បុគ្គលជោគជ័យ
  • កំហុស ៣ យ៉ាងក្នុងការខ្ជះខ្ជាយប្រាក់កាក់ ដែលមហាសេដ្ឋីលំដាប់ពិភពលោក ២រូបមិនធ្លាប់ធ្វើ តែយើងគ្រប់គ្នាតែងតែធ្វើ
    បុគ្គលជោគជ័យ
    June 20, 2022 Khmernote

    ប្រសិនបើអ្នកចង់ឈានដល់ឋានៈជាមហាសេដ្ឋី អ្វីដែលសំខាន់បំផុតដែលអ្នកអាចធ្វើបាន គឺរៀនពីអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដូចជាសហស្ថាបនិក Microsoft លោក Bill Gates និងនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett។ ខាងក្រោមនេះជារឿង ៣ យ៉ាងដែលអ្នកមិនធ្លាប់បានដឹងពីរបៀបដែលអ្នកមានបំផុតលើលោកថែរក្សាហិរញ្ញវត្ថុរបស់ពួកគេ ហើយយើងអាចយកជាគំរូបាន៖ ១.ពួកគេមិនមើលរំលងពិន្ទុកាតឥណទានរបស់ពួកគេទេ៖ ពិន្ទុកាតឥណទានរបស់អ្នកដើរតួនាទីនាំមុខក្នុងការកំណត់អត្រាការប្រាក់របស់អ្នក។ កាលណាពិន្ទុឥណទានខ្ពស់ អាចធ្វើឱ្យអ្នកទទួលបានអត្រាការប្រាក់ទាប និងជួយឱ្យអ្នកសន្សំការប្រាក់បានរាប់ពាន់ដុល្លារប្រាក់ ចំណែកឯពិន្ទុទាបអាចការពារអ្នកពីការខ្ចីប្រាក់ ប្រសិនបើអ្នកចង់ខ្ចី។ ដូច្នេះអ្នកមាន ដឹងពីរឿងនេះហើយពួកគេមិនដែលព្រងើយកន្ដើយលើពិន្ទុឥណទានរបស់ពួកគេទេ ជាពិសេសពួកគេបានពិនិត្យមើលពិន្ទុរបស់ពួកគេជានិច្ច និងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីរក្សាវាបានល្អ។ ២.ពួកគេមិនចំណាយទៅលើអ្វីដែលមិនចាំបាច់៖ ជាការពិតណាស់យើងតែងតែឃើញអ្នកដែលមានទ្រព្យសម្បត្តិច្រើនបំផុត បោះទុនជាច្រើនពាន់ដុល្លារទៅលើរឿងគួរឲ្យអស់សំណើចជាច្រើន ប៉ុន្តែអ្នកមិនបានដឹងទេថា ពួកគេមានរបៀបក្នុងការសន្សំយ៉ាងឆ្លាតវៃដែលអ្នកអាចនឹងភ្ញាក់ផ្អើលដូចជា

  • មិនធម្មតាទេ! ឱកាសទទួលទានអាហារ ១ពេល ជាមួយមហាសេដ្ឋី Warren Buffett នៅឆ្នាំ២០២២ នេះ មានតម្លៃដល់ទៅ ១៩លានដុល្លារ
    បុគ្គលជោគជ័យ
    June 18, 2022 Khmernote

    មហាសេដ្ឋី Warren Buffett គឺជាអ្នកវិនិយោគដ៏អស្ចារ្យ ដែលនរណាៗក៏ស្គាល់ ជាពិសេសសហគ្រិននៅក្នុងពិភពជំនួញណាក៏កោតខ្លាច សរសើរ និងរៀនសូត្រតាមបិតាវិនិយោគនេះដែរ។ ជារៀងរាល់ឆ្នាំ​ មហាសេដ្ឋីរូបនេះតែងតែបង្កើតកម្មវិធីដេញថ្លៃមួយ ដើម្បីស្វែងរកអ្នកទទួលទានអាហារថ្ងៃត្រង់មួយពេលជាមួយខ្លួន ដែលតម្លៃនៃការដេញថ្លៃនោះមានចំនួនដល់ទៅខ្ទង់លានដុល្លារ។ យ៉ាងណាមិញក្រោយពេលផ្អាកកម្មវិធីដេញថ្លៃ អស់រយៈពេល ២ឆ្នាំដោយសារជំងឺកូវីដ-១៩ នៅឆ្នាំនេះ កម្មវិធីបានចាប់ផ្ដើមឡើងវិញ ហើយការដេញថ្លៃនៅឆ្នាំនេះក៏ជាលើកចុងក្រោយផងដែរ ដោយឱកាស​ទទួលទានអាហារជាមួយបិតាវិនិយោគរូបនេះមានតម្លៃដល់ទៅ ១៩លានដុល្លារ នេះបើយោងតាមការចុះបញ្ជីរបស់ Ebay។ ប្រភពដដែលបានឱ្យដឹងថា ការដេញថ្លៃបានបើកកាលពីថ្ងៃអាទិត្យ ជាមួយនឹងតម្លៃចាប់ផ្តើម ២៥,០០០ ដុល្លារ ហើយគិតត្រឹមថ្ងៃច័ន្ទ ការដេញថ្លៃបានឈានដល់ជាង ២លានដុល្លារ។ ជាមួយគ្នានេះ នៅថ្ងៃសុក្រដែលជាថ្ងៃចុងក្រោយ ការដេញថ្លៃបានឈានទៅមុខយ៉ាងស្វិតស្វាញ ដោយមានភោជនីយដ្ឋានដ៏ធំមួយបានដាក់ដេញថ្លៃចំនួន

  • ឡាក់ឆុងណាស់ Elon Musk ឆ្នាំនេះ ទើបតែជួបរឿងរ៉ាវបន្តកន្ទុយគ្នា ឥលូវត្រូវគេប្ដឹងទារសំណង ២៨៥ពាន់លានដុល្លារដោយសារ Dogecoin
    បុគ្គលជោគជ័យ
    June 17, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo នៅថ្ងៃទី១៧ ខែមិថុនា នេះ បានឱ្យដឹងថា មហាសេដ្ឋី Elon Musk ត្រូវបានវិនិយោគិន Dogecoin ប្ដឹងទាមទារសំណងចំនួន ២៥៨ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់ពីបទដំណើរការគម្រោងពីរ៉ាមីតដើម្បីគាំទ្ររូបិយប័ណ្ណគ្រីបតូ។ នៅក្នុងពាក្យបណ្ដឹងដែលដាក់នៅតុលាការសហព័ន្ធក្នុងទីក្រុង Manhattan ដើមបណ្ដឹង Keith Johnson បានចោទប្រកាន់នាយប្រតិបត្តិក្រុមហ៊ុន Tesla Inc និង SpaceX ពីបទបំផុសបំផុលថា Dogecoin នឹងមានតម្លៃថ្លៃ តែផ្ទុយទៅវិញតម្លៃបានធ្លាក់ចុះ។ ដើមបណ្ដឹងបាននិយាយទៀតថា៖ “លោក Elon Musk បានដឹងតាំងពីឆ្នាំ២០១៩

  • មហាសេដ្ឋី Bill Gates លើកឡើងចំៗថា ការវិនិយោគលើ គ្រីបតូ និង តុក្កតា NFT ជារឿងល្ងីល្ងើណាស់
    បុគ្គលជោគជ័យ
    June 16, 2022 Khmernote

    មហាសេដ្ឋីបច្ចេកវិទ្យាលោក Bill Gates បានច្រានចោលទ្រព្យសម្បត្តិឌីជីថល ហើយលើកឡើងចំៗថា ការវិនិយោគលើទ្រព្យឌីជីថលរួមមាន រូបិយប័ណ្ណគ្រីបតូ និងតុក្កតា NFT គឺ ១០០% វិនិយោគដោយគ្រាន់តែផ្អែកទៅលើទ្រឹស្ដីដ៏ល្ងីល្ងើ។ លោក Gates បានលើកឡើងដូច្នេះនៅក្នុងសន្និសីទអាកាសធាតុដែលរៀបចំដោយ TechCrunch កាលពីថ្ងៃអង្គារ ថ្មីៗនេះ។ ក្នុងឱកាសនោះ ស្ថាបនិក Microsoft បានបញ្ជាក់ថា វាគឺជាការវិនិយោគដ៏ល្ងីល្ងើ ដោយសារតែទ្រព្យទាំងនោះ នឹងឡើងថ្លៃ លុះត្រាតែមានអ្នកវិនិយោគទៅលើពួកវា ពោលគឺមានអ្នកទិញបន្ទាប់មកលក់ ហើយអ្នកទិញបន្ទាប់រំពឹងថានឹងលក់បានថ្លៃទៅឱ្យអ្នកបន្ទាប់ទៀត ប៉ុន្តែតម្លៃរបស់វានឹងលែងមាននៅពេលពិតប្រាកដណាមួយ នៅពេលដែលវិនិយោគិនលែងទិញ។ ជាមួយគ្នានេះដែរ លោក Gates បាននិយាយទាំងអស់សំណើចថា

  • Alexandr Wang ក្រវាត់ចោលឱកាសសិក្សានៅវិទ្យាស្ថានល្បីនៅអាមេរិក ត្រឹមអាយុ ១៩ឆ្នាំ រត់​តាមក្ដីស្រមៃ ឥឡូវក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតលើលោក
    បុគ្គលជោគជ័យ
    June 15, 2022 Khmernote

    Alexandr Wang ជាស្ថាបនិក Scale AI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ១ មានតម្លៃដល់ទៅ ៧.៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ នេះបើយោងតាមទស្សនាវដ្តី Forbes ។ បច្ចុប្បន្ន Wang បានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតលើពិភពលោកនៅអាយុ ២៥ឆ្នាំ បន្ទាប់ពីសម្រេចចិត្តបោះបង់ការសិក្សា មកបង្កើតក្រុមហ៊ុនខាងលើនេះ។ ជាកូនប្រុសដែលមានឪពុកម្ដាយជាអ្នករូបវិទ្យា និងធ្វើការលើគម្រោងអាវុធសម្រាប់យោធាអាមេរិក Wang គឺជាក្មេងដែលពូកែមុខវិទ្យាគណិត និងចូលចិត្តវិស័យបច្ចេកវិទ្យាណាស់ ហើយមុនពេលក្លាយជាមហាសេដ្ឋីក្មេងបំផុតលើលោក នៅអាយុ ១៧ឆ្នាំ Wang បានធ្វើការជាអ្នកសរសេរកូដពេញម៉ោងនៅគេហទំព័រ Quora។ ក្រោយមកបានសម្រេចចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិកគឺ Massachusetts (MIT) ជំនាញ (machine

  • មហាសេដ្ឋី Warren Buffett បង្ហើបជំនាញ ១ ដែលជួយបង្កើនតម្លៃរបស់អ្នកបាន ៥០% ហើយអាចរកចំណូលបានច្រើនដល់ចាស់សក់ស្កូវ
    បុគ្គលជោគជ័យ
    June 14, 2022 Khmernote

