បុគ្គលជោគជ័យ
  • មហាសេដ្ឋីកំពូលៗលើពិភពលោក ៥រូប ខាតបង់ទ្រព្យសម្បត្តិជិត ២០០ពាន់លានដុល្លារ​ក្នុងឆ្នាំនេះ
    បុគ្គលជោគជ័យ
    May 21, 2022 Khmernote

    មហាសេដ្ឋីកំពូលៗរបស់ពិភពលោក បានខាតបង់ប្រាក់ច្រើនជាង ៤០ពាន់លានដុល្លារ ខណៈតម្លៃទីផ្សាររបស់ក្រុមហ៊ុនធ្លាក់ចុះកាលពីថ្ងៃពុធ កន្លងទៅនេះ​ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ដែលជាចំណាត់ថ្នាក់ប្រចាំថ្ងៃនៃអ្នកមានបំផុតរបស់ពិភពលោក។ តាមប្រភពដដែល មហាសេដ្ឋីដែលខាតបង់ក្នុងឆ្នាំនេះរួមមាន៖ លោក Elon Musk, Jeff Bezos, Bernard Arnault, Bill Gates និងលោក Warren Buffett។ ជាមួយគ្នានេះដែរក្នុងចំណោមមហាសេដ្ឋីខាងលើ លោក Elon Musk ដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានខាតបង់ច្រើនជាងគេ ប៉ុន្តែទ្រព្យសម្បត្តិរបស់គាត់នៅមានចំនួន ២១០ពាន់លានដុល្លារ បើទោះបីជាគាត់បានខាតបង់ ៦០.៤ ពាន់លានដុល្លារមកទល់ពេលនេះក៏ដោយ។

  • មហាសេដ្ឋីលំដាប់ពិភពលោក ២រូប កំពុងសំងំទិញដីស្រែចម្ការយ៉ាងច្រើននៅសហរដ្ឋអាមេរិក
    បុគ្គលជោគជ័យ
    May 20, 2022 Khmernote

    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា មហាសេដ្ឋីពាន់លានជាច្រើននៅអាមេរិកងាកមកវិនិយោគលើដីស្រែចម្ការ ជាក់ស្ដែងដូចជា មហាសេដ្ឋី Bill Gates ត្រូវបានគេបង្ហើបឱ្យដឹងថា គាត់គឺជាម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក។ ហើយថ្មីៗនេះដែរ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ និងលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon កំពុងបោះទុនយ៉ាងច្រើនទិញដីស្រែចម្ការ។ ជាមួយគ្នានេះដែរ​សារព័ត៌មាន yahoo ក៏បានទម្លាយពីមូលហេតុដែលធ្វើឱ្យមហាសេដ្ឋីលំដាប់ពិភពលោកទាំង ២នេះ ជ្រើសរើសការវិនិយោគនៅលើដីចម្ការ ព្រោះដីស្រែចម្ការជាទ្រព្យសកម្មដែលស្ថិតស្ថេរមិនដូចភាគហ៊ុនដែលមានឡើងមានចុះជាពិសេសនៅពេលដែលមានវបិត្តសេដ្ឋកិច្ច។ មួយវិញទៀត ម្ចាស់ដីអាចរកចំណូលពីការដាក់ជួលដីឱ្យគេ ឬ ជួលគេឱ្យធ្វើកសិកម្ម។ ពិសេសទៅទៀតនោះ ខណៈពេលបច្ចុប្បន្នដែលពិភពលោក កំពុងជួបប្រទះបញ្ហាសង្វាក់ផ្គត់ផ្គង់អាហារទូទាំងពិភពលោកដោយសារសង្រ្គាម

  • ស្បែកជើងតម្លៃក្រោម ១០ដុល្លារ ប្រែក្លាយវាសនាលោក Hari Krishan Agarwal ទៅជាមហាសេដ្ឋីជំនាន់ថ្មីរបស់ឥណ្ឌា
    បុគ្គលជោគជ័យ
    May 18, 2022 Khmernote

    លោក Hari Krishan Agarwal គឺជាស្ថាបនិកនៃក្រុមហ៊ុនផលិតស្បែកជើង Campus Activewear ដែលមានមូលដ្ឋាននៅទីក្រុង Delhi ហើយថ្មីៗនេះគាត់បានក្លាយជាមហាសេដ្ឋីជំនាន់ថ្មីបំផុតរបស់ឥណ្ឌា។ ការបោះជំហានចូលក្នុងក្លឹបមហាសេដ្ឋីឥណ្ឌា ដ៏លឿនបែបនេះ គឺបន្ទាប់ពី IPO នៃក្រុមហ៊ុន Campus Activewear បានក្ដោបក្ដាប់ទីផ្សារស្បែកជើងកីឡាធំជាងម៉ាក់ Nike និង Adidas នៅក្នុងប្រទេសឥណ្ឌា។ ស្ថាបនិកវ័យ ៦៦ឆ្នាំរូបនេះ បានចាប់ផ្ដើមអាជីវកម្មនៅឆ្នាំ១៩៨៣ នៅពេលនោះគាត់បានបង្កើតម៉ាកស្បែកជើងកីឡាឈ្មោះថា “Action”។ ក្រោយមកនៅឆ្នាំ២០០៥ គាត់បានដាក់លក់ស្បែកជើងកីឡា ១ប្រភេទទៀតឈ្មោះថា “Campus” ក្នុងតម្លៃក្រោម ១០ដុល្លារ។ ដោយសារតម្លៃសមរម្យនេះ

  • មហាសេដ្ឋី Elon Musk ស្ងាត់ៗប្រកាសថា ផែនការទិញ Twitter នឹងត្រូវដាក់ផ្អាកជាបណ្ដោះអាសន្ន
    បុគ្គលជោគជ័យ
    May 16, 2022 Khmernote

    ដូចដែលយើងបានដឹងមកហើយ កាលពីខែមុន មហាសេដ្ឋី Elon Musk បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទិញយកក្រុមហ៊ុនបណ្ដាញសង្គមយក្ស Twitter ក្នុង​តម្លៃ ៤៤ ពាន់​លាន​ដុល្លារ ហើយកិច្ចព្រម​ព្រៀង​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ។ ប៉ុន្តែ នាពេលថ្មីៗនេះ លោកបាននិយាយថា ផែនការទិញ Twitter នឹងត្រូវដាក់ផ្អាកជាបណ្ដោះអាសន្ន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​អាមេរិក Tesla បាននិយាយថា គាត់កំពុងកំពុងដាក់ផែនការទិញ Twitter “ផ្អាកជាបណ្តោះអាសន្ន” ខណៈពេលដែលគាត់កំពុងរង់ចាំព័ត៌មានលម្អិតអំពីចំនួនគណនីក្លែងក្លាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ។ នៅក្នុង tweet កាលពីថ្ងៃសុក្រ លោក Musk និយាយថា Twitter ប៉ាន់ស្មានថា

  • មហាសេដ្ឋី Warren Buffett សម្រេចចិត្តវិនិយោគនៅ Apple ក្រោយឃើញមិត្តរបស់គាត់ពិបាកចិត្តពេលបាត់ទូរស័ព្ទ iPhone
    បុគ្គលជោគជ័យ
    May 13, 2022 Khmernote

    មហាសេដ្ឋី Warren Buffett គឺជាអ្នកវិនិយោគដ៏អស្ចារ្យ ដែលនរណាៗ ក៏ស្គាល់ជាពិសេសសហគ្រិននៅក្នុងពិភពជំនួញណាក៏កោតខ្លាច សរសើរ និងរៀនសូត្រតាមបិតាវិនិយោគនេះដែរ។ លោក ត្រូវបានគេស្គាល់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន Berkshire Hathaway ដែលគ្រប់គ្រងក្រុមហ៊ុនជាច្រើន ហើយជាវិនិយោគិនម្នាក់ដែលតែងទទួលបានជោគជ័យរាល់ការវិនិយោគនានា ជាពិសេសការវិនិយោគលើភាគហ៊ុន។ ហើយថ្មីៗនេះ សៀវភៅមួយបានបង្ហាញពីមូលហេតុដែលបិតាវិនិយោគមួយនេះ សម្រេចបណ្ដាក់ទុននៅ Apple ដែលជាក្រុមហ៊ុនតម្លៃទ្រីលានដុល្លារនៅលើពិភពលោកនាពេលបច្ចុប្បន្ន ទាំងដែលលោក Warren មិនចាប់អារម្មណ៍លើការវិនិយោគក្នុងក្រុមហ៊ុនបច្ចេកវិទ្យាឡើយ។ តាមសៀវភៅ លោក Warren បានសម្រេចវិនិយោគលើ Apple បន្ទាប់ពីគាត់បានដឹងថាមិត្តរបស់គាត់ឈ្មោះថា David Gottesman ពិបាកចិត្តយ៉ាងខ្លាំង ដោយសារបាត់ទូរស័ព្ទ iPhone

  • ឥទ្ធិពលមហាសេដ្ឋី! តម្លៃភាគហ៊ុន Kopiko កើនឡើង ៧.៣% ក្រោយលោក Elon Musk ភ្លក្សស្ករគ្រាប់អស់ ២គ្រាប់
    បុគ្គលជោគជ័យ
    May 13, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយបានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនស្ករគ្រាប់ Kopiko បានកើនឡើង ៧.៣% ក្រោយមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានភ្លក្សស្ករគ្រាប់នេះ ហើយបានលើកមេដៃសរសើរពីរសជាតិដ៏ឈ្ងុយឆ្ងាញ់។ តាមសារព័ត៌មានដដែលបានឱ្យដឹងទៀតថា មហាសេដ្ឋី Elon Musk បានភ្លក្សស្ករគ្រាប់អស់ ២គ្រាប់ហើយព្រមទាំងលើកមេដៃ និងនិយាយសរសើរថា “ឆ្ងាញ់” បន្ទាប់ពីលោក Luhut Pandjaitan រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីបានដកស្ករគ្រាប់ដ៏ពេញនិយមរបស់ប្រទេសខ្លួននេះឱ្យលោក Musk នៅក្នុងអំឡុងពេលកិច្ចប្រជុំមួយ។ លុះថ្ងៃបន្ទាប់មក ក្រុមហ៊ុនឥណ្ឌូនេស៊ី Mayora ដែលផលិតស្ករគ្រាប់ Kopiko បានកើនឡើង ៧.៣%

  • ស្ថាបនិក Twitter លោក Jack Dorsey និយាយថា គាត់មិនមានបំណងដឹកនាំក្រុមហ៊ុន Twitter ម្ដងទៀតទេ
    បុគ្គលជោគជ័យ
    May 12, 2022 Khmernote

    សហស្ថាបនិកក្រុមហ៊ុន Twitter Inc លោក Jack Dorsey បាននិយាយកាលពីពុធថា គាត់មិនមានបំណងចង់កាន់កាប់ក្រុមហ៊ុន Twitter វិញទេ ប៉ុន្តែគាត់នឹងចូលរួមតាមអ្វីដែលគាត់អាចធ្វើបាន ប្រសិនបើមហាសេដ្ឋី Elon Musk បញ្ចប់កិច្ចព្រមព្រៀងដើម្បីកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបានដោយជោគជ័យ។ លោក Dorsey ដែលបច្ចុប្បន្នជាប្រធានក្រុមហ៊ុនទូទាត់ប្រាក់ Block Inc កាន់កាប់ភាគហ៊ុន ២.៤ ភាគរយនៅក្នុង Twitter នេះបើយោងតាម ​​​​Refinitiv។ លោកមាន​ភាព​ច្របូកច្របល់​ក្នុង​នាម​ជា​ប្រធាន​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមមួយនេះ ដោយគាត់ត្រូវបានជំនួសតំណែងជា CEO Twitter ក្នុងឆ្នាំ២០០៨ ពីរឆ្នាំបន្ទាប់ពីការបើកដំណើរការសេវាកម្មនេះ ប៉ុន្តែបានចូលកាន់តំណែងកំពូលម្តងទៀតក្នុងឆ្នាំ២០១៥ មុនពេលប្រគល់តួនាទីនេះទៅឱ្យប្រធានផ្នែកបច្ចេកវិទ្យា

  • មហាសេដ្ឋី លី កាស៊ីង៖ ប្រសិនបើអ្នកឈានដល់អាយុ ៤០ឆ្នាំហើយមិនចង់ក្លាយជាអ្នកក្រ សូមចំណាយពេលយ៉ាងហោចណាស់ ១ ​​នាទីដើម្បីអានវា
    បុគ្គលជោគជ័យ
    May 11, 2022 Khmernote

    ជាការពិតណាស់នៅពេលដែលអ្នកមានអាយុ ២០ឆ្នាំហើយ តែមិនមានប្រាក់គ្រប់គ្រាន់នោះជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើអ្នកមានអាយុ ៣០ឆ្នាំ អ្នកត្រូវខិតខំបន្ថែមទៀតដើម្បីសម្រេចគោលដៅជីវិត ឬ ធ្វើឲ្យជីវិតរបស់អ្នកល្អប្រសើរជាងមុន នៅពេលដែលអ្នកមានអាយុ ២០ឆ្នាំ។ ហើយប្រសិនបើ​អ្នកចូលដល់វ័យ ៤០ឆ្នាំ តែនៅតែស្ថិតក្នុងស្ថានភាពដូចកាលវ័យ ២០ឆ្នាំ អ្នកត្រូវរកមូលហេតុថាមកពីអ្វី។ អ្នកមានបំផុតរបស់ហុងកុងលោក លី កាស៊ីង ធ្លាប់បាននិយាយថា៖ មិនថាអ្នកជាប្រុស ឬ ក៏ជាស្រីនោះទេ បើអ្នកទទួលបានជោគជ័យ នេះគឺជាអ្វីដែលអ្នកត្រូវធ្វើ៖ ១.ឈប់ជឿលើការរវើរវាយ៖ នេះគឺជាការពិត អារម្មណ៍ដែលគិតតែម្នាក់ឯងមិនអាចឲ្យអ្នកសម្រេចបានជោគជ័យនោះទេ។ កុំជឿលើអ្វីដែលអ្នកឃើញនៅក្នុងខ្សែភាពយន្ត វាគ្រាន់តែជាការបំភាន់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតខ្សែភាពយន្តខ្លះគ្រាន់តែផ្ដល់នូវមេរៀនដើម្បីផ្ដល់នូវការលើកទឹកចិត្ត ឬ ជំរុញយើងតែប៉ុណ្ណោះ ដូច្នេះហើយមានតែមនុស្សដែលមិនសមហេតុផល និងមិនប្រាកដនិយម

