ស្ថាបនិក Twitter លោក Jack Dorsey និយាយថា គាត់មិនមានបំណងដឹកនាំក្រុមហ៊ុន Twitter ម្ដងទៀតទេ
បុគ្គលជោគជ័យ May 12, 2022 Khmernote

សហស្ថាបនិកក្រុមហ៊ុន Twitter Inc លោក Jack Dorsey បាននិយាយកាលពីពុធថា គាត់មិនមានបំណងចង់កាន់កាប់ក្រុមហ៊ុន Twitter វិញទេ ប៉ុន្តែគាត់នឹងចូលរួមតាមអ្វីដែលគាត់អាចធ្វើបាន ប្រសិនបើមហាសេដ្ឋី Elon Musk បញ្ចប់កិច្ចព្រមព្រៀងដើម្បីកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបានដោយជោគជ័យ។

លោក Dorsey ដែលបច្ចុប្បន្នជាប្រធានក្រុមហ៊ុនទូទាត់ប្រាក់ Block Inc កាន់កាប់ភាគហ៊ុន ២.៤ ភាគរយនៅក្នុង Twitter នេះបើយោងតាម ​​​​Refinitiv។ លោកមាន​ភាព​ច្របូកច្របល់​ក្នុង​នាម​ជា​ប្រធាន​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមមួយនេះ ដោយគាត់ត្រូវបានជំនួសតំណែងជា CEO Twitter ក្នុងឆ្នាំ២០០៨ ពីរឆ្នាំបន្ទាប់ពីការបើកដំណើរការសេវាកម្មនេះ ប៉ុន្តែបានចូលកាន់តំណែងកំពូលម្តងទៀតក្នុងឆ្នាំ២០១៥ មុនពេលប្រគល់តួនាទីនេះទៅឱ្យប្រធានផ្នែកបច្ចេកវិទ្យា Parag Agarwal កាលពីចុងឆ្នាំមុន។

ទន្ទឹមនឹងនេះ ឯកសារបទប្បញ្ញត្តិនាពេលថ្មីៗនេះ បានបង្ហាញថា Musk កំពុងពិភាក្សាជាមួយ Dorsey ដើម្បីរួមចំណែកចែករំលែកភាគហ៊ុនរបស់គាត់ ទៅនឹងការទិញយកដែលបានស្នើឡើង៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia