បុគ្គលជោគជ័យ
  • មហាសេដ្ឋី Elon Musk ណែនាំឱ្យមនុស្ស និងសហគ្រិនជាច្រើន ធ្វើអាជីកម្មមួយនេះដឹងតែលុយចូលឆឹបៗ ហើយមិនខាតទេ
    បុគ្គលជោគជ័យ
    July 23, 2022 Khmernote

    លោក Elon Musk អ្នកមានបំផុតលើពិភពលោក កំពុងអំពាវនាវឱ្យមនុស្សជាច្រើន ជាពិសេសគឺសហគ្រិនឈានជើងចូលទៅក្នុងអាជីវកម្មចម្រាញ់លីចូម ដែលជាវត្ថុធាតុដើមដ៏សំខាន់មួយសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla កាលពីថ្ងៃពុធ បានជំរុញឱ្យសហគ្រិនចាប់ផ្តើមបណ្តាក់ទុនលើការចម្រាញ់ពីលីចូម ដោយអះអាងថា អាជីវកម្មនេះនឹងក្លាយជាម៉ាស៊ីនបោះពុម្ពលុយសម្រាប់អ្នក ហើយអ្នកមិនខាតបង់ឡើយ។ ជាមួយគ្នានេះដែរ មហាសេដ្ឋីរូបនេះបានកត់សម្គាល់ថា លីចូមមានច្រើនណាស់ ប៉ុន្តែបញ្ហាត្រង់ថា ការចម្រាញ់លីចូមមកជាវត្ថុធាតុដើមប្រើនៅក្នុងអាគុយរថយន្តអគ្គិសនីមានតិចតួច។ ដូច្នេះហើយ​ Musk បានណែនាំឱ្យអ្នកចង់ចាប់យកអាជីវកម្មនេះ ត្រូវតែចម្រាញ់លីចូមទៅជាលីចូមកាបូណាត និងលីចូមអ៉ីដ្រូអុកស៊ីត កម្រិតថ្ម ដែលត្រូវតែមានភាពបរិសុទ្ធខ្ពស់”។ គួរបញ្ជាក់ផងដែរថា ដោយសារការផ្លាស់ប្ដូរជាសកលទៅរកការប្រើប្រាស់យានយន្តអគ្គិសនីបានជំរុញឱ្យលីចូមមានតម្រូវការកាន់តែច្រើន ហើយជំរុញឱ្យតម្លៃរបស់វាកើនឡើងផងដែរនៅឆ្នាំនេះ។ ជាក់ស្ដែង តម្លៃលីចូមបានកើនឡើងច្រើនជាងទ្វេដងចាប់តាំងពីខែមករា ហើយបានកើនឡើងជិត ៤០០% នៅក្នុងឆ្នាំមុន

  • បុរសមានបំផុតនៅអាស៊ី លោក លី កាស៊ីង ប្រាប់ដំបូន្មានក្នុងការជ្រើសរើសមិត្ត ដែលល្អ និងគួរជៀសវាងមិត្ត ១ប្រភេទនេះ
    បុគ្គលជោគជ័យ
    July 22, 2022 Khmernote