  • មហាសេដ្ឋី Elon Musk និយាយថា លោកនឹងអនុញ្ញាតឱ្យអតីតប្រធានាធិបតីអាមេរិក Donald Trump ប្រើ Twitter វិញបាន
    បុគ្គលជោគជ័យ
    May 11, 2022 Khmernote

    មហាសេដ្ឋី Elon Musk បាននិយាយកាលពីថ្ងៃអង្គារ ទី១០ ខែឧសភា ថា លោកនឹងលុបចោលការហាមឃាត់របស់ Twitter លើអតីតប្រធានាធិបតីអាមេរិក Donald Trump នៅពេលគាត់ទិញប្រព័ន្ធផ្សព្វផ្សាយសង្គមនេះរួចរាល់។ នេះ គឺជាសញ្ញាច្បាស់លាស់បំផុតមួយនៃចេតនារបស់ Musk ក្នុងការកាត់បន្ថយការសម្របសម្រួលនៃគេហទំព័រដ៏ល្បីល្បាញមួយនេះ។ Musk បាននិយាយទៅកាន់សន្និសីទ Financial Times ថា គាត់និងសហស្ថាបនិក Twitter លោក Jack Dorsey ជឿថាការហាមប្រាមជាអចិន្ត្រៃយ៍គួរតែជាករណី “កម្រ” ហើយត្រូវបានបម្រុងទុកសម្រាប់តែគណនីដែលដំណើរការ bots ឬផ្សព្វផ្សាយសារឥតបានការ។ ជាមួយគ្នានេះ លោកបានបន្ថែមថា

  • សំណាងមើលមិនឃើញមែន ប្ដីប្រពន្ធមួយគូ ទិញឡានគេបោះបង់ចោលតម្លៃ ១០០ដុល្លារ តែ​ត្រូវមហាសេដ្ឋី Elon Musk សុំទិញវិញក្នុងតម្លៃជិត ១លានដុល្លារ
    បុគ្គលជោគជ័យ
    May 10, 2022 Khmernote

    ជារឿងដ៏មិនគួរឱ្យជឿមួយ ដោយប្ដីប្រពន្ធមួយគូបានចំណាយប្រាក់ ១០០ដុល្លារ ទិញឡានដែលគេបោះបង់ចោល តែក្រោយមកត្រូវបានមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានសុំទិញវិញក្នុងតម្លៃជិត ១លានដុល្លារ នេះបើយើងតាមការចុះផ្សាយរបស់សារព័ត៌មាន cnbc។ ក្រឡេកទៅមើលរឿងរ៉ាវលម្អិត គឺនៅឆ្នាំ១៩៨៩ ប្ដីប្រពន្ធមួយគូមកពីកោះឡុង ទីក្រុងញូវយ៉ក បានចំណាយប្រាក់ប្រហែល ១០០ដុល្លារ ដើម្បីដេញថ្លៃទិញប្រអប់អាថ៌កំបាំងមួយនៅឃ្លាំងទំនិញមួយកន្លែង។ ការដេញថ្លៃនេះ គឺទាំងអ្នកទិញ និងអ្នកលក់មិនបានដឹងថាក្នុងប្រអប់នោះមានអ្វីឡើយ ហើយនៅពេលដេញថ្លៃបាន ប្ដីប្រពន្ធទាំងពីរបានបើកប្រអប់នោះមើល អ្វីដែលគួរ​ឱ្យភ្ញាក់ផ្អើលក្នុងនោះគឺជារថយន្តស្ព័រ Lotus Esprit ឆ្នាំ១៩៧៦ ដែលប្រើក្នុងការថតរឿង James Bond ឆ្នាំ១៩៧៧ ចំណងជើងថា