    លោក Warren Buffett បិតាវិនិយោគ និងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway បានផ្តល់ឱ្យអ្នកគាំទ្រ និងម្ចាស់ភាគហ៊ុនរបស់គាត់នូវដំបូន្មានវិនិយោគដែលមិនអាចកាត់ថ្លៃបានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ប៉ុន្តែនៅក្នុងដំបូន្មានជាច្រើន ដែលបានផ្ដល់នាពេលកន្លងមក ការលើកឡើងរបស់មហាសេដ្ឋី Buffett មួយពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន នោះគឺលោកបាន និយាយថា៖ “មានជំនាញ ១ ដែលនឹងបង្កើនតម្លៃរបស់អ្នកបានដល់ទៅ ៥០%”។ កាលពីឆ្នាំ២០០៩ មហាសេដ្ឋីចាស់វស្សារូបនេះ បាននិយាយទៅកាន់និស្សិតផ្នែកធុរកិច្ចនៅសកលវិទ្យាល័យ Columbia ក្នុងព្រឹត្តិការណ៍មួយតាមទូរទស្សន៍ថា៖ “ជំនាញទំនាក់ទំនង និងការនិយាយជាសាធារណៈ នឹងបង្កើនតម្លៃរបស់អ្នកបានដល់ទៅ ៥០%”។ នាពេលនោះ លោក Buffett បានណែនាំឱ្យនិស្សិតរៀនជំនាញខាងលើនេះ ព្រោះជំនាញនេះ

  • ល្អមែនទែន! មិត្តជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណងជាង ៣លានដុល្លារ ជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា
    បុគ្គលជោគជ័យ
    June 13, 2022 Khmernote

    យោងតាមការចេញផ្សាយសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣៦៣ លានយ៉េន (ប្រមាណ ៣,៣៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២។ (រូបតំណាង) សូមបញ្ជាក់ផងដែរថា ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា

  • លោក លី កាស៊ីង ធ្លាប់និយាយថា ការឲ្យខ្ចីប្រាក់អាចវិនិច្ឆ័យពីគុណភាពរបស់មនុស្ស អ្វីដែលគេឲ្យអ្នកខ្ចីមិនមែនជាលុយទេ តែជាទំនុកចិត្ត ការជឿជាក់ ការលើកទឹកចិត្ត
    បុគ្គលជោគជ័យ
    June 7, 2022 Khmernote

    បុរសដែលមានជាងគេបំផុតនៅហុងកុង លោក លី កាស៊ីង បាននិយាយជាច្រើនដងអំពីរបៀបធ្វើជំនួញរបស់គាត់ ហើយជារឿ​យៗគាត់ចែករំលែកទស្សនៈរបស់ខ្លួនអំពីរបៀបជ្រើសរើសមិត្ត និងទុកចិត្តមនុស្ស។ លោក លី កើតនូវ Chaozhou ទីក្រុង Guangdong ប្រទេសចិនក្នុងឆ្នាំ១៩២៨ ប៉ុន្តែនៅឆ្នាំ ១៩៤០ គាត់ និងគ្រួសារបានភៀសខ្លួនទៅហុងកុងក្នុងកំឡុងសង្គ្រាមស៊ីវិលនៅប្រទេសចិន។ នៅទីនោះគាត់បានចាប់ផ្តើមអាជីវកម្មដំបូងរបស់គាត់នៅអាយុ ២២ ឆ្នាំ ហើយសព្វថ្ងៃនេះក្រុមហ៊ុនរបស់ Li គឺ Cheung Kong Holdings គឺជាសហគ្រាសធំជាងគេនៅហុងកុង។ មហាសេដ្ឋីដែលតែងតែផ្ដោតការយកចិត្តដាក់លើសហគមន៍ជំនួញរបស់ខ្លួនរូបនេះធ្លាប់បាននិយាយថា៖ « ការឲ្យខ្ចីប្រាក់ អាចវិនិច្ឆ័យពីគុណភាពរបស់មនុស្ស »។ លោកបន្តថា៖

  • Paris Hilton អាចជំនះគ្រប់រឿងរ៉ាវឈរជើងមកទល់សព្វថ្ងៃ ព្រោះនាងតែងប្រាប់ខ្លួនឯងតាំងពីតូចថា៖ “កុំទុកចិត្តមនុស្សមួយចំនួន ហើយត្រូវជឿជាក់លើខ្លួនឯងជានិច្ច”
    បុគ្គលជោគជ័យ
    June 7, 2022 Khmernote