    មហាសេដ្ឋី លី កាស៊ីង សព្វថ្ងៃមានអាយុ ៩៤​ឆ្នាំ ហើយគាត់នៅតែជាអ្នកមានបំផុតក្នុងទីក្រុងហុងកុង ជាមួយនឹងទ្រព្យសម្បត្តិ ៣៥.៨ ពាន់លានដុល្លា​រ។ លោក លី គឺជាវិនិយោគិនដ៏អស្ចារ្យ និងជាសប្បុរសជនមួយរូប ហើយធ្លាប់ជាប់ជាបុរសខ្លាំងបំផុតរបស់អាស៊ី ដោយទស្សនាវដ្តីអាស៊ីក្នុងឆ្នាំ២០០១ ដោយបានកាន់កាប់បល្ល័ង្កនៃបុរសមានបំផុតរបស់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំ។ នៅទីក្រុងហុងកុង មនុស្សម្នាកោតសរសើរមហាសេដ្ឋីវ័យរូបនេះ រហូតដល់ហៅគាត់ថា “Superman” ដោយសារតែភាពជោគជ័យរបស់គាត់ក្នុងអាជីវកម្ម ក៏ដូចជាទស្សនវិជ្ជាដ៏ជ្រាលជ្រៅនៃជីវិតរបស់គាត់។ មានពេលមួយកំឡុងពេលសំណេះសំណាលជាមួយនិស្សិតនៅសាកលវិទ្យាល័យហុងកុង មហាសេដ្ឋីរូបនេះបានណែនាំយុវជនឱ្យចេះជ្រើសរើសមិត្ត។ ក្នុងនោះ គាត់​បាន​និយាយ​ថា​៖ ​«​កុំ​ចេញ​ទៅ​ក្រៅ​ជាមួយ​មនុស្ស​ទំនេរ ពួកគេ​មិន​មែន​ជា​មនុស្ស​អាក្រក់​ទេ ប៉ុន្តែ​មនុស្សទំនេរទាំងនោះ​មិន​ទៅ​ធ្វើ​ការ​ឡើយ ព្រោះ​ពួក​គេ​គ្រាន់​តែ​ជ្រើស​រើស​អ្វីដើម្បី​ស្កប់​ចិត្ត​នឹង​ជីវិត​ប៉ុណ្ណោះ។ កាលណាយើងនិយាយជាមួយពួកគេកាន់តែច្រើន យើងកាន់តែរងផលប៉ះពាល់ដោយចិត្តគំនិត “មិនព្យាយាមធ្វើការ” ឬ

  • មកដឹងការងារដំបូងរបស់បុគ្គលល្បីៗ និងមហាសេដ្ឋីពិភពលោក ៤រូបនេះធ្វើ មុននឹងទទួលបានជោគជ័យដូចសព្វថ្ងៃ
    បុគ្គលជោគជ័យ
    July 18, 2022 Khmernote

    ជាការពិតណាស់មនុស្សគ្រប់រូបសុទ្ធតែចាប់ផ្ដើមពីការងារដំបូងនៅក្នុងជីវិត មុនពេលដែលពួកគេទទួលបានជោគជ័យ សូម្បីតែមហាសេដ្ឋីលំដាប់ពិភពលោក បុគ្គលល្បីៗជាច្រើនក៏ដោយ ក៏សុទ្ធតែធ្លាប់ឆ្លងកាត់ការងារដំបូងទាំងអស់ ទម្រាំឈានជើងមកដល់បច្ចុប្បន្ន។ ដោយឡែក វាគ្រាន់តែខុសប្លែកពីគ្នានៃប្រភេទការងារដែលពួកគេទទួលបានប៉ុណ្ណោះ ដើម្បីកាន់តែច្បាស់ខាងក្រោមនេះជាមហាសេដ្ឋីលំដាប់ពិភពលោក និងបុគ្គលល្បីៗចំនួន ៤រូបដែលចាប់ផ្ដើមពីការងារតូចទាបដំបូងបំផុត​ រហូតក្លាយជាកំពូលអ្នកមានទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃក្នុងនោះរួមមាន៖ ១. លោក Jeff Bezos៖ មុនពេលក្លាយជាស្ថាបនិកក្រុមហ៊ុន Amazon និងជាមហាសេដ្ឋីមានបំផុតលំដាប់ទី២ ក្នុងពេលបច្ចុប្បន្ន លោក Jeff Bezos គឺជាបុគ្គលិកនៅក្នុងហាង Mcdonald’s នៅទីក្រុង Miami នៅពេលគាត់មានអាយុត្រឹមតែ ១៦ឆ្នាំ។ ២. លោក Warren Buffett៖

