ឥទ្ធិពលមហាសេដ្ឋី! តម្លៃភាគហ៊ុន Kopiko កើនឡើង ៧.៣% ក្រោយលោក Elon Musk ភ្លក្សស្ករគ្រាប់អស់ ២គ្រាប់
បុគ្គលជោគជ័យ May 13, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយបានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនស្ករគ្រាប់ Kopiko បានកើនឡើង ៧.៣% ក្រោយមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានភ្លក្សស្ករគ្រាប់នេះ ហើយបានលើកមេដៃសរសើរពីរសជាតិដ៏ឈ្ងុយឆ្ងាញ់។

តាមសារព័ត៌មានដដែលបានឱ្យដឹងទៀតថា មហាសេដ្ឋី Elon Musk បានភ្លក្សស្ករគ្រាប់អស់ ២គ្រាប់ហើយព្រមទាំងលើកមេដៃ និងនិយាយសរសើរថា “ឆ្ងាញ់” បន្ទាប់ពីលោក Luhut Pandjaitan រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីបានដកស្ករគ្រាប់ដ៏ពេញនិយមរបស់ប្រទេសខ្លួននេះឱ្យលោក Musk នៅក្នុងអំឡុងពេលកិច្ចប្រជុំមួយ។

លុះថ្ងៃបន្ទាប់មក ក្រុមហ៊ុនឥណ្ឌូនេស៊ី Mayora ដែលផលិតស្ករគ្រាប់ Kopiko បានកើនឡើង ៧.៣% ហើយគិតត្រឹមថ្ងៃទី១១​ ខែឧសភា នេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនសអាហារ និងភេសជ្ជៈដ៏ធំមួយ គឺខ្ពស់បំផុតបើធៀបនឹងខែមុន៕

អត្ថបទ៖ លីនី
ប្រភព៖ says.com