុងប្រទេសចិន។ ទន្ទឹមនឹងដែរ Musk បានបន្ថែមថា ការបិទនៅក្នុងទីក្រុងសៀងហៃដោយសារជំងឺកូវីដ-១៩ ពិតជាលំបាកខ្លាំងណាស់ សម្រាប់ក្រុមហ៊ុន Telsa