  • មហាសេដ្ឋី Bill Gates គ្រោងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់ទៅមូលនិធិសប្បុរសធម៌ ហើយចុះចេញពីបញ្ជីអ្នកមានបំផុតលើពិភពលោក
    បុគ្គលជោគជ័យ
    July 15, 2022 Khmernote

    មហាសេដ្ឋីចិត្តធម៌ Bill Gates កាលពីថ្ងៃពុធ កន្លងទៅនេះ បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០ពាន់លានដុល្លារទៅមូលនិធិរបស់គាត់ និងអតីតភរិយា ដើម្បីជួយសម្រួលដល់វិបត្តិធំៗចំនួន ៣ ដែលកំពុងកើតមាននៅលើពិភពលោក។ ក្រៅពីបរិច្ចាគនេះ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ក៏បានប្រកាសថា គាត់គ្រោងនឹងលះបង់ទ្រព្យសម្បត្តិទាំងអស់ទៅមូលនិធិសប្បុរសធម៌របស់គាត់ ហើយគាត់នឹងចាកចេញពីបញ្ជីអ្នកមានបំផុតក្នុងពិភពលោក។ នៅលើបណ្ដាញសង្គម Twitter សហស្ថាបនិកក្រុមហ៊ុន Microsoft បានប្រកាសថា គាត់កំពុងផ្ទេរប្រាក់ចំនួន ២០ពាន់លានដុល្លារទៅកាន់មូលនិធិ “Bill & Melinda Gates Foundation” ក្នុងខែនេះ ដើម្បីបង្កើនការចំណាយដល់ ៩ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦ ដោយលើកឡើងពីវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាត សង្រ្គា.មនៅអ៊ុយក្រែន

  • លោក Bill Gates មហាសេដ្ឋីចិត្តធម៌ បរិច្ចាគលុយផ្ទាល់ខ្លួន ២០ពាន់លានដុល្លារ ដើម្បីជួយសម្រួលវិបត្តិធំៗ ៣  កំពុងកើតមានលើពិភពលោក
    បុគ្គលជោគជ័យ
    July 14, 2022 Khmernote

    ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates កំពុងបិរច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០ពាន់លានដុល្លារ ទៅក្នុងមូលនិធិសប្បុរសធម៌ Bill & Melinda Gates ដែលគ្រប់គ្រង​ដោយលោក និងអតីតភរិយារបស់គាត់គឺអ្នកស្រី Melinda French Gates។ នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ ការបរិច្ចាគទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិត្តធម៌រូបនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើនការចំណាយប្រចាំឆ្នាំរបស់មូលនិធិ ដើម្បីសម្រួលលើវិបត្តិធំៗដែលកំពុងកើតមានដូចជា៖ ជំងឺរាតត្បាតកូវីដ-១៩ ,សង្គ្រា.មនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ។ លោក Bill Gates បាននិយាយនៅក្នុងការបង្ហោះប្លុកផ្ទាល់ខ្លួនកាលពីថ្ងៃពុធថា៖ ” ការបរិច្ចាគនេះនឹងជួយដល់មូលនិធិ Bill &

  • មន្ត្រីជំនាញអះអាងថា កម្ពុជាត្រូវរង់ចាំយ៉ាងហោចណាស់ ក៏៤ឆ្នាំទៀតដែរ ដើម្បីស្តារស្ថានភាពភ្ញៀវទេសចរអន្តរជាតិឱ្យវិលត្រឡប់មកដូចដើមវិញ
    បុគ្គលជោគជ័យ
    July 14, 2022 Khmernote