    ក្នុងវ័យជំទង់ Paris Hilton ដែលកាលនោះជាអ្នកស្នងមរតករបស់សណ្ឋាគារ និងជាតារាដ៏ល្បីល្បាញម្នាក់ តែងតែជាចំណីរបស់អ្នកកាសែត។ ប៉ុន្តែបន្ទាប់ពីបោះជំហានថយក្រោយពីវិស័យខាងលើមក បច្ចុប្បន្ននេះនាងបានចាប់អាជីពថ្មីជា ឌីជេ និងអ្នកជំនួញអាជីព ជាពិសេស ការវិនិយោគទាក់ទងទៅនឹង blockchain ដូចជា cryptocurrencies, non-fungible tokens (NFTs) និង metaverse។ នៅក្នុងភាពជោគជ័យ និងវ័យ ៤០ឆ្នាំនាបច្ចុប្បន្ននេះ Hilton បានលើកឡើងពីដំបូន្មានសាមញ្ញៗ ប៉ុន្តែច្បាស់លាស់មួយសម្រាប់ខ្លួននាងផ្ទាល់នោះកាលពីនៅក្មេងថា “កុំទុកចិត្តមនុស្សមួយចំនួន ហើយត្រូវជឿជាក់លើខ្លួនឯងជានិច្ច”។ អ្នកជំនួញស្រីរូបស្រស់នេះ បានប្រាប់ទៅ CNBC Make It ថា

  • ទិញបានឬ អត់មើលទៅ ខណៈនៅសុខៗ លោក Elon Musk និយាយថា គាត់អាចលុបចោលកិច្ចព្រមព្រៀងទិញ Twitter ដោយសារក្រុមហ៊ុនធ្វើរឿង ១នេះ
    បុគ្គលជោគជ័យ
    June 7, 2022 Khmernote

    មហាសេដ្ឋីទី១ លើពិភពលោក Elon Musk បាននិយាយថា គាត់អាចលុបចោលកិច្ចព្រមព្រៀងទិញ Twitter ក្នុងតម្លៃ ៤៣ពាន់លានដុល្លារ ដោយសារតែក្រុមហ៊ុនកំពុងប្រឆាំងយ៉ាងសកម្ម លើកិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការសិក្សាគណនីក្លែងក្លាយ។ យោងតាមលិខិតដែលផ្ញើដោយមេធាវីរបស់គាត់កាលពីថ្ងៃច័ន្ទ បានឱ្យដឹងថា លោក Elon Musk ប្រហែលជាត្រៀមខ្លួនរួចជាស្រេច ដើម្បីដើរចេញពីកិច្ចព្រមព្រៀងរបស់គាត់ដើម្បីទិញ Twitter បន្ទាប់ពីបានចោទប្រកាន់បណ្តាញសង្គមនៃការចរចារដែលត្រូវបានរាំងស្ទះ។ លិខិតនោះបាននិយាយថា “លោក Musk ជឿថាក្រុមហ៊ុនកំពុងប្រឆាំងយ៉ាងសកម្ម និងរារាំងសិទ្ធិទទួលបានព័ត៌មានរបស់គាត់ (និងកាតព្វកិច្ចដែលត្រូវគ្នារបស់ក្រុមហ៊ុន) ក្រោមកិច្ចព្រមព្រៀងរួមគ្នា។ ហើយនេះ គឺជាការបំពានយ៉ាងច្បាស់លាស់នៃកាតព្វកិច្ចរបស់ Twitter ក្រោមកិច្ចព្រមព្រៀងរួមគ្នា ហើយលោក Musk រក្សាសិទ្ធិទាំងអស់ដែលកើតឡើងពីវា