    មន្ត្រីជំនាញអះអាងថា កម្ពុជាត្រូវរង់ចាំយ៉ាងហោចណាស់ក៏៤ឆ្នាំទៀតដែរ ដើម្បីស្តារ ស្ថានភាពភ្ញៀវទេសចរអន្តរជាតិឱ្យវិលត្រឡប់មកដូចដើមវិញ ដូចមុនពេលមានវិបត្តិជំងឺ កូវីដ១៩ ខណៈភាពរាំងស្ទះដល់ការទាក់ទាញកំណើននេះ គឺដោយសារវិបត្តិធំៗរបស់ សកលលោក។ នេះបើតាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍។ យ៉ាងហោចណាស់ កម្ពុជាត្រូវចាំមើលដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ទើបស្ថានភាព និងចំនួនភ្ញៀវទេសចរអន្តរជាតិវិលទៅរកកំណើនដូចកាលពីឆ្នាំ២០១៩ ដែលមិនទាន់មាន វិបត្តិជំងឺកូវីដ១៩ រីករាលដាល ខណៈភាពរាំងស្ទះដល់ការទាក់ទាញកំណើននេះ គឺដោយ សារវិបត្តិធំៗរបស់សកលលោក។ នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ និងលើកទិសដៅផែនការ ស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ក្រសួងទេសចរណ៍

  • បានទាំងព្រម! Rihanna ជោគជ័យទាំងលើវិថីសិល្បៈ និងជំនួញ ឥលូវក្លាយជាមហាសេដ្ឋីក្មេងជាងគេនៅអាមេរិក មានទ្រព្យសម្បត្តិ ១.៤ ពាន់លានដុល្លារ
    បុគ្គលជោគជ័យ
    July 13, 2022 Khmernote

    Rihanna តារាចម្រៀងដ៏ល្បីនៅអាមេរិក ថ្មីៗនេះ បានក្លាយជាមហាសេដ្ឋីបង្កើតទ្រព្យសម្បត្តិដោយខ្លួនឯង (self-made billionaire) វ័យក្មេងជាងគេបំផុតនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នតារាស្រីវ័យ ៣៤ឆ្នាំ រូបនេះបានកាន់កាប់ទ្រព្យសម្បត្តិ ១.៤ពាន់លានដុល្លារ ហើយនេះក៏ជាឆ្នាំទី៣ ហើយ ដែល Rihanna បានជាប់នៅក្នុងបញ្ជីប្រចាំឆ្នាំរបស់ Forbes នៃស្ត្រីដែលមានជាងគេបំផុតនៅអាមេរិក។ យោងតាមសារព័ត៌មាន cnbc ក្នុងចំនួនទ្រព្យសម្បត្តិ ១.៤ពាន់លានដុល្លាររបស់ Rihanna ភាគច្រើនបានមកពីក្រុមហ៊ុនលក់រាយចំនួនបីរបស់នាងគឺ Fenty Beauty, Fenty Skin និង Savage X Fenty និងមួយចំនួនទៀតបានមកពីអាជីពចម្រៀងដ៏ជោគជ័យរបស់នាង។ ជាមួយគ្នានេះដែរ

  • ក្រោយបាត់មុខបាត់មាត់អស់ពេលយ៉ាងយូរ តាមពិតមហាសេដ្ឋី Jack Ma សំងំរស់នៅយ៉ាងសាមញ្ញផ្ដោតលើរឿងមួយនេះ
    បុគ្គលជោគជ័យ
    July 13, 2022 Khmernote

    លោក Jack Ma ដែលត្រូវបានគេស្គាល់ថា ជាកំពូលលអ្នកជំនួញចិន និងធ្លាប់ជាមហាសេដ្ឋីមានបំផុតនៅប្រទេសចិន បានបង្ហាញខ្លួន ក្នុងសាកលវិទ្យាល័យមួយនៅកណ្ដាលប្រទេសហូឡង់ ក្រោយពីបាត់មុខបាត់មាត់អស់ពេលជាយូរបន្ទាប់ពីបានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែកក្កដា ថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Alibaba Group បានទៅទស្សនកិច្ចសាកលវិទ្យាល័យដ៏ល្បីល្បាញផ្នែកកសិកម្មមួយរបស់ហូឡង់ឈ្មោះថា Wageningen & Research (WUR) ដើម្បីស្វែងយល់ពីរបៀបកែលម្អផលិតកម្មម្ហូបអាហារប្រកបដោយនិរន្តរភាព។ ក្នុងដំណើរទស្សនកិច្ចនោះ មហាសេដ្ឋីបច្ចេកវិទ្យាចូលនិវត្តន៍អាយុ ៥៧ឆ្នាំរូបនេះ បានទៅទស្សនាផ្ទះកញ្ចក់បច្ចេកវិទ្យាខ្ពស់នៅក្នុងបរិវេណសាលាក៏ដូចជាប្រទេសហូឡង់ Plant

  • បុគ្គល ៣រូប បោះបង់ភាពសប្បាយក្នុងវ័យកុមារភាពចាប់ផ្ដើមអាជីពតាំងពីអាយុ ១៣ឆ្នាំ ឥលូវម្នាក់ៗសុទ្ធតែជាមហាសេដ្ឋីលំដាប់ពិភពលោក
    បុគ្គលជោគជ័យ
    July 11, 2022 Khmernote

    ជាទូទៅក្មេងដែលមានអាយុចន្លោះពី ៨ ទៅ ១៣ឆ្នាំ តែងតែចំណាយពេលប្រចាំថ្ងៃរបស់ពួកគេជិះកង់ និងលេងហ្គេម បន្ទាប់ពីការរៀនសូត្រ ប៉ុន្តែនេះមិនមែនជាជីវិតកុមារភាពរបស់មហាសេដ្ឋី Ray Dalio, Bill Gates និង Jack Dorsey នោះទេ។ មហាសេដ្ឋីទាំង ៣រូបនេះ មិនបានប្រើជីវិតដូចក្មេងដទៃទេ ពោលគឺក្នុងវ័យនោះ ពួកគាត់បានចាប់ផ្ដើមចូលប្រលូកក្នុងការចាប់ផ្ដើមអាជីវកម្មទៅហើយ។ ស្ដាប់ទៅអាចជារឿងដែលមិនគួរឱ្យជឿ ឬ មិនអាចទៅរួច តែវាជាការពិតហើយខាងក្រោមនេះជារបៀបដែលមហាសេដ្ឋី ៣រូបខាងលើចាប់ផ្ដើមអាជីពរបស់ពួកគេ៖ -មហាសេដ្ឋី Ray Dalio ៖ លោក Ray Dalio ត្រូវបានគេណែនាំឱ្យចូលផ្សារហ៊ុននៅអាយុ

  • Elon Musk ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញ Twitter ចំនួន ៤៤ពាន់លានដុល្លារហើយ
    បុគ្គលជោគជ័យ
    July 9, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារពត៌មាន yahoo ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា មហាសេដ្ឋី Elon Musk បានដកខ្លួនចេញពីកិច្ចព្រមព្រៀង Twitter ចំនួន ៤៤ពាន់លានដុល្លារហើយ។ អ្នកមានបំផុតលើលោករូបនេះ បាននិយាយកាលពីល្ងាចថ្ងៃសុក្រថា គាត់កំពុងបញ្ចប់កិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លាររបស់គាត់ដើម្បីទិញ Twitter ដោយសារតែក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ បានបរាជ័យក្នុងការផ្តល់ព័ត៌មានអំពីគណនីក្លែងក្លាយនៅលើវេទិកា។ ជាមួយគ្នានេះដែរ មេធាវីរបស់ Musk បាននិយាយនៅក្នុងឯកសារមួយថា Twitter បានបរាជ័យ ឬបដិសេធមិនឆ្លើយតបទៅនឹងសំណើជាច្រើនសម្រាប់ព័ត៌មានអំពីគណនីក្លែងក្លាយ ឬ spam នៅលើវេទិកា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ គួរបញ្ជាក់ផងដែរថា មុនពេលសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង